Covid-19
រង់ចាំតាមដានទាំងអស់គ្នា របាយការណ៍ស្ដីពីដើមកំណើត នៃជំងឺកូវីដ-១៩ នឹងត្រូវបង្ហាញក្នុងពេលឆាប់ៗនេះ
ហ្សឺណែវ៖ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ក្រុមអ្នកជំនាញឯករាជ្យ ដើម្បីសិក្សាពីប្រភពដើមនៃវីរុសកូវីដ- ១៩ កំពុងធ្វើការលើរបាយការណ៍សង្ខេប ដែលរំពឹងថា នឹងត្រូវចេញផ្សាយនៅសប្តាហ៍ក្រោយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រធានអង្គការសុខភាពពិភពលោក បានប្រាប់សន្និសីទកាសែតនិម្មិតថា ក្រុមនេះបានបញ្ចប់ដំណើររបស់ខ្លួនទៅកាន់ប្រទេសចិន ហើយរបាយការណ៍ចុងក្រោយរបស់ពួកគេ នឹងត្រូវផ្សព្វផ្សាយនៅក្នុងសប្តាហ៍ខាងមុខនេះ លោកបានបន្ដថា “នេះគឺជាលំហាត់វិទ្យាសាស្ត្រដ៏សំខាន់បំផុតនៅក្នុងកាលៈទេសៈដ៏ពិបាកនេះ។...