បរទេស៖លោក Jens Stoltenberg អគ្គលេខាធិការ នៃប្លុកអង្គការណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃសុក្រថា ជ័យជម្នះរបស់រុស្ស៊ីក្នុងជម្លោះ ជាមួយអ៊ុយក្រែន នឹងប៉ះពាល់ដល់សន្តិសុខ របស់អង្គការណាតូផង និងពិភពលោក ។ យោងតាមការចេញផ្សាយរបស់ RT លោកបានបន្ថែមថា៖ អង្គការណាតូនឹងបន្តគាំទ្រ រដ្ឋាភិបាលទីក្រុងគៀវជាមួយនឹងអាវុធ និងគ្រាប់រំសេវ ដើម្បីបញ្ចៀសលទ្ធផល គ្រោះថ្នាក់...
បរទេស៖ អង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើង (ណាតូ) បានបើកសម្ពោធ មជ្ឈមណ្ឌល បច្ចេកវិទ្យាឃ្វីនតុំថ្មីមួយ ដែលមានឈ្មោះថា Deep Tech Lab Quantum (DTL Q) ក្នុងគោលបំណងរក្សាសម្ព័ន្ធភាព ការពារជាតិ នៅជួរមុខនៃបច្ចេកវិទ្យាទំនើប។ ក្នុងអំឡុងពេលទស្សនកិច្ចរយៈពេលខ្លីរបស់លោក ទៅកាន់ប្រទេសដាណឺម៉ាក អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg...
ម៉ូស្គូ៖ មន្ត្រីចារកម្ម CIA ដែលចូលនិវត្តន៍ និងជាមន្ត្រីក្រសួងការបរទេសលោក Larry Johnson បានព្រមានថា ការកើនឡើងឥតឈប់ឈររបស់សហរដ្ឋអាមេរិកក្នុងប្រទេសអ៊ុយក្រែន កំពុងជំរុញឱ្យរុស្ស៊ីធ្វើការសងសឹក ដែលអាចបង្កឱ្យមានជម្លោះរវាងមហាអំណាចនុយក្លេអ៊ែរ។ អតីតមន្ត្រី CIA រូបនេះបានឲ្យដឹងថា យន្តហោះយោធាអាមេរិក បានជួយដឹកនាំការវាយប្រហាររបស់អ៊ុយក្រែន ទៅលើទីបញ្ជាការកងទ័ពជើងទឹករុស្ស៊ី ក្នុងទីក្រុង Sevastopol ។ក្រុងគៀវ បានកំណត់គោលដៅលើកំពង់ផែផ្ទះរបស់កងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី កាលពីថ្ងៃសុក្រជាមួយនឹងការវាយប្រហារជាបន្តបន្ទាប់របស់យន្តហោះដ្រូន...
ម៉ូស្គូ៖ ប្រទេសទាំង ៣១ នៃអង្គការណាតូ បូករួមទាំងស៊ុយអែត ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំធ្វើសមយុទ្ធយោធាដ៏ធំបំផុតរបស់ប្លុកចាប់តាំងពីសង្គ្រាមត្រជាក់នៅដើមឆ្នាំ២០២៤។ កាសែត Sputnik បានទាក់ទងទៅលោក Michael Maloof អតីតអ្នកវិភាគគោលនយោបាយសន្តិសុខនៅការិយាល័យរដ្ឋលេខាធិការការពារជាតិ ដើម្បីទទួលបាន ការពន្យល់អំពីហានិភ័យ ដែលបង្កឡើងដោយលំហាត់សមយុទ្ធនេះ។ ប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មអង់គ្លេសបានរាយការណ៍កាលពីថ្ងៃចន្ទថា អង្គការណាតូ គ្រោងនឹងធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅទូទាំងប្រទេសអាល្លឺម៉ង់ ប៉ូឡូញ និងបណ្តាប្រទេសបាល់ទិក នៅចន្លោះខែកុម្ភៈ...
បរទេស ៖ ប្រទេសដាណឺម៉ាក ដែលជាសមាជិក របស់អង្គការណាតូ មួយដែរ នោះបានសារភាពថា ខ្លួននឹងប្រើប្រាស់រថក្រោះមួយចំនួន ដែលធ្លាប់បានដាក់តាំងនៅ តាមសារមន្ទីរនានា នៅក្នុងប្រទេស ដើម្បីជួយហ្វឹកហាត់ការ ប្រើប្រាស់រថក្រោះឲ្យកង កម្លាំងយោធាអ៊ុយក្រែន ។ យោងតាមការចេញ ផ្សាយរបស់ RT ប្រទេសដាណឺម៉ាក បានទទួលស្គាល់ថា បានប្រើប្រាស់រថក្រោះ ដែលដាក់តាំងពិពណ៌...
