បរទេស ៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានអះអាងសារជាថ្មី នូវជំនឿរបស់លោកថា ជម្លោះនៅអ៊ុយក្រែន នឹងត្រូវបានដោះស្រាយ ដោយជៀសមិនរួចនៅលើតុចរចា ហើយថា លោកខាងលិច និងជាពិសេសណាតូ នឹងត្រូវបង្កើតការធានាសន្តិសុខ មិនត្រឹមតែសម្រាប់ក្រុងគៀវប៉ុណ្ណោះទេ ប៉ុន្តែទីក្រុងមូស្គូក៏ធានាថែមទៀតផងដែរ ដើម្បីរក្សាសន្តិភាពយូរអង្វែង ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ...
ដូហា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ថា ក្រុមម្ចាស់ផ្ទះបារាំងទទូចឱ្យលេង នៅចំពោះមុខក្រុមមនុស្សដែលមានអរិភាព ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup នៅថ្ងៃអាទិត្យ ជាមួយអាហ្សង់ទីន នឹងមិនមានឥទ្ធិពលអ្វីទេ ខណៈដែលពួកគេព្យាយាមក្លាយជាក្រុមដំបូង ក្នុងរយៈពេល៦០ឆ្នាំដើម្បីរក្សាពានរង្វាន់ ។ គេបានដឹងថា អាហ្សង់ទីន អាចមានការគាំទ្រពីអព្យាក្រឹតភាគច្រើន...
ភ្នំពេញ៖ នៅក្នុងជំនួបដាច់ដោយឡែក ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តំណាងក្រុមហ៊ុន Vinci Airports របស់បារាំង បានស្នើពង្រីកនិងកែលម្អ បរិវេណព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ នៅក្នុងកំឡុងខែមករា ឆ្នាំ២០២៣ខាងមុខនេះ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ លោក កៅ គឹម ហួន...
ភ្នំពេញ ៖ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានបង្ហាញការអរគុណ និងស្ញប់ស្ញែងចំពោះទឹកចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ដែលតែងតែឈឺឆ្អាលក្នុងសង្គ្រាម នៅប្រទេសអ៊ុយក្រែន។ ក្នុងសន្និសីទព័ត៌មានរួមគ្នានៅវិមានអេលីហ្សេ ប្រទេសបារាំង ជាមួយសម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី១៤ ខែធ្នូ...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ថា អ៊ីស្រាអ៊ែល បានឲ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួនបានបញ្ចប់សមយុទ្ធលើអាកាសរួមគ្នាជាមួយកងកម្លាំងអាកាស និងអវកាសបារាំង ហៅកាត់ (FASF) និងកងទ័ពជើងទឹក នៅសមុទ្រមេឌីទែរ៉ាណេ ។ យោធាអ៊ីស្រាអ៊ែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងសមយុទ្ធដែលគេហៅថា Eastern Breeze នាវាផ្ទុកយន្តហោះ Charles de...
បរទេស ៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រាប់ទូរទស្សន៍ជាតិ កាលពីថ្ងៃសៅរ៍ថា អង្គការណាតូ គួរតែរៀបចំការធានា ជាយថា ហេតុ សម្រាប់សន្តិសុខ របស់រុស្ស៊ី បន្ទាប់ពីការដោះស្រាយជម្លោះនៅអ៊ុយក្រែន ។ លោក Macron គឺជាមេដឹកនាំទីពីរ នៃប្រទេសសហភាពអឺរ៉ុប ក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាដោយបើកចំហ អំពីទំនាក់ទំនង...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែត The Bloomberg កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថាប្រទេសបារាំង កំពុងប្រឈមមុខទៅនឹងការប្រថុយប្រថាន ក្នុងការដាច់ភ្លើងអគ្គិសនីប្រើប្រាស់ ក្នុងរយៈពេលជាច្រើនថ្ងៃ នារដូវរងាខាងមុខ ដែលបណ្តាមកពីចំនួនរោងចក្រថាមពលនុយក្លេអ៊ែរ តិចជាងធម្មតា។ អជ្ញាធរអគ្គិសនីជាតិបារាំង EDF កំពុងធ្វើការជួសជុលនិងថែរក្សារោងចក្រ ដើរដោយថាមពលនុយក្លេអ៊ែរ ចំនួនជាងពាក់កណ្តាល នៃរោងចក្រសរុបទូទាំងប្រទេស ដើម្បីត្រឡប់យកមកវាដំណើរការប្រើប្រាស់ឡើងវិញ ក្នុងឆ្នាំនេះ។ រដ្ឋាភិបាលបារាំងក៏បានអំពាវនាវ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសបារាំងលោកស្រី Catherine Colonna នៅក្នុងអំឡុងពេលផ្តល់បទសំភាស កាលពីថ្ងៃម្សិលមិញ បានលើកឡើងថា ប្លុកអឺរ៉ុប ចាំបាច់ត្រូវការភាពស្វយ័ត កាន់តែច្រើនជាងនេះបន្ថែមទៀត ចេញពីសហរដ្ឋអាមេរិក ដើម្បីអាចបញ្ចប់កង្វល់របស់ខ្លួន ទៅលើលទ្ធផលនៃការបោះឆ្នោត នៅអាមេរិក។ ថ្លែងនៅក្នុងបទសំភាសជាមួយនឹងកាសែត Le Parisien លោកស្រី Colonna ត្រូវបានសាកសួរសំណួរ ដែលពាក់ព័ន្ធទៅនឹងលទ្ធផល នៃការបោះឆ្នោតពាក់កណ្តាលអាណត្តិ...
បរទេស៖ សម័យប្រជុំនៃសភាបារាំង កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានផ្អាក បន្ទាប់ពីសមាជិកសភាមួយរូប ត្រូវបានចោទប្រកាន់ពីបទជេរប្រមាថ “ប្រកាន់ពូជសាសន៍” ទៅលើសមាជិកសភាម្នាក់ ក្នុងអំឡុងពេលជជែកពិភាក្សាគ្នា ស្តីពីការធ្វើចំណាកស្រុក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើង នៅពេលដែលលោក Carlos Martens Bilongo សមាជិកសភាមកពីគណបក្សឆ្វេងនិយម...
បរទេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ហ្វូងបាតុករដ៏ច្រើនសន្ធឹកសន្ធាប់ បាននាំគ្នាប្រមូលផ្តុំ ធ្វើបាតុកម្មនៅតាមដងផ្លូវជាច្រើន ក្នុងទីក្រុងប៉ារីស ដើម្បីសម្តែងការមិនសប្បាយចិត្ត ចំពោះការកើនឡើងនៃ ចំណាយចាំបាច់ប្រចាំថ្ងៃ។ ព្រឹត្តិការណ៍នេះត្រូវបានកើតឡើង នៅក្រោយពេលដែលសហជីព ដ៏ធំបំផុតរបស់ប្រទេសនេះបន្តកូដកម្ម តាមរោងចក្រចម្រាញ់ប្រេង ហើយជាលទ្ធផលស្ថានីយ៍ប្រេងឥន្ធនៈ ជាច្រើននៅទូទាំងប្រទេសបានប្រកាសបិទទ្វា។ ការតវ៉ាប្រឆាំងដែលត្រូវបានរៀបចំ និងដឹកនាំដោយលោក Jean Luc Melenchon អតីតបេក្ខភាពប្រធានាធិបតីបារាំង មកគណបក្សឆ្វេងនិយម...