អង់ការ៉ា៖ ក្រសួងការពារជាតិតួកគី បានឲ្យដឹងថាតួកគី បានធ្វើប្រតិបត្តិការតាមផ្លូវអាកាស កាលពីព្រឹកថ្ងៃអាទិត្យ ប្រឆាំងនឹងអង្គភាពការពារប្រជាជនឃឺដ (YPG) នៅភាគខាងជើងប្រទេសស៊ីរី និងគណបក្សពលករឃឺដ (PKK) ខុសច្បាប់នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។ ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍ជា លាយលក្ខណ៍អក្សរថា ប្រតិបត្តិការផ្លូវអាកាស “Claw-Sword” ត្រូវបានធ្វើឡើងនៅក្នុងតំបន់ ដែលប្រើជាមូលដ្ឋាន ដើម្បីវាយប្រហារតួកគី និងក្នុងការការពារខ្លួនស្របតាមមាត្រាទី៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ ក្រសួងបានឲ្យដឹងទៀត...
បរទេស ៖ អនុប្រធានបក្សកាន់អំណាច របស់ប្រទេសតួកគី លោក Numan Kurtulmus កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការថ្លែង ប្រាប់ទៅកាន់ក្រុមអ្នកកាសែត របស់ CNN ថា លោកខាងលិចបានប្រើប្រាស់ អ៊ុយក្រែន ដូចទៅនឹងបុគ្គលិកស៊ីប្រាក់ខែ ដើម្បីធ្វើសង្គ្រាមប្រឆាំង ទៅនឹងប្រទេសរុស្សី ហើយវាបានបន្តពង្រីក និងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ទៅដល់គោលនយោបាយ របស់តួកគី...
អង់ការ៉ា៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Bekir Bozdag បានឲ្យដឹងថា តួកគី បានឃុំខ្លួនជនសង្ស័យចំនួន ៥០ នាក់ជុំវិញការវាយប្រហារដោយ គ្រាប់បែកដ៏សាហាវនៅកណ្តាល ទីក្រុងអ៊ីស្ដង់ប៊ុល កាលពីដើមសប្តាហ៍នេះ។ លោក Bozdag បានប្រាប់សភាថា អ្នកជាប់ឃុំរួមមានស្ត្រីជនជាតិស៊ីរីម្នាក់ ដែលត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីឧប្បត្តិហេតុ សម្រាប់ការសង្ស័យថា បានទម្លាក់គ្រាប់បែកដែលបានផ្ទុះនៅលើផ្លូវ Istiklal...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីតួកគី បានព្រមព្រៀងគ្នា ក្នុងពេលរហៅទូរសព្ទនាពេលថ្មីៗនេះ លើការបញ្ជូនគ្រាប់ធញ្ញជាតិ ទៅប្រទេសក្រីក្របំផុត ក្នុងពិភពលោកដោយមិនគិតថ្លៃ។ មេដឹកនាំតួកគី លោក Recep Tayyip Erdogan បានបង្ហើបឱ្យដឹងបែបនេះ ខណៈពេលថ្លែងសុន្ទរកថា ទៅកាន់ពាណិជ្ជករនៅក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២...
អ៊ីស្ដង់ប៊ុល៖ ស៊ុយអែត និងហ្វាំងឡង់ បានបំពេញកាតព្វកិច្ចរបស់ខ្លួន ចំពោះតួកគី ហើយគួរតែត្រូវបាន អនុញ្ញាតឱ្យចូលទៅក្នុងអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នេះបើតាមការលើកឡើងរបស់ អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ។ លោក Stoltenberg បានឲ្យដឹងក្នុងអំឡុងសន្និសីទ កាសែតនៅទីក្រុងអ៊ីស្តង់ប៊ុល ជាមួយរដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu ថា...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ថា ការនាំចេញគ្រាប់ធញ្ញជាតិពី អ៊ុយក្រែនបានបន្តធ្វើឡើងនៅថ្ងៃពុធនេះ ខណៈដែលរុស្ស៊ីបានបញ្ជាក់ថា ខ្លួនកំពុងចូលរួមក្នុងកិច្ចព្រមព្រៀង ដែលសម្របសម្រួល ដោយអង្គការសហប្រជាជាតិ (UN) និងតួកគី ដើម្បីបង្កើតច្រករបៀងសមុទ្រខ្មៅ ដែលមានសុវត្ថិភាព ។ លោក Recep Tayyip...
អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានឲ្យដឹងថា ប្រទេសតួកគី នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីកាត់បន្ថយវិបត្តិស្បៀង អាហារពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការកត់សម្គាល់របស់លោក Erdogan បានកើតឡើងបន្ទាប់ពីប្រទេសរុស្ស៊ី បានផ្អាកការចូលរួមរបស់ខ្លួន នៅក្នុងគំនិតផ្តួចផ្តើម គ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលតាមរយៈនោះស្រូវសាលីអ៊ុយក្រែន បានឈានដល់ទីផ្សារអន្តរជាតិ ដោយមិនមានការរារាំង ដោយជម្លោះរវាងទីក្រុងម៉ូស្គូ...
អង់ការ៉ា៖ តួកគី បានអំពាវនាវឱ្យដកទណ្ឌកម្ម លោកខាងលិចលើអ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡា ហើយបានថ្កោលទោស សហរដ្ឋអាមេរិក ចំពោះការដាក់សម្ពាធលើ ប្រទេសអារ៉ាប៊ីសាអូឌីត ជុំវិញការសម្រេចចិត្តរបស់អង្គការ OPEC+ ដើម្បីកាត់បន្ថយការផលិតប្រេង។ រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បានប្រាប់សន្និសីទ សារព័ត៌មានមួយនៅខេត្ត Mersin ភាគខាងត្បូងប្រទេសតួកគីថា ការព្យាយាមផលិតថាមពល បានក្លាយទៅជាកត្តាប៉ះពាល់ ដល់តម្លៃថាមពលពិភពលោក។...
អង់ការ៉ា៖ តួកគី បានច្រានចោលការអះអាង របស់គណបក្សពលករឃឺដ (PKK) កាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងប្រដាប់អាវុធតួកគី បានប្រើប្រាស់អាវុធគីមី នៅក្នុងប្រតិបត្តិការនាពេលថ្មីៗនេះ របស់ខ្លួននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។ ក្រសួងការពារជាតិតួកគី បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ការចោទប្រកាន់ថា អាវុធគីមីត្រូវបានប្រើប្រាស់ ដោយកងកម្លាំងប្រដាប់អាវុធតួកគី ត្រូវបាននាំយកមកក្នុងរបៀបវារៈ ជាប្រចាំដោយមជ្ឈដ្ឋាន ដែលចង់ធ្វើឱ្យខូចដល់ការប្រយុទ្ធ របស់តួកគីប្រឆាំងនឹងអំពើភេរវកម្ម។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការចោទប្រកាន់ទាំងនេះមានគោលបំណង...
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត The Bloomberg កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថាមន្ត្រីរដ្ឋាភិបាលអាមេរិកជាច្រើននាក់ បានធ្វើការហោះហើរទៅកាន់ ទីក្រុងអង់ការ៉ានៅសប្តាហ៍នេះ ដើម្បីអាចដាក់សំពាធទៅលើ ក្រុមមន្ត្រីរដ្ឋាភិបាលតួគី និងមេដឹកនាំតួគីដើម្បីអាចអនុវត្ត ឲ្យបាននូវទណ្ឌកម្មប្រឆាំងប្រទេសរុស្សី។ គេសង្កេតឃើញថា សកម្មភាពនេះបានធ្វើឡើង នៅក្រោយពេលដែលរដ្ឋាភិបាល ក្រុងអង់ការ៉ាបានធ្វើឲ្យប្រជាជាតិ និងសមាជិកអង្គការណាតូផ្សេងទៀត មានការអាក់អន់ចិត្តយ៉ាងខ្លាំងចំពោះជំហ មិនប្រឆាំងរុស្សីហើយកន្លងមក ក៏ត្រូវបានអាមេរិកធ្វើការ ព្រមានជាច្រើនដងមកហើយដែរ។ គណៈប្រតិភូអាមេរិក...