ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវការពារការចម្លង នៃជំងឺពងបែក ដៃ ជើង និងក្នុងមាត់ ក្រោយរកឃើញកើតលើ កុមារនៅតាមបណ្ដាល ខេត្តមួយចំនួន។ យោងតាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ជំងឺពងបែកនៅ ដៃ ជើង និងក្នុងមាត់...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ ទៅលើការបរិភោគ ចំណីអាហាររបស់ខ្លួន ជៀសវាងប្រើប្រាស់ម្ហូបអាហារ ណាហួសសុពលភាព ឬក៏អាហារទុកយូរ អាចធ្វើឲ្យប៉ះពាល់ទៅដល់សុខភាព ។ តាមរយៈសារសំឡេង ដើម្បីចូលរួមអបអរសាទរ «ទិវាពិភពលោកសុវត្ថិភាពចំណីអាហារ» ក្រោមប្រធានបទ «ចំណីអាហារមានសុវត្ថិភាព...
ភ្នំពញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្មែរ ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្លងជំងឺអុតស្វា (Monkeypox) បន្ទាប់ពីប្រទេសថៃ ប្រកាសរកឃើញអ្នកជំងឺ អុតស្វាមួយករណី លើអ្នកដំណើរបរទេស។ យោងតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺអុតស្វា ទោះបីមកដល់ពេលបច្ចុប្បន្ន ប្រទេសកម្ពុជាមិនទាន់ មានករណីជំងឺនេះក៏ដោយ។ យោងតាមអត្ថបទរៀបចំដោយ លោកស្រី ឱ វណ្ណឌីន ចេញផ្សាយនាថ្ងៃទី២២ ខែឧសភា...
ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត ឲ្យចាត់វិធានការ ដល់ការិយាល័យស្រុកប្រតិបត្តិ និងមូលដ្ឋានសុខាភិបាលសាធារណៈទាំងអស់ ត្រូវធានាការផ្តល់សេវា២៤ម៉ោង លើ២៤ម៉ោង ជូនប្រជាពលរដ្ឋដែលទៅទទួលសេវា។ យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២០ មេសា លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា ក្រសួងសង្កេតឃើញថា...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានហាមឃាត់ការផ្សព្វផ្សាយលក់ ផលិតផលជំនួយអារម្មណ៍ផ្លូវភេទឈ្មោះ PHILTER (BLACK ROSE) ដែលគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងឡើយ។ ការលើកឡើងរបស់ក្រសួងសុខាភិបាល បន្ទាប់ពីពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ Vail Shap កំពុងផ្សព្វផ្សាយលក់ ផលិតផលជំនួយអារម្មណ៍ផ្លូវភេទឈ្មោះ PHILTER (BLACK ROSE) គ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពី...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងមិនទាន់អាចវាយតម្លៃស្ថានភាព នៃការឆ្លងជំងឺកូវីដ-១៩ នៅឡេីយទេ ព្រោះទេីបតែបញ្ចប់ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរត្រូវរង់ចាំ រហូតដល់ដំណាច់ខែមេសា ឆ្នាំ២០២២នេះ។ តាមរយៈសារតេឡេក្រាម នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ លោកស្រី ឱ វណ្ណឌីន...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នឹងរៀបចំបន្តធ្វើយុទ្ធនាការ ជាតិអប់រំ ការពារការចម្លងវីរុសកូវីដ-១៩ ជាពិសេស ពពួកបំប្លែងថ្មី អូមីក្រុង នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ទីតាំងនៅខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ «កូវីដ-១៩ បំប្លែងថ្មី អូមីក្រុង ឆ្លងខ្លាំងជាងមុន អាចបណ្តាល ឲ្យមានហានិភ័យដល់អ្នក និងគ្រួសារ»។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសកែសម្រួលលក្ខខណ្ឌមួយចំនួន ចំពោះអ្នកដំណើរមកពីបរទេស ពេលមកដល់ប្រទេសកម្ពុជា។ ការប្រកាសនេះ យោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានឲ្យដឹងថា លុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរ...
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញឲ្យអភិបាល រាជធានី-ខេត្តទាំង២៥ បន្តអនុវត្តយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលប្រជាពលរដ្ឋ ក្រោមប្រធានបទ “កូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ឆ្លងខ្លាំងជាងមុន អាចបណ្តាល ឲ្យមានហានិភ័យ ដល់អ្នកនិងគ្រួសារ” ឲ្យបានជាប់ជាប្រចាំ នៅតាមមូលដ្ឋាន របស់ខ្លួន ៕