ថែរក្សាវប្បធម៌គឺជាថែរក្សាព្រលឹង នៃប្រទេសនិងជាតិសាសន៍ ដូចដែលសុភាសិតខ្មែរយល់ថា «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន» ដែលជាការគូសរំលេចពីទំនុកចិត្តពេញទំហឹង នៅក្នុងវប្បធម៌ក្នុងការលើកស្ទួយស្មារតីជាតិ ស្របនឹងទស្សនៈរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានគូសរំលេចថា បេតិកភណ្ឌប្រវត្តិសាស្ត្រនិងវប្បធម៌ គឺជាធនធានដ៏មានតម្លៃដែលមិនអាចកកើតឡើងវិញ ឬជំនួសបានឡើយ ហើយការការពារសម្បត្តិទាំងនេះ ត្រូវបានផ្តល់ជាអាទិភាពកំពូលជានិច្ច។ តាមរយៈទស្សនៈនេះ ការសម្រេចបាននូវការស្តារ ភាពអស្ចារ្យឡើងវិញនៃប្រជាជាតិចិន បាននិងកំពុងកសាងនូវទំនុកចិត្តដល់...
ជីវចម្រុះគឺជាមូលដ្ឋាននៃការរស់រានមានជីវិត និងការអភិវឌ្ឍរបស់មនុស្សជាតិ។ វាបានផ្តល់ផលប្រយោជន៍ឥតគណនាដល់មនុស្សជាតិ ទាំងផ្នែកបរិស្ថាន សេដ្ឋកិច្ច និងវប្បធម៌។ ទោះជាយ៉ាងនេះក្តី ផលប៉ះពាល់បណ្តាលមកពីការបាត់បង់ និងការបំផ្លិចបំផ្លាញជម្រកធម្មជាតិ ការប្រើប្រាស់ធនធានធម្មជាតិហួសកម្រិត និងការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យជីវចម្រុះដែលជាទ្រព្យសម្បត្តិ សកលរបស់មនុស្សជាតិ ប្រឈមការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។ ក្នុងនាមជាប្រទេសសម្បូរដោយជីវចម្រុះ ច្រើនជាងគេមួយនៅលើពិភពលោក ប្រទេសចិនតែងតែយកចិត្តទុក ដាក់ខ្ពស់ចំពោះការអភិរក្សជីវៈចម្រុះ ដោយបានចុះហត្ថលេខា និងអនុម័ត លើអនុសញ្ញាស្តីពីភាពចម្រុះជីវសាស្ត្រ ក្នុងឆ្នាំ១៩៩៣។...
ប៉េកាំង៖ ការិយាល័យព័ត៌មាន ក្រុមប្រឹក្សារដ្ឋ របស់ប្រទេសចិន នៅថ្ងៃពុធនេះ បានចេញរបាយការណ៍ ស្តីពីការរំលោភសិទ្ធិមនុស្ស នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៣ ដោយបង្ហាញពីស្ថានភាពសិទ្ធិមនុស្ស កាន់តែយ៉ាប់យ៉ឺន របស់ប្រទេសនេះ ជាមួយនឹងអង្គហេតុ និងតួលេខ។ របាយការណ៍នេះបានអំពាវនាវ ឱ្យរដ្ឋាភិបាល សហរដ្ឋអាមេរិក ចាត់វិធានការជាក់ស្តែង ដើម្បីដោះស្រាយបញ្ហា សិទ្ធិមនុស្សរបស់ខ្លួន និងឆ្លើយតបទៅនឹងការរំពឹងទុក របស់ប្រជាជនអាមេរិក និងកង្វល់អន្តរជាតិ។...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណដល់ការ ចូលរួមគាំទ្ររបស់រដ្ឋាភិបាលចិន ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំចុងក្រោយនេះ ក្នុងការស្ដារ និងអភិវឌ្ឍន៍សង្គមកម្ពុជា។ ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាឱកាសអញ្ជើញទទួលជួប លោក វ៉ាង វិនធាន (Wang Wentian)...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា លោកបានបង្ហាញពី “ការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ” របស់ប្រទេសជប៉ុន ទៅកាន់នាយករដ្ឋមន្ត្រីចិនលោក លី ឈាំង នៅក្នុងកិច្ចពិភាក្សារបស់ពួកគេកាលពីថ្ងៃអាទិត្យ អំពីសកម្មភាពយោធា ដែលកំពុងកើនឡើងរបស់ប្រទេសចិន ប៉ុន្មានថ្ងៃបន្ទាប់ពីខ្លួនបានធ្វើសមយុទ្ធ រយៈពេលពីរថ្ងៃជុំវិញកោះតៃវ៉ាន់។ លោក គីស៊ីដា ក៏បានស្នើសុំឱ្យលោក លី ឱ្យលុបចោលជាបន្ទាន់នូវការ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា ការនិទានរឿង “លើសចំណុះ” របស់សហរដ្ឋអាមេរិក ប្រឆាំងនឹង វិស័យថាមពលថ្មី របស់ប្រទេសចិន គឺផ្ទុយស្រឡះពីការពិត និងច្បាប់សេដ្ឋកិច្ច និងជាការគាំពារនិយមសុទ្ធសាធ ។ វាត្រូវបានគេរាយការណ៍ថា រដ្ឋលេខាធិការរតនាគារ សហរដ្ឋអាមេរិកលោកស្រី Yellen បានឲ្យដឹងថា...
