តើក្លឹប Como អាចក្លាយជាបេក្ខភាពប្រជែងកៅអីឆេមពានលីគយ៉ាងដូចម្ដេច?
កាលពីប្រាំឆ្នាំមុន ការទៅកម្សាន្តនៅទីក្រុង Como គឺគ្រាន់តែដើម្បីសម្រាកលម្ហែកាយ មើលវីឡារបស់តារាហូលីវូដ និង ការជិះទូកកម្សាន្តតែប៉ុណ្ណោះ។ ប៉ុន្តែនៅពេលនេះ អ្វីៗបានផ្លាស់ប្តូរ៖ ក្លឹបបាល់ទាត់ក្នុងស្រុកមួយនេះ បានក្លាយជា បេក្ខភាពប្រជែងដ៏ខ្លាំងក្លាមួយសម្រាប់កៅអីក្នុងក្របខ័ណ្ឌឆេមពានលីគ។ ស្វែងយល់បន្ថែមអំពីភាពភ្ញាក់ផ្អើលបំផុតប្រចាំរដូវកាលនៃលីគ Serie A របស់អ៊ីតាលីនៅក្នុងអត្ថបទផ្សាយពី 1xBet។
ការចាយវាយថវិកាដោយឈ្លាសវៃ៖ ឥទ្ធិពលពីឥណ្ឌូណេស៊ី
មូលដ្ឋានគ្រឹះនៃភាពជោគជ័យបច្ចុប្បន្នរបស់ក្លឹបចាប់ផ្ដើមក្នុងឆ្នាំ 2019 ដែលកាលនោះក្លឹបលេងក្នុងក្របខ័ណ្ឌ Serie C ហើយត្រូវបានទិញយកដោយក្រុមហ៊ុន Djarum Group របស់បងប្អូនត្រកូល Hartono ដែលជាមហាសេដ្ឋីមានជាងគេបំផុតនៅឥណ្ឌូណេស៊ី។ ខុសពីវិនិយោគិនមានទ្រព្យស្តុកស្តម្ភដទៃទៀត ដែលចូលប្រឡូកក្នុងវិស័យបាល់ទាត់ដើម្បីស្វែងរកភាពល្បីល្បាញភ្លាមៗ បងប្អូនត្រកូល Hartono បានជ្រើសរើសផ្លូវនៃការរីកចម្រើនជាជំហានៗ។
ជំនួសឱ្យការចំណាយប្រាក់យ៉ាងសន្ធឹកសន្ធាប់ដើម្បីទិញកីឡាករល្បីៗដែលជិតចូលនិវត្តន៍ ម្ចាស់ក្លឹបថ្មីបានសម្រេចចិត្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការស្ថាបនាកីឡដ្ឋាន Stadio Giuseppe Sinigaglia ឡើងវិញ។ ប្រព័ន្ធភ្លើងបំភ្លឺត្រូវបានធ្វើឱ្យប្រសើរឡើង ទីលានត្រូវបានរៀបចំថ្មី ហើយកៅអីអង្គុយត្រូវបានដំឡើងនៅគ្រប់តំបន់សម្រាប់ទស្សនិកជន។
ក្រុមគ្រប់គ្រងក៏ត្រូវបានរៀបចំឡើងវិញផងដែរ ដោយមានវីរបុរសរបស់ Chelsea លោក Dennis Wise បានធ្វើការជាមួយក្លឹបយ៉ាងយូរ ហើយកីឡាករដ៏ល្បីល្បាញ Thierry Henry ក៏បានក្លាយជាអ្នកប្រឹក្សា និងជាអ្នកវិនិយោគរួមនៅ Como ផងដែរ។ បុគ្គលល្បីៗទាំងនេះក៏បានជួយទាក់ទាញកីឡាករឱ្យមកចូលរួម ដែលអាចឱ្យពួកគេមើលឃើញពីភាពហ្មត់ចត់នៃគម្រោងនេះដោយផ្ទាល់។
កត្តាជំរុញពី Fàbregas
Cesc Fàbregas បានបង្ហាញឱ្យឃើញថាជាតួអង្គដ៏សំខាន់បំផុតនៅពីក្រោយជោគជ័យនេះ។ បន្ទាប់ពីបានចូលរួមជាមួយ Como ដើម្បីបញ្ចប់អាជីពជាកីឡាកររបស់លោកក្នុងឆ្នាំ 2022 មក បុរសសញ្ជាតិអេស្ប៉ាញរូបនេះបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគម្រោងរបស់ក្លឹប។ បន្ទាប់ពីចូលនិវត្តន៍ក្នុងរយៈពេលមួយឆ្នាំក្រោយមក លោកបានក្លាយជាម្ចាស់ភាគហ៊ុនតូចមួយ និងបានក្លាយជាប្រធានគ្រូបង្វឹករបស់ក្លឹបជាបន្តបន្ទាប់។
Fàbregas បានបង្រៀនក្រុមនូវទម្រង់លេងបែបគ្រប់គ្រងការប្រកួត ដោយផ្ដោតលើការគ្រប់គ្រងបាល់ និងការវាយបកពីតំបន់ការពារទៅតំបន់ប្រយុទ្ធយ៉ាងរហ័ស។ ក្រោមការដឹកនាំរបស់ Cesc ក្រុម Como បានក្លាយជាក្រុមមួយដែលមានទម្រង់លេងជក់ចិត្តបំផុតនៅក្នុង Serie A នាពេលដ៏ខ្លី។
អតីតខ្សែបម្រើរបស់ Arsenal, Barcelona និង Chelsea រូបនេះ មិនដែលចាត់ទុកខ្លួនឯងថាជាអ្នកដើរតាមគន្លងគ្រូបង្វឹកណាម្នាក់ឡើយ។ ទោះជាយ៉ាងណាក៏ដោយ បទពិសោធន៍ធ្លាប់ធ្វើការជាមួយគ្រូបង្វឹក Arsène Wenger, Pep Guardiola, José Mourinho និង Antonio Conte បង្ហាញថា លោកមានឱកាសដ៏វិសេសវិសាលក្នុងការរៀនសូត្រពីគ្រូបង្វឹកឆ្នើមៗដែលមានបែបផែនដឹកនាំខុសៗគ្នា។
គោលការណ៍ផ្ទេរកីឡាករ
ការដែល Como អាចឈានជើងចូលមកប្រជែងតំណែងកំពូលទាំង 4 បាន គឺជាលទ្ធផលនៃយុទ្ធសាស្ត្រដោះដូរកីឡាករដ៏ឈ្លាសវៃ និងការចេះមើលឃើញពីសក្តានុពលរបស់កីឡាករ។ បន្ទាប់ពីឡើងមកកាន់ Serie A ក្នុងឆ្នាំ 2024 ក្លឹបបានចុះកិច្ចសន្យាជាមួយកីឡាករដែលមានបទពិសោធន៍ខ្ពស់ដូចជា Pepe Reina, Sergi Roberto និង Raphaël Varane ប៉ុន្តែស្នូលសំខាន់នៃក្រុមនៅតែជាកីឡាករវ័យក្មេង។
ផ្នែកស្វែងរកកីឡាកររបស់ Como បានស្វែងរកអ្នកមានទេពកោសល្យនៅទូទាំងទ្វីបអឺរ៉ុប និងអាមេរិកខាងត្បូង។ ការយកចិត្តទុកដាក់ពិសេសត្រូវបានផ្ដោតលើក្រុមយុវជននៃក្លឹបធំៗនៅអឺរ៉ុប រួមមាន Nico Paz មកពី Real Madrid, Álex Valle មកពី Barcelona និង Máximo Perrone មកពី Manchester City។ បច្ចុប្បន្នជម្រើស 11 នាក់ ដំបូង របស់ ក្រុម គឺជាការរួមបញ្ចូលគ្នារវាងភាពនឹងនរ និងភាពស្វាហាប់របស់យុវជន ដែលធ្វើឱ្យគ្រូបង្វឹកជើងចាស់នៅអ៊ីតាលីក៏ពិបាកនឹងស្មានដឹងពីយុទ្ធសាស្ត្ររបស់ពួកគេដែរ។
ហេតុអ្វីបានជាចំណុចនេះមានសារៈសំខាន់សម្រាប់ Serie A?
Como កំពុងតែបំបែកទម្រង់ចាស់គំរឹលនៃបាល់ទាត់អ៊ីតាលី ដែលធ្លាប់តែមានក្លឹបធំៗគ្របដណ្ដប់អស់ជាច្រើនទសវត្សរ៍មកហើយ។ ជោគជ័យរបស់ក្លឹបនេះសបញ្ជាក់ថា ប្រសិនបើមានយុទ្ធសាស្ត្រត្រឹមត្រូវ ការវិនិយោគអាចនាំទៅរកជ័យជម្នះបានយ៉ាងឆាប់រហ័ស។ លើសពីនេះ ទម្រង់លេងរបស់ក្រុមបានជួយទាក់ទាញអ្នកគាំទ្រថ្មីៗយ៉ាងច្រើន ទាំងក្នុងប្រទេសអ៊ីតាលី និងនៅបរទេស។
ឆេមពានលីគក៏ត្រូវការវត្តមានក្រុមថ្មីៗខ្លះដែរ។ នៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះនឹងបញ្ចប់រដូវកាល ហើយតារាងប្រកួតដែលអ្នកអាចតាមដានបាននៅលើផ្លេតហ្វម 1xBet ហាក់មានភាពតឹងតែងខ្លាំងសម្រាប់ក្រុមរបស់លោក Fàbregas។ ប៉ុន្តែតាមរយៈទំនុកចិត្តរបស់ក្រុមនៅពេលជួបជាមួយក្លឹបយក្សៗ យើងមានអារម្មណ៍ថា សំឡេងភ្លេងតន្ត្រីឆេមពានលីគដែលបន្លឺឡើងនៅតំបន់ Como នឹងលែងជាសុបិន្តទៀតហើយ ប៉ុន្តែវាគឺជាគោលដៅដែលអាចសម្រេចបានយ៉ាងពិតប្រាកដ។
