រសៀលថ្ងៃទី១៤ ខែវិចិ្ឆកា តាមម៉ោងក្នុងតំបន់ ក្រោមសំណើ របស់ភាគីអាមេរិក លោកប្រធានរដ្ឋចិន Xi Jinping បានអញ្ជើញ ជួបសន្ទនាទល់មុខគ្នា ជាមួយលោក Joe Biden ប្រធានាធិបតី អាមេរិក នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ។ ក្នុងរយៈពេលជាងបីម៉ោង ប្រមុខរដ្ឋនៃប្រទេស ទាំងពីរបានផ្លាស់ប្តូរ មតិយោបល់គ្នា...
“ភូមិយើង មានការផ្លាស់ប្តូរខ្លាំងណាស់ កាលពី១០ឆ្នាំមុន ខ្ញុំមិនហ៊ានគិតថា នឹងមានជីវភាពល្អបែបនេះទេ ។”លោក Si Fanghua អ្នកភូមិ Suoyifan ដែលស្ថិតនៅត្រើយខាងត្បូងទន្លេលឿង បានថ្លែងដូចពោលខាងលើ ដោយរំភើបចិត្ត នៅពេលដើរកម្សាន្តក្នុងភូមិ ។ ភូមិ Suoyifan ស្ថិតនៅភាគខាងកើតស្រុក Gaoqing ខេត្ត Shandong ដែលជាចំណុចកណ្តាល តំបន់អភិរក្សធម្មជាតិដីសើមបឹងDalu ។ ភូមិនេះមានទឹកព័ទ្ធជុំវិញទាំងបីទិស ហើយមានទំហំដីសើម ជាង៦៦៧ហិកតា ។ ស្មានមិនដល់ថា កាលពី១០ឆ្នាំមុន ដោយសាររងការបំផ្លិចបំផ្លាញ ពីទឹកជំនន់ទន្លេលឿងជាច្រើនលើក ភូមិ Suoyifan បានលេចចេញដីអំបិលដែលមានទំហំធំ បណ្តាលឱ្យការប្រមូលផលដំណាំ បានតិចណាស់ ។ កាលពីឆ្នាំ២០០១ បន្ទាប់ពីវិស្វកម្មបង្ហូរទឹកទន្លេលឿង ទៅក្នុងក្រុង Zibo កសាងរួច ភូមិ Suoyifan បានកកើតទៅជារចនាសម្ព័ន្ធដែលមានបឹង មានបាតជាដីខ្សាច់ព័ទ្ធជុំវិញ ទាំងបីទិស ។ ឆ្លងកាត់ការគរនឹងបាតបឹង ជាច្រើនឆ្នាំ ផ្ទៃទឹកនៃបឹងមានបាតជាដីខ្សាច់ បានកកើតទៅជាដីសើមអេកូឡូស៊ី ដែលមានទំហំជាង២៦៧ហិកតា ។ បច្ចុប្បន្ននេះ ដោយមានឧត្តមភាព អេកូឡូស៊ីដ៏វិសេសវិសាលនេះ ភូមិ Suoyifan បានសាងសង់អាងចិញ្ចឹមត្រី ស្រះដាំមើមឈូកនិងដាំស្រូវ ។ ក្រៅពីនេះ ភូមិ Suoyifan បានពឹងផ្អែកទៅលើធនធានអេកូឡូស៊ី អភិវឌ្ឍទេសចរណ៍ជនបទ ដោយពេញទំហឹង ដែលបង្កើតកម្មវិធីលក្ខណៈពិសេស នៃទេសចរណ៍ជនបទដូចជា ស្ទូចត្រី បេះផ្លែឈើនិងស្នាក់នៅ ក្នុងផ្ទះជនបទជាដើម ។ នៅឆ្នាំ២០២១ ភូមិ Suoyifan បានទទួលអ្នកទេសចរសរុបចំនួន២សែននាក់ ហើយចំណូលរបស់អ្នកភូមិ គិតជាមធ្យមបានលើកកម្ពស់ ពី៨ពាន់យាន់ប្រាក់ចិន នៅឆ្នាំ២០១៦ ដល់៣ម៉ឺនយាន់ប្រាក់ចិន នៅឆ្នាំ២០២១ ។ “ចាំបាច់ត្រូវប្រកាន់ខ្ជាប់ ការធានានិងកែសម្រួលជីវភាពរស់នៅ របស់ប្រជាជនក្នុងការអភិវឌ្ឍ លើកទឹកចិត្តការតស៊ូព្យាយាមជាមួយគ្នា ដើម្បីបង្កើតជីវភាពដ៏ល្អបវរ និងបំពេញតាមបំណងប្រាថ្នា របស់ប្រជាជន ដែលចង់ស្វែងរកជីវភាពរស់នៅ ដ៏ល្អបវរឥតឈប់ឈរ ។” លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនបានផ្តោតសំខាន់ លើភារកិច្ចគោលដៅ នៃការកសាងប្រទេសសង្គមនិយម ទំនើបដោយគ្រប់ជ្រុងជ្រោយ ក្នុងរបាយការណ៍ សមាជបក្សកុម្មុយនីស្តចិន លើកទី២០ ពោលគឺលើកឡើង នូវការរៀបចំចាត់ចែងដ៏សំខាន់ ចំពោះការបង្កើនសុខសុភមង្គល នៃជីវភាពរស់នៅ របស់ប្រជាជន និងលើកកម្ពស់គុណភាព នៃជីវភាពរស់នៅរបស់ប្រជាជន ។ ពេលថ្មីៗកន្លងទៅនេះ ការិយាល័យ ក្រសួងកិច្ចការស៊ីវិល និងការិយាល័យ ក្រសួងហិរញ្ញវត្ថុចិន បានរួមគ្នាចេញផ្សាយសេចក្តីជូនដំណឹង ដោយបានកំណត់ថា នឹងអនុវត្តគម្រោងប្រតិបត្តិការ លើកកម្ពស់សេវាកម្ម ធានាជីវភាពមនុស្សចាស់ជរាជាមូលដ្ឋាន ក្នុងផ្ទះនិងសហគមន៍ឆ្នាំ២០២២ នៅតំបន់ចំនួន៤២ ដូចជាខណ្ឌ Xicheng ក្រុងប៉េកាំងជាដើម ។ គម្រោងនេះនឹងផ្តល់គ្រែ សម្រាប់ថែទាំមនុស្សចាស់ជរាចំនួន១សែន ដល់មនុស្សចាស់ជរា ដែលបាត់បង់លទ្ធភាពពលកម្មកាយសម្បទាទាំងស្រុង និងបាត់បង់លទ្ធភាពពលកម្មកាយសម្បទាមួយចំនួន ដែលមានការលំបាក ខាងសេដ្ឋកិច្ច ព្រមទាំងនឹងផ្តល់សេវាកម្ម ថែទាំមនុស្សចាស់ជរា ក្នុងផ្ទះផ្ទាល់ចំនួន២សែននាក់ ។ ប៉ុន្មានឆ្នាំកន្លងមក គណៈកម្មាធិការចលនាសុខាភិបាលស្នេហាជាតិ ទូទាំងប្រទេសស្ថាប័ន ជាសមាជិកនានានៃគណៈកម្មាធិការ ជំរុញប្រតិបត្តិការប្រទេសចិន ប្រកបដោយសុខភាព បានធ្វើសកម្មភាព ជំរុញបរិយាកាសប្រកបដោយសុខភាពល្អ យ៉ាងប្រាកដប្រជាដើម្បីកែលម្អបរិយាកាស ជំរុញការលើកកម្ពស់ កម្រិតសុខភាពរបស់ប្រជាជន គុណភាពបរិយាកាស របស់ទីក្រុងនិងជនបទ ត្រូវបានលើក កម្ពស់យ៉ាងលេចធ្លោ ហើយសន្ទស្សន៍បរិយាកាសសុខភាពគ្រប់ប្រភេទបានវិវឌ្ឍ ទៅរកភាពវិជ្ជមានជាបន្តបន្ទាប់ ។ ក្នុងរយៈពេល១០ឆ្នាំកន្លងមក មជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមាន លោក Xi Jinping ជាប្រមុខស្នូលបានចាត់ទុកបំណងប្រាថ្នាស្វែងរកជីវភាពរស់នៅ ដ៏ល្អបវររបស់ប្រជាជនជាគោលដៅតស៊ូព្យាយាម ដើម្បីអនុវត្តគំនិត អភិវឌ្ឍន៍ស្តីពីការតម្កល់ទុកប្រជាជន ជាស្នូលឱ្យកាន់តែស៊ីជម្រៅ ។ ពីការដែលអាយុប៉ាន់ប្រមាណ...
