តូក្យូ៖ ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន កំពុងពិចារណាលើការពង្រីក ទណ្ឌកម្មរបស់ខ្លួនប្រឆាំង នឹងប្រទេសកូរ៉េខាងជើង ក្នុងគោលបំណងរក្សាសម្ពាធទៅលើទីក្រុងព្យុងយ៉ាងដើម្បីរំសាយ អាវុធនុយក្លេអ៊ែរ និងដោះស្រាយនូវការចាប់ជំរិត ជនជាតិជប៉ុនរបស់ខ្លួន។ ការដាក់ទណ្ឌកម្មនេះរួមមាន ការហាមឃាត់សរុបលើពាណិជ្ជកម្មទ្វេភាគី និងហាមឃាត់ការចូលទៅក្នុងប្រទេសជប៉ុននៃនាវា និងកប៉ាល់ ដែលបានចុះបញ្ជីរបស់កូរ៉េខាងជើង ដែលបានឈប់នៅកំពង់ផែកូរ៉េខាងជើង។ សកម្មភាពនេះកើតឡើងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួន ២ គ្រាប់ចេញពីឆ្នេរខាងកើតរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ដែលជាការបង្កហេតុលើកដំបូងក្នុងមួយឆ្នាំ ដោយរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។...
តូក្យូ ៖ ប្រទេសជប៉ុន និងឥណ្ឌូនេស៊ី បានចុះហត្ថលេខា កាលពីថ្ងៃអង្គារលើកិច្ចព្រមព្រៀងមួយ ដែលអាចធ្វើឱ្យការនាំចេញ ឧបករណ៍ការពារជាតិ ផលិតដោយជប៉ុន ទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ខណៈដែលភាគីទាំងពីរព្យាយាមជំរុញ កិច្ចសហប្រតិបត្តិការ ចំពេលដែលប្រទេសចិន បង្កើនឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងឡើងនៅក្នុងដែនទឹកក្នុងតំបន់ ។ កិច្ចព្រមព្រៀង ស្តីពីការនាំចេញឧបករណ៍ការពារជាតិ និងបច្ចេកវិទ្យាត្រូវបានចុះហត្ថលេខា បន្ទាប់ពីរដ្ឋមន្រ្តីការបរទេស និងការពារជាតិជប៉ុននិងឥណ្ឌូនេស៊ី បានជួបគ្នានៅទីក្រុងតូក្យូ សម្រាប់កិច្ចពិភាក្សា...
បរទេស៖ រដ្ឋមន្រ្តីក្រសួងការបរទេស ជប៉ុន លោក Toshimitsu Motegi បាននិយាយនៅថ្ងៃអង្គារថា ប្រទេសជប៉ុនបានផ្អាកការផ្តល់ជំនួយថ្មី ដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីឆ្លើយតបនឹងការធ្វើ រដ្ឋប្រហារយោធាកាលពីខែមុន ខណៈការបង្ក្រាបដោយហិង្សាប្រឆាំងនឹង ក្រុមបាតុករបានធ្វើឱ្យមាន ការថ្កោលទោសជាអន្តរជាតិ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ការប្រកាសផ្អាកនេះ...
តូក្យូ ៖ ប្រទេសជប៉ុន បានបញ្ចប់ភាព អាសន្ននៃជំងឺកូវីដ-១៩ នៅពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ នៅក្នុងតំបន់ទីប្រជុំជន ទីក្រុងតូក្យូ ដែលជាតំបន់ នៅសល់ចុងក្រោយ នៃប្រទេស ដែលបានស្ថិត នៅក្រោមវិធានការ ចាប់តាំងពីដើមខែមករា ។ ភាពអាសន្នក្នុងទីក្រុងតូក្យូ និងតំបន់ជិតខាងរួមមាន កាណាហ្គាវ៉ា, ឈីបា និងសៃតាម៉ា ត្រូវបានដកចេញពីភាព អាសន្ន...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកា ចំនួន៣៤០,០០០,០០០យេន ស្មើនឹង ៣,០៩០,៩០៩ដុល្លារ ដល់អង្គការយូនីសេហ្វ សម្រាប់គម្រោង ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ អំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ នៅកម្ពុជា។ តាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា «ទោះបីជាកុមារប្រឈម នឹងហានិភ័យសុខភាព ពីជំងឺកូវីដ១៩...
តូក្យូ ៖ រដ្ឋាភិបាលជប៉ុន គ្រោងនឹងធ្វើការសម្រេចចិត្ត ជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីបញ្ចប់ភាពអាសន្ន នៃជំងឺកូវីដ-១៩ នៅក្នុងតំបន់តូក្យូ នៅថ្ងៃអាទិត្យដូចដែលបានគ្រោងទុក ដោយបាន ចាត់ទុកថា មានភាពប្រសើរឡើង ព្រោះការឆ្លងបានធ្លាក់ ចុះពីកម្រិតទាបបំផុត ហើយភាពតានតឹង នៅតាមមន្ទីរពេទ្យបានធូរ ស្រាលឡើងវិញហើយ។ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga ត្រូវបានគេរំពឹងថា នឹងប្រកាសពីការបញ្ចប់វិធានការ...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី១៧ ខែមីនានេះបានឯកភាព ផ្តល់ជំនួយឥតសំណង សម្រាប់គម្រោង ទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (ជំនួយឥត សំណងគូសាណូណិ) នូវថវិកាសរុបចំនួន ៤៨៣,២០៤ ដុល្លារ អាមេរិក សម្រាប់ការតម្លើង ឧបករណ៍កែច្នៃកំប្លោក ធ្វើជាជីវអេតាណុល នៅក្នុងមន្ទីរបរិស្ថា នខេត្តកំពង់ឆ្នាំង ការសាងសង់អគារ សម្ភពមួយកន្លែង...
បរទេស៖ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន លោក KATO Katsunobu នៅថ្ងៃចន្ទនេះបាននិយាយថា រដ្ឋាភិបាលជប៉ុន កំពុងតែឃ្លាំមើលរដ្ឋប្រហារ យោធាមីយ៉ានម៉ាថ្មីៗ នេះ ហើយនឹងពិចារណា ពីវិធីឆ្លើយតបចំពោះ ការវិវត្តនានា នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ មួយនេះ។ លោក KATO Katsunobu បាននិយាយប្រាប់ អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះថា ក្រសួងការបរទេស និងមន្ទីរបញ្ចកោណ បានឲ្យដឹងនៅថ្ងៃពុធនេះថា លោក Anthony Blinken រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ Lloyd Austin នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង នៅសប្តាហ៍ក្រោយ ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេស...
តូក្យូ៖ ប្រទេសជប៉ុន បានជំរុញឱ្យកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បញ្ឈប់ការបង្ក្រាបដោយហិង្សា លើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធា កាលពីខែមុនមួយថ្ងៃ បន្ទាប់ពីមនុស្ស ៣៨ នាក់ ត្រូវបានសម្លាប់នៅក្នុងថ្ងៃបាតុកម្ម ដែលមានគ្រោះថ្នាក់បំផុត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ អ្នកនាំពាក្យរដ្ឋាភិបាលកំពូល របស់ជប៉ុនលោក Katsunobu Kato បានឲ្យដឹងនៅក្នុងសន្និសីទកាសែតមួយថា “យើងសូមថ្កោលទោសយ៉ាងខ្លាំង ចំពោះការប្រើប្រាស់អំពើហឹង្សា ដែលកំពុងបន្តប្រឆាំងនឹងជនស៊ីវិល ទោះបីជាមានការអំពាវនាវ...