សេអ៊ូល ៖ កូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួននឹងនាំយកវិធានការ ទប់ស្កាត់ជំងឺកូវីដ-១៩ ឡើងវិញ ចាប់ពីថ្ងៃសៅរ៍នេះ ខណៈដែលករណីជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅតែបន្តកើន ឡើងយ៉ាងខ្លាំង ត្រឹមតែមួយ ខែកន្លះប៉ុណ្ណោះ បន្ទាប់ពីការធ្លាក់ចុះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានក្យូដូជប៉ុន ។ នាយករដ្ឋមន្ត្រីលោក Kim Boo Kyum បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង នៅសប្តាហ៍នេះ បានប្រកាសថានឹងឆាប់ៗនេះ ចាប់ផ្តើមអនុវត្តការធ្វើតេស្ត សាកល្បងប្រើប្រាស់បច្ចេកវិទ្យា AI និងមុខងារចំណាផ្ទៃមុខ តាមរយៈកាមេរ៉ាសុវត្ថិភាពរាប់ពាន់ ដែលអាចធ្វើការតាមដាន ការធ្វើដំណើររបស់ ក្រុមមនុស្សដែលមានផ្ទុក និងពាក់ព័ន្ធទៅនឹងវិរុសកូវីដ ទោះបីជាមានការព្រួយបារម្ភថា វានឹងរំលោភបំពានទៅលើសិទ្ធបុគ្គលក្តី។ គម្រោងដែលស្ថិតនៅក្រោម កញ្ចប់ថវិការបស់រដ្ឋនេះ ត្រូវបានគេដាក់ឈ្មោះថា Bucheon គឺជាគម្រោងដែលនឹង ត្រូវអនុវត្តនៅក្នុងតំបន់ មានដង់ស៊ីតេពលរដ្ឋរស់នៅ...
សេអ៊ូល ៖ កូរ៉េខាងត្បូងបានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៤,៩៥៤ ករណីទៀត គិតត្រឹមពាក់កណ្តាល អធ្រាត្រថ្ងៃច័ន្ទ បើធៀបនឹង ២៤ ម៉ោងមុន ដែលបង្កើន ចំនួនករណីឆ្លង សរុបដល់ ៤៨២,៣១០ករណី ។ ករណីផ្ទុកប្រចាំថ្ងៃបានកើនឡើងពី ៤៣២៥ករណី នៅថ្ងៃមុន ដែលកត់ត្រាតួលេខថ្ងៃច័ន្ទខ្ពស់បំផុត របស់ប្រទេស...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នំា២០២១ថា ទីភ្នាក់ងារត្រួតពិនិត្យជំងឺកូរ៉េ និងបង្ការោគ (KDCA) បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះ ត្រូវបានគេរាយការណ៍មកថា មានករណីឆ្លងវីរុស បំប្លែងខ្លួនថ្មី Omicron មានចំនួន៣ករណីបន្ថែមទៀត នំាឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ១២នាក់ ។...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិ របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពួកលោកអាចនឹងធ្វើការ វាយតម្លៃនិងផ្លាស់ប្តូរវិធីសាស្ត្រ ក្នុងការជំរុញលើកទឹកចិត្ត ចំពោះប្រទេសកូរ៉េខាងជើង ក្នុងខណៈធ្វើការសង្កត់ធ្ងន់ពីតួនាតី កើនឡើងក្នុងតំបន់ សម្រាប់ទីក្រុងសេអ៊ូល។ ការអភិវឌ្ឍមីស៊ីល និងអាវុធរបស់ ប្រទេសកូរ៉េខាងជើង គឺកំពុងតែបង្កអស្ថិរភាព កាន់តែខ្លាំងឡើងៗ ចំពោះសុវត្ថិភាពតំបន់ នេះបើតាមសម្តី រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា ខ្លួនបានរកឃើញករណីដំបូងនៃវីរុសក្លាយពូជថ្មីឈ្មោះថា Omicron កាលពីថ្ងៃពុធចំនួន៥ករណី ។ ក្រុមមន្ត្រីបាននិយាយដូច្នេះ ខណៈដែលចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃបានកើនឡើងលើសពី៥.០០០នាក់ ជាលើកដំបូង ហើយបានធ្វើឲ្យមានក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងដែលអ្នកជំងឺមានរោគសញ្ញាជាច្រើនលេចឡើង ។ ទីភ្នាក់ងារត្រួតពិនិត្យជំងឺកូរ៉េ និងបង្ការោគ...
