បន្ទាប់ពីប្រទេសចិនបានឈានចូលដំណាក់កាលថ្មីនៃការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ ការធ្វើដំណើរទៅមករបស់ប្រជាជន ចិននិងបរទេសកាន់តែមានភាពងាយស្រួល ហើយសហគមន៍អន្តរជាតិបានស្វាគមន៍ជាទូទៅ។ ប៉ុន្តែ ប្រទេសមួយចំនួនតិចបានល្មើស នឹងវិទ្យាសាស្ត្រនិងការពិត ដែលបានចាត់វិធានការដាក់កំហិតលើកការចូលដែនប្រកបដោយការរើសអើងលើអ្នកទេសចរណ៍ចិន ។ ការដែលភាគីចិនអនុលោមតាមសភាពការណ៍ជាក់ស្តែង ធ្វើការតបតវិញស្មើគ្នា មិនត្រឹមតែជាការគាំពារ សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋរបស់ប្រទេសខ្លួនតែប៉ុណ្ណោះទេ ថែមទាំងជាការគាំពារមជ្ឈដ្ឋាន ដ៏ចាំបាច់សម្រាប់បណ្តាប្រទេសនានាធ្វើកិច្ចសហប្រតិបត្តិការនិងរក្សាទំនាក់ទំនងជាប្រក្រតីផងដែរ។ ក្នុងចំណោមប្រទេសមួយចំនួនតិចដែលរើសអើងអ្នកទេសចរណ៍ចិន ប្រទេសអាមេរិក ជប៉ុននិងកូរ៉េខាងត្បូងជាប្រទេស មានភាពតំណាង ។ តាំងពីថ្ងៃទី៥ខែមករាមក អាមេរិកបានចាត់វិធានការដាក់កំហិតលើការចូល...
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខិតចូលមកដល់ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានសួរសុខទុក្ខចំពោះ កម្មាភិបាលនិងមហាជនតំបន់មូលដ្ឋានតាមប្រព័ន្ធវីដេអូ និងជូនពរឆ្នាំថ្មីប្រពៃណីចិនដល់ប្រជាជន គ្រប់ជនជាតិទូទាំងប្រទេសចិន សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សុភមង្គលក្នុងក្រុមគ្រួសារ ជោគជ័យក្នុងការងារនិងរីករាយឆ្នាំថោះ! សូមជូនពរជាតិមាតុភូមិមានភាពរុងរឿងវិបុលភាព ប្រទេសជាតិមានភាពសុខសាន្តប្រជាជនមានសុភមង្គល! លោក Xi Jinping យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបង្ការនិងគ្រប់គ្រងជំងឺកូវីដ-១៩ និងការងារព្យាបាលអ្នកជំងឺ។...
បរទេស ៖ ប្រទេសចិន បានស្តីបន្ទោសសហរដ្ឋអាមេរិក ចំពោះការលួចប្លន់នៅក្នុងប្រទេសស៊ីរី ដោយអះអាងថា ការកាន់កាប់ខាងយោធា រយៈពេលជាច្រើនឆ្នាំ របស់ទីក្រុងវ៉ាស៊ីនតោន និង “ការលួចប្លន់” ធនធាននៅក្នុងប្រទេសស៊ីរី បានធ្វើឱ្យប្រទេសនេះ ស្ថិតនៅលើគែមនៃ “គ្រោះមហន្តរាយមនុស្សធម៌” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក និងជប៉ុន បោះបង់ការឈ្លក់វង្វេងរបស់ពួកគេ ក្នុងការទប់ស្កាត់ និងបង្ក្រាបប្រទេសចិន បញ្ឈប់ការបង្កើនការកសាងយោធា និងផ្សព្វផ្សាយភាពវឹកវរក្នុងពិភពលោក។ ការអត្ថាធិប្បាយនេះ ធ្វើឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍រួម នាពេលថ្មីៗនេះ ដោយមេដឹកនាំអាមេរិក និងជប៉ុន ដែលអះអាងថា តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ប្រឈមមុខនឹងបញ្ហាកាន់តែ ច្រើនឡើង រួមទាំងពីសកម្មភាពមិនស្រប នឹងសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ដោយប្រទេសចិន។...
