បរទេស៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានប៉ាន់ប្រមាណថា ការរញ្ជួយដីដ៏ខ្លាំងក្លាដែលបានវាយប្រហារតំបន់កាលពីខែកុម្ភៈ បានធ្វើឱ្យខូចខាតប្រហែល ១០៤ ពាន់លានដុល្លារ នៅក្នុងប្រទេសតួកគីតែម្នាក់ឯង ។ លោកបានអំពាវនាវសុំជំនួយពីបរទេស ខណៈលោកនិយាយថា គ្មានប្រទេសណាអាច ដោះស្រាយគ្រោះមហន្តរាយ ដោយខ្លួនឯងបានឡើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣...
អ.ស.ប៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ អង្គការសហប្រជាជាតិ (UN) បានគាំទ្រដល់ប្រទេសតួកគី និងអ៊ុយក្រែន ដោយអំពាវនាវឱ្យមាន កិច្ចព្រមព្រៀងរយៈពេល១២០ថ្ងៃ ដែលអនុញ្ញាតឱ្យមានការនាំចេញ គ្រាប់ធញ្ញជាតិប្រកបដោយសុវត្ថិភាព ពីកំពង់ផែសមុទ្រខ្មៅជាច្រើនរបស់អ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីបានលើកឡើងថា ខ្លួននឹងបន្តកិច្ចព្រមព្រៀងសម្រាប់តែ ៦០ថ្ងៃតែប៉ុណ្ណោះ ។ កិច្ចសន្យានេះត្រូវផុតកំណត់នៅថ្ងៃសៅរ៍ ។...
អ៊ីស្តង់ប៊ុល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី បានជួបពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ី និងអ៊ុយក្រែន កាលពីថ្ងៃសុក្រ ដែលជាថ្ងៃខួបលើកទី១ នៃជម្លោះរុស្ស៊ី និងអ៊ុយក្រែន ។ការិយាល័យប្រធានាធិបតី តួកគី បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាថា...
អង់ការ៉ា ៖ រដ្ឋមន្ត្រីការបរទេសតួកគី បានរំលឹកឡើងវិញឲ្យដឹងថា ប្រទេសរបស់លោកអាចវាយតម្លៃការដេញថ្លៃរបស់ហ្វាំងឡង់ និងស៊ុយអែត ក្នុងការចូលរួមជាមួយអង្គការណាតូ ដោយឡែកពីគ្នា។ លោក Mevlut Cavusoglu បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ក្នុងរដ្ឋធានីអង់ការ៉ាថា “យើងអាចវាយតម្លៃដំណើរ ការសមាជិកភាព របស់អង្គការណាតូរបស់ហ្វាំងឡង់ដាច់ ដោយឡែកពីស៊ុយអែត”។ លោកបានបន្ថែមថា...
បរទេស ៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា ជំនួយមនុស្សធម៍ ដែលតួកគី បានទទួលពីសហគមន៍អន្តរជាតិ បានបង្ហាញអំពីសារសំខាន់ នៃការរួបរួមគ្នាជាអន្តរជាតិ ជាពិសេស ចំពោះមុខបញ្ហាគ្រោះធម្មជាតិបែបនេះ។ លោកប្រធានាធិបតីរូបនេះ បានធ្វើជាវិដេអូ ដោយមានការថ្លែងអំណរគុណផង ទៅកាន់បណ្តាប្រទេស ដែលជាម្ចាស់ជំនួយទាំងអស់ និងតាមរយៈកិច្ចប្រជុំ...
បរទេស ៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសតួកគី លោក Mevlut Cavusoglu កាលពីថ្ងៃចន្ទម្សិលមិញ បានអះអាងថា ប្រទេសតួកគី នឹងមិនទទួលយកជនភៀសខ្លួនស៊ីរី បន្ថែមឡើយ បន្ទាប់ពីគ្រោះធម្មជាតិរញ្ជួយដីដ៏អាក្រក់។ ទោះបីជាយ៉ាង ណាក្តី លោករដ្ឋមន្ត្រីក៏បានលើកឡើង បដិសេធដែរថា មិនមានការហូរចូល នៃជនភៀសខ្លួនស៊ីរីយ៉ាងច្រើន ដូចការចេញផ្សាយ មិនពិតកន្លងមកទេថា បានកើតឡើងនៅក្រោយគ្រោះធម្មជាតិ...
