ព័ត៌មានជាតិ

ជប៉ុន ប្រគល់ រថយន្ដសង្គ្រោះបន្ទាន់ ៣៥គ្រឿង ដល់ក្រសួងសុខាភិបាលកម្ពុជា

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ បានប្រគល់រថយន្តគិលានសង្រ្គោះ ចំនួន៣៥គ្រឿង ដល់ក្រសួងសុខាភិបាល ប្រទេសកម្ពុជា។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី៧ ឧសភា បានឱ្យដឹងថា ពិធីប្រគល់-ទទួល រថយន្តគិលានសង្រ្គោះ៣៥ គ្រឿង ដែលជាជំនួយ របស់រដ្ឋាភិបាលជប៉ុន ត្រូវបានប្រារព្ធឡើង នៅឃ្លាំងឱសថកណ្តាល នៃក្រសួងសុខាភិបាល ក្រោមវត្តមានរបស់ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួង សុខាភិបាល និង លោក ការិម៉ាតា អាត្សឹស៊ី ឧបទូត នៃស្ថានទូតជប៉ុន ប្រចាំកម្ពុជា ៕

To Top