ប្រែសម្រួលៈ ក្នុងអំឡុងពេលសង្គ្រាមត្រជាក់ CIA របស់អាមេរិក បានជួយសំរបសំរួលក្រុមដែល នៅពីក្រោយបណ្តាប្រទេស នៅអ៊ឺរ៉ុបខាងលិច ដែលជាឬសគល់នៃ មន្រ្តីរដ្ឋាភិបាលអតីតពួកហ្វាស៊ីស ដែលនឹងធ្វើសង្គ្រាមមិនទៀងទាត់ (ត្រូវបានកំណត់នៅក្នុងគោល លទ្ធិរួមគ្នារបស់សហរដ្ឋអាមេរិកថា ជា“ ការតស៊ូដ៏ឃោរឃៅក្នុង ចំណោមរដ្ឋនិងស្ថាប័នមិនមែនរដ្ឋ ដើម្បីភាពស្របច្បាប់ និងឥទ្ធិពលលើប្រជាជនដែលពាក់ព័ន្ធ) ប្រសិនបើសហភាពសូវៀតចូលលុកលុយ រឺចលនាកុម្មុយនិស្តបានឡើងកាន់អំណាច។ ឥលូវនេះបេក្ខភាពកំពូល របស់មន្ទីរប៉ង់តាហ្គោន បានស្នើឱ្យមានកម្មវិធីស្រដៀងគ្នា...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានឲ្យដឹងថា លោកត្រៀមខ្លួនធ្វើការ ជាមួយសមភាគីអូទ្រីសគឺលោក Alexander Van der Bellen ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើការកសាងខ្សែក្រវ៉ាត់ និងផ្លូវ BRI រួមគ្នា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសាររបស់លោកបាន ផ្លាស់ប្តូរជាមួយប្រធានាធិបតីអូទ្រីស ដើម្បីអបអរសាទរខួបលើកទី ៥០...
បរទេស៖ក្រសួងការបរទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយថា រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីស្លង់ ប៉ូឡូញ ហុងគ្រី និងស៊ែប៊ី នឹងធ្វើ ទស្សនកិច្ចប្រទេសចិន ចាប់ពីថ្ងៃសៅរ៍ទៅ ក្នុងសញ្ញាមួយនៃការជំរុញពង្រឹង ចំណងការទូតជាមួយ អឺរ៉ុប ក្រោយសន្ធិសញ្ញាវិនិយោគបានជាប់គាំង។ រដ្ឋសភាអឺរ៉ុបនៅក្នុងខែនេះ បានផ្អាកការផ្តល់សច្ចានុម័ត លើសន្ធិសញ្ញាវិនិយោគមួយជាមួយចិន ប្រសិនបើទីក្រុងប៉េកាំងមិនដកទណ្ឌកម្មលើអ្នកនយោបាយសហភាពអឺរ៉ុប ធ្វើឲ្យមានការជាប់គាំងកាន់តែខ្លាំង ក្នុងចំណងមិត្តភាពចិននិងអឺរ៉ុប និងរារាំងក្រុមហ៊ុនសហភាពអឺរ៉ុបមិនឲ្យចូលទៅវិនិយោគក្នុងប្រទេសចិនបានច្រើន។ តាមសេចក្តីរាយការណ៍...
បរទេស៖ រដ្ឋាភិបាលចិន នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មសងសឹក លើមន្ត្រីអាមេរិកមួយរូបទៀត ដែលបានថ្កោលទោសការ គាបសង្កត់របស់ប្រទេសចិន លើសេរីភាពសាសនា។ ក្រសួងការបរទេសចិន នៅថ្ងៃពុធសប្ដាហ៍នេះ បានដាក់ទណ្ឌកម្មលោក Johnnie Moore ជាអតីតឧត្តមស្នងការអាមេរិក ទទួលបន្ទុកកិច្ចការសេរីភាពសាសនាអន្តរជាតិ ដើម្បីជាការឆ្លើយតបចំពោះការ ចុះបញ្ជីខ្មៅរបស់អាមេរិក កាលពីថ្ងៃទី១២ ខែឧសភា លើមន្ត្រីរដ្ឋាភិបាលចិន លោក...
