ភ្នំពេញ ៖ លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានណែនាំ ដល់ប្រជាពលរដ្ឋ អនុវត្តតាមការអំពាវនាវ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយនាំគ្នាចូលរួមស្ម័គ្រចិត្ត ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ នៅពេលដល់វេន ចាក់ឲ្យបានគ្រប់ៗគ្នា។ ការលើកឡើងរបស់ លោកស្រី រដ្ឋលេខាធិការ ក្រោយពី សម្តេចតេជោ...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានចេញបញ្ជាឲ្យអភិបាលរាជធានីភ្នំពេញ ជួយចាត់វិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត ចំពោះគ្រប់ម្ចាស់គ្លីនិកឯកជន យករថយន្តគិលានសង្គ្រោះ ឬឡានពេទ្យរបស់ខ្លួន ទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរ ឬសាកសពតាមដងផ្លូវ ។ ការចេញបញ្ជា របស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលនេះ ក្រោយពីក្រសួងបានចេញលិខិត ព្រមាន ផាកពិន័យ ចំពោះលោកវេជ្ជបណ្ឌិត ស៊ឹម...
ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែសីហាឆ្នាំ២០២២នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញ អ្នកឆ្លងកូវីដ១៩ ចំនួន២៩នាក់ និងជាសះស្បើយ៣១នាក់ ។ សូមជម្រាបថា គិតត្រឹមការប្រកាស របស់ក្រសួងសុខាភិបាល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ៖ សរុបចំនួន១៣៧,២៣៦នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣,៩២១នាក់,...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៧ កក្កដានេះ បានប្រកាសច្រានចោលទាំងស្រុង នូវការផ្សព្វផ្សាយព័ត៌មានមិនពិតថា មានស្ត្រីមានផ្ទៃពោះម្នាក់ នៅខេត្តសៀមរាប កើតជំងឺអុតស្វា ខណៈស្ដ្រីរូបនេះ មានរោគសញ្ញាចេញពងទឹក នៅលើដើមទ្រូង និងដៃ (ស្រដៀងទៅនឹងជំងឺអុតស្វា) យោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២៧ កក្កដា នេះ ថា «សូមច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មាន...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវការពារការចម្លង នៃជំងឺពងបែក ដៃ ជើង និងក្នុងមាត់ ក្រោយរកឃើញកើតលើ កុមារនៅតាមបណ្ដាល ខេត្តមួយចំនួន។ យោងតាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ជំងឺពងបែកនៅ ដៃ ជើង និងក្នុងមាត់...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ ទៅលើការបរិភោគ ចំណីអាហាររបស់ខ្លួន ជៀសវាងប្រើប្រាស់ម្ហូបអាហារ ណាហួសសុពលភាព ឬក៏អាហារទុកយូរ អាចធ្វើឲ្យប៉ះពាល់ទៅដល់សុខភាព ។ តាមរយៈសារសំឡេង ដើម្បីចូលរួមអបអរសាទរ «ទិវាពិភពលោកសុវត្ថិភាពចំណីអាហារ» ក្រោមប្រធានបទ «ចំណីអាហារមានសុវត្ថិភាព...
ភ្នំពញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្មែរ ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្លងជំងឺអុតស្វា (Monkeypox) បន្ទាប់ពីប្រទេសថៃ ប្រកាសរកឃើញអ្នកជំងឺ អុតស្វាមួយករណី លើអ្នកដំណើរបរទេស។ យោងតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺអុតស្វា ទោះបីមកដល់ពេលបច្ចុប្បន្ន ប្រទេសកម្ពុជាមិនទាន់ មានករណីជំងឺនេះក៏ដោយ។ យោងតាមអត្ថបទរៀបចំដោយ លោកស្រី ឱ វណ្ណឌីន ចេញផ្សាយនាថ្ងៃទី២២ ខែឧសភា...
ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត ឲ្យចាត់វិធានការ ដល់ការិយាល័យស្រុកប្រតិបត្តិ និងមូលដ្ឋានសុខាភិបាលសាធារណៈទាំងអស់ ត្រូវធានាការផ្តល់សេវា២៤ម៉ោង លើ២៤ម៉ោង ជូនប្រជាពលរដ្ឋដែលទៅទទួលសេវា។ យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២០ មេសា លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា ក្រសួងសង្កេតឃើញថា...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានហាមឃាត់ការផ្សព្វផ្សាយលក់ ផលិតផលជំនួយអារម្មណ៍ផ្លូវភេទឈ្មោះ PHILTER (BLACK ROSE) ដែលគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងឡើយ។ ការលើកឡើងរបស់ក្រសួងសុខាភិបាល បន្ទាប់ពីពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ Vail Shap កំពុងផ្សព្វផ្សាយលក់ ផលិតផលជំនួយអារម្មណ៍ផ្លូវភេទឈ្មោះ PHILTER (BLACK ROSE) គ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពី...