បរទេស៖ចិនដែលជាអ្នកនាំចូលប្រេងឆៅច្រើនជាងគេបំផុតលើពិភពលោកនោះត្រូវបានគេដឹងថាបានបន្តធ្វើការបញ្ជាទិញប្រេងឆៅយ៉ាងច្រើនសន្ធឹកថែមទៀតកាលពីខែតុលាដែលមានចំនួនសរុបដល់ទៅ៤៣,១៤លានតោនឬប្រហែលជា១០,២លានតោនជារៀងរាល់ថ្ងៃ។ ទិន្នន័យដែលត្រូវបានបង្ហាញដោយសារអជ្ញាធរពន្ធគយរបស់ប្រទេសចិនកាលពីថ្ងៃចន្ទបានបង្ហាញទៀតដែរថាទំហំនៃការនាំចូលកាលពីខែតុលាគឺស្ថិតនៅក្នុងអត្រាកំណើនដល់ទៅ៤ភាគរយច្រើនជាងគេកាលពីខែកញ្ញានិងខ្ពស់ខ្លាំងជាងខែណាណាទាំងអស់គិតចាប់តាំងតែពីខឧសភា។ កាលពីខែកញ្ញារដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសក្នុងការបង្កើនការនាំចេញប្រេងឆៅដែលបូមចេញពីទីតាំងរុករករបស់ខ្លួនផងដែរដែលមានចំនួនទៅដល់១៥លានតោនជារៀងរាល់ថ្ងៃតាមផែនការនិងអាចចាប់ផ្តើមដំណើរការអនុវត្តកិច្ចការងារនេះចាប់ពីត្រីមាសទី១ឆ្នាំក្រោយនេះតទៅហើយ។ ទោះបីជាយ៉ាងណាក្តីគេក៏បានដឹងដែរថាទំហំនៃការនាំចេញប្រេងឆៅរបស់ប្រទេសចិនគឺមានការធ្លាក់ចុះដល់ទៅ៤៣ភាគរយកាលពីខែតុលាកន្លងមកធៀបទៅនឹងតួលេខដែលនាំចេញកាលពីខែកញ្ញា៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ក្នុងអំឡុងពេលធ្វើសេចក្តីថ្លែងការណ៍ទៅកាន់កិច្ចប្រជុំ COP27 នៅក្នុងប្រទេសអេហ្ស៊ីបកាលពីថ្ងៃចន្ទ អគ្គលេខាធិកាអង្គការសហប្រជាជាតិដែលហៅកាត់ថាយូអិនលោក Antonio Guterres បានព្រមានខ្លាំងៗថាពិភពលោកត្រូវតែជ្រើសរើសត្រូវកាត់បន្ថយការបំពុលអាកាសឬត្រូវដាក់ទោសទាំងអស់ទៅកាន់មនុស្សលោកជំនាន់ក្រោយចំពោះមុខ បញ្ហាគ្រោះមហន្តរាយដ៏អាក្រក់ដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ។ លោក Guterres បានថ្លែងប្រាប់ទៅកាន់ក្រុមគណៈប្រតិភូទាំងអស់ ដែលកំពុងប្រមូលផ្តុំនិងពិភាក្សាពីវិធីសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងទៅ នឹងបញ្ហាបម្រែបម្រួលអាកាសធាតុនិងបញ្ហា ជម្លោះដែលកំពុងបន្តរវាងអ៊ុយក្រែននិងរុស្សីថា៖មនុស្សលោកពេលនេះ គឺមានជម្រើស២គឺសហការឬវិនាសប៉ុណ្ណោះ ចំពោះមុខបញ្ហាអាកាសធាតុ។ លោក Guterres បានលើកឡើងថា ពិភពលោកទាំងមូលទាំងប្រទេសអ្នកមានបំផុត និងប្រទេសអ្នកក្រីក្រក្តីចាំបាច់ត្រូវតែបង្កើតកត្តសញ្ញាមួយ រវាងគ្នាក្នុងការពន្លឿនការផ្លាស់ប្តូរខ្លួនចេញ...
បរទេស៖ ក្រសួងការបរទេសនៃប្រទេសចិន បានចេញសេចក្តីប្រកាសព្រមានទៅកាន់ ចក្រភពអង់គ្លេសថា គួរតែបញ្ចប់សកម្មភាពគាំទ្រទៅដល់ កងកម្លាំងឯករាជ្យរបស់កោះតៃវ៉ាន់ពោលគឺនៅបន្ទាប់ពីពេល ដែលអង់គ្លេសបានអះអាងថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នឹងត្រូវបំពេញទស្សនកិច្ច ទៅកាន់កោះមួយនេះ។ អ្នកនាំពាក្យរបស់ ក្រសួងការបរទេសចិនលោក Zhao Lijian បានថ្លែងកាលពីថ្ងៃចន្ទថា៖ នៅលើលោកនេះមានប្រទេសចិនតែមួយគត់ ហើយក្នុងនោះកោះតៃវ៉ាន់ គឺជាផ្នែកមួយនៃអធិបតេយ្យភាពរបស់ចិន។ ពួកយើងអំពាវនាវឲ្យអង់គ្លេសត្រូវតែដាច់ខាត គោរពដែនអធិបតេយ្យភាពរបស់យើង និងឈប់បង្ហាញសញ្ញាដែលមាន កំហុសទៅកាន់ក្រុមផ្តាច់ខ្លួន...
ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២ ពិព័រណ៍នាំចូលចិន អន្តរជាតិ លើកទី ៥នឹងប្រារព្ធឡើង នៅក្រុងសៀងហៃ ប្រទេសចិន ។ ក្នុងនាមជាពិព័រណ៍ថ្នាក់ជាតិទីមួយលើពិភពលោក ដែលផ្តោតសំខាន់លើការនាំចូល តាំងពីត្រូវបានរៀបចំធ្វើឡើង ជាលើកដំបូងនៅឆ្នាំ ២០១៨មក ពិព័រណ៍នាំចូលចិនអន្តរជាតិ(ហៅកាត់ CIIE) បានក្លាយទៅជាវេទិកាសំខាន់៤...
ក្នុងសន្និសីទកាសែត ជាប្រចាំរបស់ក្រសួង ការបរទេសចិននាថ្ងៃទី ៤ ខែវិច្ឆិកា អ្នកសារព័ត៌មាន បានសួរថា តើភាគីចិនមានទស្សនៈ និងក្តីរំពឹងទុកយ៉ាងណា ចំពោះកិច្ចប្រជុំមួយចំនួន របស់មេដឹកនាំស្តីពីកិច្ចសហប្រតិបត្តិការ អាស៊ីបូព៌ាក្នុងការជំរុញសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់? លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា ប្រទេសចិនមានការរំពឹងទុកប៉ុន្មានចំណុច ចំពោះកិច្ចប្រជុំនេះ ពោលគឺទីមួយ ផ្តោតលើការអភិវឌ្ឍរួមនៃតំបន់...
បរទេស ៖ ប្រទេសចិន បានថ្កោលទោសការ ធ្វើដំណើរនាពេលថ្មីៗនេះទៅកាន់ទីក្រុងតៃប៉ិ ដោយសមាជិកសភា មកពីបណ្តាប្រទេស អឺរ៉ុបមួយចំនួន និងសហភាពអឺរ៉ុបផ្ទាល់ ដោយទទូចថា កិច្ចខិតខំប្រឹងប្រែងបរទេសទាំងអស់ដើម្បីជួយ “ឯករាជ្យភាពតៃវ៉ាន់” គឺ “នឹងត្រូវបរាជ័យ” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ជំនួបជាមួយប្រធានាធិបតីតៃវ៉ាន់...
ប៉េកាំង៖ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី បានបង្ហាញពីសារៈសំខាន់នៃការធ្វើឱ្យប្រសើរឡើងដ៏សំខាន់នៃគ្រឿងបរិក្ខារ B-52 ដែលត្រូវបានគ្រោងទុក សម្រាប់ភាគខាងជើងប្រទេសអូស្ត្រាលី ដែលបានធ្វើឱ្យប្រទេសចិន មានការខឹងសម្បារដោយលើកឡើងថា យន្តហោះទម្លាក់គ្រាប់បែកអាមេរិក ដែលមានសមត្ថភាពនុយក្លេអ៊ែរ បានទៅទៅទីនោះតាំងពីទសវត្សរ៍ឆ្នាំ១៩៨៨០ ។ ប្រទេសចិន នៅសប្តាហ៍នេះបានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះផែនការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយរហូតដល់ ៦គ្រឿងនៅមូលដ្ឋានទ័ពអាកាស Royal Australian Air Force Base Tindal...
បរទេស ៖ ប្រទេសចិនបានថ្កោលទោស យុទ្ធសាស្ត្រការពារជាតិថ្មី របស់សហរដ្ឋអាមេរិក (NDS) ដោយនិយាយថា គោលនយោបាយ របស់អាមេរិក ត្រូវបានជំរុញដោយ “តក្កវិជ្ជា នៃការត្រួតត្រា” ខណៈពេលដែលទទូចថា រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងមិនស្វែងរក “អនុត្តរភាព” ឬចងសត្រូវ ជាមួយប្រទេសដទៃឡើយ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក និងលោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន បានពិភាក្សាគ្នាអំពីការប្រជែងគ្នា រវាងប្រទេសមហាអំណាចទាំង២ និងសង្គ្រាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន នៅក្នុងការអំពាវនាវមួយ កាលពីថ្ងៃអាទិត្យ...
ថ្ងៃទី ២៦ ខែតុលា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន សហការរួមជាមួយអគ្គកុងស៊ុលចិន ប្រចាំនៅក្រុង Zanzibar និងក្រសួងព័ត៌មាន Zanzibar ប្រទេសតង់ហ្សានី បានបានរៀបចំធ្វើសកម្មភាពផ្សព្វផ្សាយស្មារតី នៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ “ដំណើរថ្មី វាសនារួម”នៅក្រុង Zanzibar ។ លោកស្រី Fatma Hamad Rajab...