បរទេស៖យោធារបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនបានចេញយន្តហោះចម្បាំងយ៉ាងប្រញាប់ ក្រោយមានយន្តហោះចម្បាំងចិន២គ្រឿង និងយន្តហោះចម្បាំងរុស្ស៊ី៧គ្រឿង ហោះហើរចូលក្នុងតំបន់កំណត់ការពារដែនអាកាសខ្លួន នៅក្នុងអំឡុងអ្វីដែលទីក្រុងប៉េកាំងហៅថា ជាការធ្វើសមយុទ្ធតាមធម្មតា។ អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល បាននិយាយប្រាប់ថា យន្តហោះចិននិងរុស្ស៊ី បានហោះចូលក្នុងភាគឦសាននៃតំបន់កំណត់ការពារដែនអាកាសកូរ៉េ សម្រាប់រយៈពេលមិនជាក់លាក់មួយ នៅមុនពេលធ្វើការហោះចេញវិញ និងបានបន្ថែមថា យន្តហោះទាំងនោះមិនបានបំពានដែនអាកាសរបស់ខ្លួននោះទេ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៩ ខែវិច្ឆិកា...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ថា ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ ហៅកាត់ថា (KDCA) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកានេះថា ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ ពីករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣.២៩២ករណី ខណៈប្រទេសនេះបានឈានចូល ដល់ដំណាក់កាលដំបូងនៃ “ការរស់នៅជាមួយជំងឺកូវីដ-១៩” ជាមួយនឹងការបន្ធូរបន្ថយការរឹតបន្តឹង ។...
វ៉ាស៊ីនតោន៖ អនុរដ្ឋមន្រ្តីការបរទេសអាមេរិកលោកស្តី Wendy Sherman បានលើកឡើងថា សហរដ្ឋអាមេរិកបានអះអាងជាថ្មីជាមួយជប៉ុន និងកូរ៉េខាងត្បូងនូវកិច្ចសហប្រតិបត្តិការរបស់ពួកគេក្នុងការដោះស្រាយជាមួយកូរ៉េខាងជើង និងបញ្ហាផ្សេងទៀត ប៉ុន្តែអវត្តមានរបស់សមភាគីទាំងពីរនៅក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំបានគូសបញ្ជាក់ពីទំនាក់ទំនងដ៏អាក្រក់រវាងប្រទេសទាំងពីរ នៃសម្ព័ន្ធមិត្តអាស៊ី។ នៅទីក្រុងតូក្យូ ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno បានលើកឡើងថា ប្រទេសជប៉ុន បានសម្រេចចិត្តដកខ្លួនចេញពីអ្វីដែលគេសន្មត់ថា ជាសន្និសីទកាសែតបីផ្លូវជុំវិញជម្លោះជាមួយទីក្រុងសេអ៊ូល អំពីកោះពីរដែលគ្រប់គ្រងដោយកូរ៉េខាងត្បូង ដែលទាមទារដោយប្រទេសជប៉ុន ដែលគេស្គាល់ថា កោះ...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើក្រុមការងារបេសកកម្មកូរ៉េ ជួយពិនិត្យបញ្ហាប្រឈមកម្ពុជា ទាក់ទងទៅនឹងកង្វះខាតបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងការផលិតស្រាវជ្រាវវ៉ាក់សាំង និងថ្នាំព្យាបាលសត្វក្នុងស្រុក។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Hyunjun Rho នាយកប្រតិបត្តិនៃ KOICA និងលោក Cho Jaejin...