“ខ្ញុំជឿជាក់ថា ប្រព័ន្ធផ្កាយរណបនាំផ្លូវប៉ីតូវអាចរួមចំណែក ដល់ការអភិវឌ្ឍអន្តរជាតិ ជាពិសេស គឺប្រព័ន្ធផ្កាយរណបនាំផ្លូវប៉ីតូវ អាចផ្តល់ការគាំទ្រដល់ប្រទេស កំពុងអភិវឌ្ឍន៍ដែលបានខិតខំប្រឹងប្រែង សម្រេចបានូវគោលដៅអភិវឌ្ឍជាដ៏និរន្តរភាព ។” នាពេលថ្មីៗកន្លងទៅនេះ កិច្ចប្រជុំលើកទី១៦ នៃគណៈកម្មាធិការអន្តរជាតិ ប្រព័ន្ធផ្កាយរណបនាំផ្លូវសកល បានបើកធ្វើនៅក្រុងអាប៊ូដាប៊ី ប្រទេស អេមីរ៉ាតអារ៉ាប់រួម លោក ហួកឺល តំណាងនៃប្រទេសប៉ាគ្គីស្ថាន បានវាយតម្លៃដូចពោលខាងលើ ។ សៀវភៅសក្រោមចំណងជើងថា...
កាលពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ បានសម្ពោធបើកនៅមជ្ឈមណ្ឌលពិព័រណ៍ជាតិ ក្រុងសៀងហៃតាមពេលកំណត់ ។ ក្នុងនាមជាពិព៍រណ៍ថ្នាក់ជាតិខ្នាតធំ លើកដំបូងបង្អស់ នៅលើពិភពលោកដែលធ្វើឡើង ក្រោមប្រធានបទស្តីពីការនាំចូល ចាប់តាំងពីពិព័រណ៍នាំចូលចិនអន្តរជាតិ បានបង្កើតឡើងមក ក៏ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ពិភពលោក ។ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ សមត្ថភាពប្រើប្រាស់ដ៏ខ្លាំងក្លា...
“ក្នុងបរិបទថ្មី ការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងតង់ហ្សានីឱ្យបានល្អ វាមិនត្រឹមតែសមស្រប នឹងផលប្រយោជន៍រួម និងវែងឆ្ងាយរបស់ប្រទេស ទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏មានសារសំខាន់ណាស់ ចំពោះការជំរុញការបង្កើត សហគមន៍រួម វាសនារវាងចិន និងអាហ្រ្វិកក្នុង យុគសម័យផងដែរ” ។ នៅថ្ងៃទី៣ ខែវិច្ឆិកា នៅក្រុងប៉េកាំង លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារ ជាមួយលោក Hassanប្រធានាធិបតីតង់ហ្សានី ដែលអញ្ជើញ...
“ចិននិងប៉ាគីស្ថានជាមិត្តល្អ ដៃគូល្អនិងបងប្អូនល្អ ។” កាលពីថ្ងៃទី២ ខែវិចិ្ឆកា ពេលជួបសន្ទនា ជាមួយលោក Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ដែលអញ្ជើញទៅបំពេញ ទស្សនកិច្ចជាផ្លូវការ នៅប្រទេសចិន លោកប្រធានរដ្ឋ ចិន Xi Jinping បានកោតសរសើរ ចំពោះមិត្តភាពដូចដែកថែប រវាងចិននិងប៉ាគីស្ថាន ។ លោក...
ថ្ងៃទី២៧ ខែតុលា ពិធីសម្ពោធនាំចេញផ្លែមៀនស្រស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន បានបើកធ្វើនៅក្រុងភ្នំពេញ រាជធានីកម្ពុជា ផ្លែមៀនបានក្លាយជាផ្លែឈើស្រស់ របស់កម្ពុជាប្រភេទទីបី ដែលអាចនាំចេញទៅកាន់ប្រទេសចិន ដោយផ្ទាល់បន្ទាប់ពីចេកនិងស្វាយ នេះគឺជាលទ្ធផលជាផ្លែផ្កាមួយទៀត នៃកិច្ចសហប្រតិបតិ្តការលើ វិស័យកសិកម្មរវាងចិននិងកម្ពុជា ដែលនឹងនាំមកនូវផលប្រយោជន៍ ជាក់ស្តែងដល់ប្រជាជន នៃប្រទេសទាំងពីរ ។ ភាពបើកទូលាយ ជានិមិត្តសញ្ញាយ៉ាងច្បាស់លាស់ របស់ប្រទេសចិននាពេលបច្ចុប្បន្ន ។ ភាពបើកទូលាយ...
“ពេលភ្ងាក់ពីគេងរៀងរាល់ថ្ងៃ ពួកឳពុកម្តាយសុទ្ធ តែបួងសួងថា កូនរបស់ពួកគេមិនជួបប្រទះរឿង បាញ់ប្រហារទេ ហើយសាលារៀន របស់កូន ក៏មិនមានករណី បាញ់ប្រហារនោះដែរ ។” សមាជិករដ្ឋសភា របស់អាមេរិកមួយរូប បានពិពណ៌នា យ៉ាងដូច្នោះ អំពីស្រមោលខ្មៅ ខាងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ របស់ជនជាតិអាមេរិក ដែលបណ្តាលមកពីអំពើហិង្សា ។ យោងតាមទិន្នន័យថ្មីបំផុត នៃ“ឃ្លាំងទិន្នន័យអំពីការបាញ់ប្រហារ នៅសាលារៀន...
កាលពីថ្ងៃទី ២៥ ខែតុលា ជា”ទិវាប្រឆាំងនឹងការដាក់ទណ្ឌកម្ម”ដែលបានកំណត់ដោយអង្គភាពអភិវឌ្ឍន៍រួមនៃអាហ្រ្វិកខាងត្បូង ។ ប្រទេសអាហ្វ្រិកជាច្រើន បានអំពាវនាវម្តងទៀតឱ្យប្រទេសលោកខាងលិច ដូចជាអាមេរិកជាដើមលុបចោល ការដាក់ទណ្ឌកម្មទៅលើប្រទេសហ្ស៊ីមបាវេ ។ នាពេលមុននេះមិនជាយូរប៉ុន្មាន ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំជជែកដេញដោលជាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ លោក Hage Geingob ប្រធានាធិបតីណាមីប៊ីបានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការដាក់ទណ្ឌកម្មខុសច្បាប់ក្នុងរយៈពេលយូររបស់ប្រទេសលោកខាងលិច ដូចជាអាមេរិកជាដើមដោយអះអាងថា ហ្ស៊ីមបាវេគួរតែបម្រះខ្លួនចេញផុតពីការដាក់ទណ្ឌកម្ម ដើម្បីទទួលបានឱកាសអភិវឌ្ឍន៍ ។...
នៅថ្ងៃទី២២ខែតុលាឆ្នាំ២០២២ សមាជកុម្មុយនីស្តចិន លើកទី២០ បានពិនិត្យពិភាក្សានិងអនុម័តជាឯកច្ឆន្ទលើ «សេចក្តីព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្ម លក្ខនិ្តកៈបក្សកុម្មុយនីស្តចិន» ដែលលើកឡើងដោយ គណៈកម្មាធិការមជ្ឈិមបក្សអាណត្ដិទី១៩ ។“ សមាជបានឯកភាពគ្នាថា និងដាក់បញ្ចូលខ្លឹមសារស្តីពីការអភិវឌ្ឍថ្មី នៃគំនិតសង្គមនិយម ប្រកបដោយលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មីរបស់លោក Xi Jinping តាំងពីសមាជបក្សកុម្មុយនីស្តចិន លើកទី១៩មក ទៅក្នុងលក្ខន្តិកៈបក្ស ។” ត្រូវអនុវត្តដោយគ្រប់ជ្រុងជ្រោយ នូវគំនិតសង្គមនិយម...