រសៀលថ្ងៃទី២២ ខែឧសភា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញចុះត្រួតពិនិត្យ ការងារនៅទីក្រុង Rizhao ខេត្ត Shandong ប្រទេសចិន ។ លោកបានទៅទស្សនា កំពង់ផែ Rizhao និងផ្លូវឆ្នេរសមុទ្រ ជាបន្តបន្ទាប់ ដើម្បីឈ្វេងយល់ អំពីស្ថានការណ៍ ក្នុងតំបន់ ដែលជំរុញការកសាងកំពង់ផែ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក គោរពយ៉ាងខ្ជាប់ខ្ជួននូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការមិនប្រើប្រាស់កោះតៃវ៉ាន់ ជាឧបករណ៍ ដើម្បីទប់ស្កាត់ប្រទេសចិន ហើយឈប់ប្រកាន់ខ្ជាប់ នូវគោលការណ៍ចិនតែមួយ។ អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងសំណួរអំពី “ការអបអរសាទរ” របស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ចំពោះមេដឹកនាំថ្មីរបស់តំបន់តៃវ៉ាន់។ អ្វីដែលសហរដ្ឋអាមេរិក បានធ្វើបានបំពានយ៉ាងធ្ងន់ធ្ងរ...
ដូចដែលយើងទាំងអស់គ្នា បានដឹងស្រាប់ហើយថា រាល់ប្រទេសដែលចង់បង្កើត ទំនាក់ទំនងផ្លូវទូត ជាមួយប្រទេសចិន គឺត្រូវប្រកាន់ខ្ជាប់ យ៉ាងដាច់ខាតនូវ «គោលការណ៍ចិនតែមួយ» ដែលជាបន្ទាត់ក្រហម របស់ប្រទេសចិន ក្នុងទំនាក់ទំនងអន្តរជាតិ ។ តើអ្វីទៅជា គោលការណ៍ចិនតែមួយ ? និយាយជារួម គោលការណ៍ចិនតែមួយ គឺជាគោលការណ៍ ដែលកំណត់ថាតំបន់ចិនដីគោក និង តំបន់តៃវ៉ាន់ ជាប្រទេសចិនតែមួយ...
ប៉េកាំង៖ ប្រទេសចិន បានសម្តែង “ការប្រឆាំងយ៉ាងម៉ឺងម៉ាត់” របស់ខ្លួនចំពោះប្រទេសជប៉ុន និងសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ដោយអបអរសាទរប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ ក្នុងពិធីសម្ពោធចូលកាន់តំណែងរបស់លោក ដោយបេសកជនរបស់ទីក្រុងប៉េកាំង ប្រចាំទីក្រុងតូក្យូមុននេះ បានព្រមានថា អ្នកគាំទ្រជប៉ុននៃឯករាជ្យភាព របស់កោះនេះនឹងត្រូវបាន “នាំចូលទៅក្នុងរណ្តៅភ្លើង” ។ ជាការឆ្លើយតប ប្រទេសជប៉ុន បានតវ៉ាទៅកាន់ប្រទេសចិន តាមរយៈបណ្តាញការទូតជុំវិញការអត្ថាធិប្បាយ...