ប៉េកាំង ៖ អ្នកនាំពាក្យយោធាបានឲ្យដឹងថា ប្រទេសចិន ប្រឆាំងដាច់ខាតនឹងការលក់ អាវុធ ទៅឱ្យកោះតៃវ៉ាន់ ដោយប្រទេសណាមួយ និងទំនាក់ទំនងយោធា ជាមួយកោះនេះ តាមរូបភាពណាក៏ដោយ ដោយហេតុថាកោះតៃវ៉ាន់ គឺជារឿងផ្ទៃក្នុង របស់ចិន។ លោក តាន់ កេហ្វ៊ី អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការកត់សម្គាល់នេះ ដើម្បីឆ្លើយតបទៅ នឹងផែនការ របស់ក្រសួងការពារជាតិ...
ប៉េកាំង៖ ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យសហរដ្ឋអាមេរិក ធ្វើការជាបន្ទាន់ជាមួយ អង្គការសុខភាពពិភពលោក (WHO) ស្តីពីប្រភពដើមនៃវីរុសកូវីដ- ១៩ ក្នុងលក្ខណៈវិទ្យាសាស្ត្រ ដូចប្រទេសចិនដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសលោក ចាវលី ជៀន បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា ចាប់តាំងពីសហរដ្ឋអាមេរិក បានស្នើសុំម្តងហើយម្តងទៀតឱ្យប្រទេសចិន ជាផ្នែកមួយនៃការស៊ើបអង្កេតអន្តរជាតិ ដែលមានតម្លាភាព និងផ្អែកលើភស្តុតាងនោះ...
មិនថាកាលពីអតីតកាល ឬមួយក៏បច្ចុប្បន្នកាលនោះទេ ស្បៀងអាហារគឺសំខាន់បំផុត សម្រាប់ទ្រទ្រង់អាយុជីវិតរបស់ មនុស្សជាតិគ្រប់រូប នៅលើភពផែនដីយើងនេះ ។ យ៉ាងណាមិញ ក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិយើង វិបត្តិស្បៀងអាហារជាបញ្ហាប្រឈម ដ៏ធំបំផុតចំពោះការអភិវឌ្ឍ សន្តិសុខសង្គម ស្ថិរភាពនិងវិបុលភាពនៃប្រទេសនីមួយៗ ក៏ដូចជាមានទំនាក់ទំនង យ៉ាងស្អិតល្មួតជាមួយកត្តា ដែលនាំឱ្យកើតមានភាពក្រីក្រផងដែរ ។ មើលតាមប្រវត្តិសាស្ត្រ គ្រោះទុរ្ភិក្សធ្លាប់បានកើតឡើង នៅស្ទើរតែគ្រប់ប្រទេសទាំងអស់លើពិភពលោក ជាពិសេសគឺប្រទេសដែលមានចំនួន ប្រជាជនច្រើនតែមានទិន្នផល...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានលើកឡើងថា ប្រទេសរុស្ស៊ីប្តេជ្ញាយ៉ាងមុតមាំ ក្នុងការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយនៃការសម្របសម្រួល ជាមួយប្រទេសចិន ក្នុងកម្រិតខ្ពស់ ហើយមានឆន្ទៈពង្រឹង ការសម្របសម្រួលយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ។ លោកពូទីន បានឲ្យដឹងនៅក្នុងការសន្ទនា តាមទូរស័ព្ទជាមួយលោកយ៉ាង ជីឈី សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលជាអតីតសមាជិកនៃ ការិយាល័យនយោបាយនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន...
ភ្នំពេញ៖ នាថ្ងៃទី២៤ ខែឧសភា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីរួមគ្នា ក្នុងពិធីប្រគល់និងទទួលម៉ាសវេជ្ជសាស្រ្តចំនួន ២០ម៉ឺនបន្ទះដែលជាអំណោយរបស់ភាគីចិន ថ្វាយចំពោះព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម...
ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី ២នៃរដ្ឋសភា និងជាសមាជិកអចិន្ត្រៃយ៍នៃ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ក្នុងរយៈពេល១០០ឆ្នាំកន្លងមកនេះ នៅក្រោមការដឹកនាំរបស់ គណបក្សកម្មុយនិស្តចិន ប្រទេសចិនសម្រេចបានជោគជ័យ និងសមិទ្ធផលធំៗជាច្រើន ក្នុងវិស័យសេដ្ឋកិច្ច ការទូត ការគាំពារសង្គម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងវិស័យផ្សេងៗជាច្រើនទៀត ដែលនេះគឺជាការខិតខំដ៏សំខាន់...