ប៉េកាំង៖ ចំនួនប្រជាជនរបស់ប្រទេសចិន បានថយចុះជាលើកដំបូងក្នុងរយៈពេលជាង ៦០ឆ្នាំ ទិន្នន័យផ្លូវការបង្ហាញថា ជាវេនប្រវត្តិសាស្ត្រ សម្រាប់ប្រទេស ដែលមានប្រជាជនច្រើន ជាងគេលើពិភពលោក ដែលឥឡូវនេះត្រូវបានគេរំពឹងថា នឹងឃើញការថយចុះចំនួន ប្រជាជនរយៈពេលយូរ។ ប្រទេសដែលមានចំនួន ១,៤ពាន់លាននាក់ បានមើលឃើញថាអត្រាកំណើតធ្លាក់ ចុះដល់កម្រិតទាបនៅពេល ដែលកម្លាំងពលកម្មរបស់ខ្លួនធ្លាក់ចុះ ដែលអ្នកវិភាគព្រមានថា អាចរារាំងកំណើនសេដ្ឋកិច្ច និងសម្ពាធលើហិរញ្ញវត្ថុសាធារណៈ របស់ប្រទេសដែលមានភាពតានតឹង។ ការិយាល័យស្ថិតិជាតិរបស់ទីក្រុងប៉េកាំង...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិនបានជំរុញឱ្យសាធារណៈរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បន្តដោះស្រាយ និងគ្រប់គ្រងបញ្ហា THAAD ឱ្យបានត្រឹមត្រូវ ដើម្បីការពារកុំឱ្យវាក្លាយជា ឧបសគ្គរារាំងដល់ទំនាក់ទំនងទ្វេភាគី។ អ្នកនាំពាក្យ Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានសួរឱ្យ ធ្វើអត្ថាធិប្បាយលើការរៀបចំសេចក្តីព្រាង របាយការណ៍របស់កូរ៉េខាងត្បូង ស្តីពីការវាយតម្លៃផលប៉ះពាល់ បរិស្ថាននៃមូលដ្ឋាន THAAD...
ក្នុងនាមជាសង្គមស៊ីវិលមួយ នៅប្រទេសកម្ពុជា ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាព កម្ពុជា-ចិន លោកបណ្ឌិត ជា មុនីឫទ្ធិ បានប្រាប់វិទ្យុមិត្តភាព កម្ពុជា-ចិន នាពេលថ្មីៗនេះថា លោកសូមគាំទ្រ យ៉ាងពេញទំហឹង ចំពោះគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះភ្ញៀវទេសចរចិន ដែលមិនមានកំណត់ទាក់ទង នឹងការធ្វើចត្តាឡីស័ក ឬ លក្ខខណ្ឌពិសេសណាមួយ...
តៃយួន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ថា ប្រទេសចិន បានបាញ់បង្ហោះរ៉ុក្កែតប្រភេទ Long March-2D ដោយជោគជ័យនៅថ្ងៃអាទិត្យនេះ ដោយបានបញ្ជូន ផ្កាយរណបថ្មីចំនួន១៤គ្រឿង ទៅកាន់ទីអវកាស ។ គេបានដឹងថា គ្រាប់រ៉ុក្កែតនេះបានបាញ់ ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប តៃយួន ក្នុងខេត្ត សានស៊ី ភាគខាងជើងនៃប្រទេសចិន...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ថា អាជ្ញាធរសុខាភិបាលរបស់ប្រទេសចិន នៅថ្ងៃសៅរ៍នេះ បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ជិត ៦០,០០០នាក់ ក្នុងរយៈពេលត្រឹមតែជាង១ខែ ដែលជាចំនួនអ្នកស្លាប់ដ៏ច្រើនដំបូងគេ ដែលចេញផ្សាយដោយរដ្ឋាភិបាល ចាប់តាំងពីការបន្ធូរបន្ថយការរឹតបន្តឹង ទប់ទល់នឹងមេរោគ កាលពីដើមខែធ្នូ ។ យោងតាមមន្ត្រីគណៈកម្មាធិការសុខភាពជាតិ ហៅកាត់ថា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា ប្រទេសចិនជំរុញឱ្យចក្រភពអង់គ្លេស គោរពអធិបតេយ្យភាពរបស់ប្រទេសចិន និងបញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការហុងកុង។ ការអត្ថាធិប្បាយរបស់លោក Wang បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលចក្រភពអង់គ្លេសបានចេញរបាយការណ៍រយៈពេលប្រាំមួយខែ ស្តីពីទីក្រុងហុងកុង ដែលមានការរិះគន់លើកិច្ចការហុងកុង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានលើកឡើងថា “យើងសង្កត់ធ្ងន់ម្តងទៀតថាចក្រភពអង់គ្លេស បាននឹងកំពុងព្រងើយកន្តើយចំពោះការពិតដែលថា ហុងកុងបានវិលត្រឡប់មកមាតុភូមិរបស់ខ្លួនជាយូរមកហើយ ដោយបានបន្តបោះពុម្ពនូវអ្វីដែលគេហៅថា របាយការណ៍រយៈពេល ៦ខែអំពីហុងកុង។...