ភ្នំពេញ ៖ ផេកហ្វេសប៊ុករបស់ស្ថានទូតតួកគីប្រចាំនៅកម្ពុជា នាថ្ងៃ៨កុម្ភៈ បានប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ពលរដ្ឋតួកគី ក៏ដូចជាពលរដ្ឋបរទេសនានាដែលជាមិត្តភក្តិរបស់កម្ពុជាចង់បរិច្ចាគជាកញ្ចប់ជំនួយផ្សេងៗ អាចយកមកកាន់ស្ថានទូត ដើម្បីជួយដល់ប្រជាពលរដ្ឋតួកគីដែលកំពុងជួបគ្រោះមហន្តរាយរញ្ជួយដីដ៏ខ្លាំងក្លា។ ចំពោះអ្នកចង់ជួយអាចយកមកកាន់នៅទូតតាមរយៈ អាសយដ្ឋាន៖ផ្ទះលេខ ១-៣ ផ្លូវ២៥៤ សង្កាតចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងអំឡុងពេលម៉ោងធ្វើការ។ ក្នុងពេលប្រកាសរកជំនួយនេះ ទូតក៏បានបើកសៀវភៅរំលែកទុក្ខដល់មិត្តភ័ក្តិរបស់នៅកម្ពុជា និងពលរដ្ឋតួកគីដែលចង់សរសេរសាររំលែកទុក្ខ អាចមកកាន់ស្ថានទូតផងដែរនៅថ្ងៃ ១០...
កាលពីថ្ងៃទី៦ខែកុម្ភៈ តួកគីបានកើតមានគ្រោះរញ្ជួយដីយ៉ាងខ្លាំង កម្រិត ៧,៨ រិច្ឆទ័រ បច្ចុប្បន្ននេះ បានបណ្តាលឱ្យមនុស្ស ជាច្រើននាក់ស្លាប់បាត់បង់ជីវិត និងរងរបួស ព្រមទាំងខូចខាតទ្រព្យ សម្បត្តិជាច្រើន ។ ភ្លាមៗនោះ រដ្ឋាភិបាលចិន បានចាត់បញ្ជូនក្រុមជួយសង្គ្រោះ របស់ចិនទៅកាន់តួកគី ដើម្បីចូលរួមការងារ ជួយសង្គ្រោះអន្តរជាតិ ។ កាលពីថ្ងៃទី៧ខែកុម្ភៈ ពេលអញ្ជើញចូលរួមពិធី ជូនដំណើរក្រុមជួយសង្គ្រោះរបស់ចិន...
បរទេស ៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan កាលពីថ្ងៃពុធម្សិលមិញនេះ បានចេញមកធ្វើការការពារ ចំពោះការឆ្លើយតបនៃរដ្ឋាភិបាល របស់លោកចំពោះគ្រោះរញ្ជួយដី កាលពីថ្ងៃចន្ទដោយលើកឡើងថា វាគឺជារឿងដែលមិនអាចទៅរួចនោះទេ ក្នុងការរៀបចំខ្លួនបានទុកជាមុន សម្រាប់គ្រោះធម្មជាតិ ដែលមានកម្លាំងបែបនេះ។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ចំនួន នៃអ្នកបាត់បង់ជីវិត ចំពោះហេតុការណ៍គ្រោះថ្នាក់រញ្ជួយដីនៅតួកគី និងស៊ីរីបានកើនឡើងទៅដល់១២០០០នាក់ ហើយខណៈដែលមានការរិះគន់ជាច្រើន...
បរទេស៖ កាលពីថ្ងៃពុធម្សិលមិញនេះ ប្រទេសឥណ្ឌាបានធ្វើការបញ្ជូន ជំនួយមនុស្សដែលមានទំហំដល់ទៅ ១៣០តោន ទៅកាន់ប្រទេសតួគីនិងប្រមាណជា ៦តោនបន្ថែមទៀត ទៅឲ្យប្រទេសស៊ីរីបន្ទាប់ពីព្រឹត្តិការណ៍ គ្រោះធម្មជាតិដោយសារគ្រោះរញ្ជួយដី កាលពីថ្ងៃចន្ទកន្លងមក។ យន្តហោះយោធារបស់ កងកម្លាំងទ័ពអាកាសឥណ្ឌា C-17 ចំនួន៤គ្រឿង ត្រូវបានប្រើប្រាស់នៅ ក្នុងប្រតិបត្តិការលើកនេះដែលសំភារៈជាច្រើន ត្រូវបានគេមើលឃើញថា ជាប្រភេទសំភារៈប្រើប្រាស់ និងសំភារៈថ្នាំពេទ្យហើយក៏ដូចជា បានបញ្ជូនក្រុមការងារជួយសង្គ្រោះ ១០១នាក់ និងយោធាផ្នែកសុខាភិបាល...