បរទេស៖ អតីតនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Giuseppe Conte កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានលើកឡើងថាការប៉ុនប៉ង់ របស់អង្គការណាតូ នៅក្នុងកិច្ចខិតខំជួយឲ្យអ៊ុយក្រែន យកឈ្នះរុស្សីនោះគឺបានត្រឹម ទទួលបរាជ័យទាំងស្រុង។ យោងតាមការចេញផ្សាយរបស់ RT ទោះបីជាយ៉ាងណាក្តី មកទល់ពេលនេះរុស្សី នៅតែដំណើរការសេដ្ឋកិច្ច និងការរស់នៅជាធម្មតាក្នុងពេល ដែលអ៊ុយក្រែនកំពុងវេទនា ដោយប្រតិបត្តិការវាយលុកផង និងទណ្ឌកម្មនានាដែលធ្វើឲ្យប៉ះពាល់ ដល់សេដ្ឋកិច្ចជាតិធ្ងន់ធ្ងរផង។ សរសេរបង្ហោះនៅលើបណ្តាញសង្គម Facebook...
បរទេស៖ អគ្គលេខាធិកាអង្គការណាតូ លោក Jens Stoltenberg កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានធ្វើការលើកឡើងថា អង្គការណាតូ នឹងជួយគាំទ្រព្រមទាំងបំពាក់អាវុធដល់អ៊ុយក្រែន រហូតដល់រដ្ឋាភិបាលក្រុងគៀវ ទទួលបានជ័យជំនះនិងអាចមានសិទ្ធគ្រប់គ្រាន់ ក្នុងការចរចាជាមួយនឹងប្រទេសរុស្សី។ យោងតាមការចេញផ្សាយរបស់ RT សេចក្តីថ្លែងការណ៍របស់មេដឹកនាំណាតូរូបនេះបានធ្វើឡើងបន្ទាប់ពីទីប្រឹក្សារបស់លោក Stoltenberg បានលើកឡើងថាប្រទេសអ៊ុយក្រែនទំនឹងជានឹងត្រូវបង្ខំចិត្ត ក្នុងការបោះបង់ទឹកដីរបស់ខ្លួនមួយចំនួនចោលដើម្បីដោះដូរខ្លួនទៅជាសមាជិករបស់អង្គការណាតូ។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតលោក Stoltenberg បានថ្លែងទៀតថា ណាតូ នឹងបន្តគាំទ្រអ៊ុយក្រែន...
គៀវ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក Oleg Nikolenko បានឲ្យដឹង អ៊ុយក្រែននឹងមិនប្រគល់ទឹកដីរបស់ខ្លួនទៅឱ្យរុស្ស៊ី ដើម្បីទទួលបានសមាជិកភាពអង្គការណាតូ នោះទេ។ លោក Nikolenko បានសរសេរនៅលើបណ្ដាញ Facebook ថា “ការពិភាក្សាអំពីអ៊ុយក្រែន ចូលរួមជាមួយអង្គការណាតូ ជាថ្នូរនឹងការបោះបង់ចោលផ្នែកខ្លះ នៃទឹកដីអ៊ុយក្រែន គឺពិតជាមិនអាចទទួលយកបាន” ។ លោកបានសង្កត់ធ្ងន់ថា អ៊ុយក្រែន...
បរទេស៖ រដ្ឋាភិបាលទីក្រុងគៀវ អាចនឹងធ្វើការបោះបង់ការទាមទាររបស់ខ្លួន ជាមួយនឹងទឹកដីដែលបានបាត់បង់ ទៅឲ្យប្រទេសរុស្សីជាថ្នូរនឹងការ ចូលជាសមាជិករបស់ អង្គការណាតូជាផ្លូវការ។ យោងតាមការចេញផ្សាយរបស់ RT ដោយបញ្ជាក់ថានេះគឺជា ការអះអាងដោយលេខាផ្ទាល់ របស់អគ្គលេខាធិកាអង្គការ សហប្រជាជាតិលោក Stian Jenssen បានលើកឡើងកាលពីថ្ងៃអង្គារម្សិលមិញនេះ។ សេចក្តីថ្លែងការណ៍របស់លោក Jenssen បានបញ្ជាក់ថា លោកអគ្គលេខាធិកាអង្គការសហប្រជាជាតិ បានបញ្ជាក់យ៉ាងច្បាស់ ហើយរដ្ឋាភិបាលទីក្រុងគៀវ...
បរទេស៖ ប្រធានាធិបតី នៃប្រទេសរុស្សី លោក Vladimir Putin កាលពីថ្ងៃអង្គារម្សិលមិញនេះ បានអះអាងថាអង្គការណាតូ ទំនងជានឹងចុងក្រោយត្រូវតែបង្កើនឥទ្ធិពល របស់ខ្លួននៅក្នុងតំបន់អាស៊ីក្រោយ ពេលដែលបានបង្ហាញកម្លាំងរបស់ខ្លួននៅក្នុងតំបន់អឺរ៉ុប អស់រយៈពេលជាច្រើនទសវត្សមកហើយនោះ។ យោងតាមការចេញផ្សាយរបស់ RT លោកប្រធានាធិបតីរូបនេះក៏បានចង្អុរបង្ហាញទៀតថាណាតូ នឹងអាចចាប់ផ្តើមដំបូងតាមរយៈការប៉ុនប៉ងបញ្ជ្រាបខ្លួនទៅជាមួយនឹងកត្តិកាសញ្ញា AUKUS ដែលជាកិច្ចព្រមព្រៀងសន្តិសុខរវាងសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី។ ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានសន្តិសុខអន្តរជាតិលើកទី២១ក្នុងទីក្រុងមូស្គូ មេដឹកនាំរុស្សី...