កីឡា

អ្នកប្រដាល់គុនខ្មែរ យិន ឌីណា ចាញ់ក្រោមក្រោមកណ្ដាប់ដៃអ្នកប្រដាល់ថៃ ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5


ភ្នំពេញ៖អ្នកប្រដាល់ជើងខ្លាំងកម្ពុជាដែលជាម្ចាស់មេដាយមាស SEA GAME ប្រកួតចាញ់អ្នកប្រដាល់ជើងខ្លាំងថៃ Extra ដោយពិន្ទុក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរមានរហ័សនាម “ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ។


ការប្រកួតរវាងអ្នកប្រដាល់ជើងខ្លាំងយិន ឌីណា និងអ្នកប្រដាល់ជើងខ្លាំងថៃ Extra ពិតជាមានលក្ខណៈតឹងតែង ប៉ុន្តែ Extra ហាក់ដូចជាគ្រងសង្វៀនស្ទើរតែ ៥ ទឹកពេញតែម្ដង។ ស្ថានភាពនៃការប្រកួតទាំងឌីណាទាំង Extra សុទ្ធតែទ្រមខ្លួនដូចគ្នាគ្រាន់តែលទ្ធផលចុងក្រោយអ្នកប្រដាល់ថៃបានទទួលជ័យជំនះតែប៉ុណ្ណោះ។ អ្នកប្រដាល់ថៃរូបនេះទើបតែឆ្លងដែនមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងប៉ុណ្ណោះ។ចំពោះឌីណាវិញបន្ទាប់ពីបានទទួលមេដាយមាសស៊ីហ្គេមនេះក៏ជាលើកដំបូងដែរ ដែលគេជួបបរាជ័យ។


ចំណែកអ្នកប្រដាល់ជើងខ្លាំង សូត្រ វាសនា ក្លិបបក្សីស្លាបដែកបានយកឈ្នះអ្នកប្រដាល់ថៃ Sing Thang ដោយពិន្ទុ។ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។កាលពីថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៣អ្នកប្រដាល់ថៃរូបនេះគេបានយកឈ្នះអ្នកប្រដាល់កម្ពុជា រិទ្ធី សុជាតិក្លិបSuper Fight ដោយពិន្ទុ។
សម្រាប់ការឈានជើងមកជាន់ស្រុកខ្មែរជាលើកទី ២ នេះគេមិនមានសំណាងល្អក្នុងការស្ពាយជ័យជម្នះត្រឡប់ទៅស្រុកវិញឡើយ ទោះបីការប្រកួតេពេញទាំង ៥ ទឹក ក៏ពិតមែនតែ Sing Thang ទទួលរងនូវជង្គង់និងកែងក៏មិនតិចដែរ ទោះបីSing Thangល្អតែវាសនាក៏កាន់តែអស្ចារ្យថែមទៀត។ទោះជាយ៉ាងណាក៏ការប្រកួតបានពេញទាំង៥ទឹកដែរ។

រីឯអ្នកប្រដាល់ជើងខ្លាំង ហ៊ុន ឈុនហេង ក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺបានយកឈ្នះអ្នកប្រដាល់ថៃPhat Youphin ដោយពិន្ទុ ហើយអ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម។អ្នកប្រដាល់ថៃ Phat Youphinទើបតែឆ្លងដែនមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេតែគេពិតជា
អ្នកប្រដាល់ដែលមានផ្លែវ៉ៃចេញល្អតែឈុនហេងមិនត្រឹមតែវ៉ៃចេញល្អនោះទេគេថែមទាំងការពារបានល្អនិងមានចលនាចេញចូលបានរហ័ស។


ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះ ខាំ សូរិយា ក្លិបមេសថ្ងកប្រកួតចាញ់ជិន ចាងក្លិបឃ្លាំងមឿងកីឡាក្រោយពីប្រកួតគ្នាពេញទាំង៥ទឹកមកនោះ និងអ្នកប្រដាល់នួន រ៉ាថេនក្លិបតាឯកដំបងដែកមានរិទ្ធបានផ្ដួលអ្នកប្រដាល់ជើងចាស់រឿម វណ្ណៈក្លិបនាគនាំសំណាងនៅទឹកទី៣៕

ដោយ៖លី ភីលីព

To Top