ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ កក្កដា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការស្លាប់ ២ករណី បណ្តាលមកពីការពុលដោយបរិភោគត្រីក្រពត ។ ក្នុងសេចក្ដីប្រកាស បានឲ្យដឹងថា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២៤ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្ការបញ្ហាសុខភាពបណ្តាលមកពី ការពុលដោយបរិភោគត្រីក្រពត បន្ទាប់ពីមានករណីពុលត្រីក្រពតចំនួន ៧នាក់ នៅខេត្តកំពង់ឆ្នាំងត្រូវបាន ជួយសង្គ្រោះទាន់ពេលវេលា។...
ភ្នំពេញ៖ ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ ឬលក់ឱសថ Ketosteril tablets គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល ដែលមានលក្ខណៈស្រដៀង នឹងឱសថមានលេខបញ្ជិកា ហើយកំពុងចែកចាយដោយក្រុមហ៊ុន Mega Lifesciences Pty,. Ltd៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃ២១ កុម្ភៈនេះ បានរៀបចំប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ ក្រោមប្រធានបទ “ពង្រឹងសេវាថែទាំសុខភាពមាតា ទារកនិងកុមារ ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC)” ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីជំងឺអឹមផត (Mpox) ឈ្មោះដើមជំងឺអុតស្វា ករណីទី៥ ។ ក្រសួងសុខាភិបាល គូសបញ្ជាក់ថា យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា មានករណីជំងឺអុតស្វា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យម្ចាស់គ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ និងគ្រឹះស្ថានផ្សេងៗទៀតថា ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការស្នើសុំលិខិតអនុញ្ញាតនាំចេញ នាំចូលតាមប្រព័ន្ធបញ្ជរតែមួយជាតិ នៅថ្ងៃទី១១-១២ ខែមករា ឆ្នាំ២០២៤។ វគ្គបណ្តុះបណ្តាលនេះ ក្រសួងជាអ្នករៀបចំតែម្តង ។ ជាមួយគ្នានេះ ក្រសួងក៏បានឲ្យគ្រឹះស្ថានដែលមានចំណាប់អារម្មណ៍ចូលរួម ចុះឈ្មោះឲ្យបានរួសរាន់ ត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែធ្នូនេះ បានប្រកាសឲ្យដឹងថា មានករណីជំងឺអុតស្វាកើតលើឡើងបុរសម្នាក់អាយុ ២៨ឆ្នាំ ដែលមានទីលំនៅក្នុងភូមិប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ការប្រកាសនេះ យោងតាមលទ្ធផលទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ។ ក្រសួងសុខាភិបាលបានរៀបរាប់ថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញណែនាំក្រើនរំលឹកដល់សាធារណជនទាំងអស់ ចូលរួមការពារសុខភាពបុគ្គល គ្រួសារ និងសហគមន៍ពីជំងឺឆ្លងនានា ដូចជា ជំងឺរាគរូស ផ្តាសាយ ជំងឺកូវីដ-១៩ ជំងឺភ្នែកក្រហម ការពុលចំណីអាហារ ពុលស្រា ក្នុងអំឡុងពេល ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣។ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃ៨ វិច្ឆិកា នេះបានចេញសេចក្តីសម្រេចស្តីពីការបិទមន្ទីរសម្រាកព្យាបាល វេជ្ជសាស្រ្តសហគមន៍ថែទាំសុខភាព ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៣៣ ផ្លូវលេខ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញរបស់លោកវេជ្ជបណ្ឌិត ហេង សៀកឡេង ដោយសារពុំបានសុំច្បាប់ពីក្រសួង៕
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានណែនាំអាជ្ញាធរមូលដ្ឋានគ្រប់រាជធានី-ខេត្ត ចូលរួមទប់ស្កាត់ ឬលុបបំបាត់ការផ្តល់សេវាសុខាភិបាល ដែលគ្មានការអនុញ្ញាតពីក្រសួង ហើយសុខាភិបាលឯកជនទាំងអស់ ត្រូវគោរពឲ្យបានហ្មត់ចត់ នូវក្រមសីលធម៌វិជ្ជាជីវៈ។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១២ តុលា បានឲ្យដឹងថា ក្រសួងសុខាភិបាល បានកត់សម្គាល់ឃើញមានការផ្សព្វផ្សាយ ក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាល របស់បុគ្គលមួយចំនួន ដែលពុំមានមូលដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងការទទួលស្គាល់ពីក្រសួងសុខាភិបាល ឬគណៈវិជ្ជាជីវៈសុខាភិបាល បាននិងកំពុងធ្វើឱ្យមានការ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបិទ និងដកហូតសេចក្ដីសម្រេចឲ្យបើកមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ «ស្ពានមង្គល» បន្ទាប់ពីស្រាវជ្រាវករណីស្លាប់អ្នកជំងឺម្នាក់ ក្រោយបានបញ្ជូនចេញពីមន្ទីរសម្រាកព្យាបាលមួយនេះ។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា តាមការចុះត្រួតពិនិត្យរបស់ក្រុមការងារចម្រុះ នៅមន្ទីរសម្រាកព្យាបាល ស្ពានមង្គល មានទីតាំងស្ថិតនៅផ្ទះលេខ ៥១០ ផ្លូវលេខ៣៧១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ...