ប៉ារីស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin បានជំរុញឱ្យចក្រភពអង់គ្លេស “ទទួលយកការទទួល ខុសត្រូវរបស់ខ្លួន” លើជនចំណាកស្រុក ដោយលើកឡើងថា ប្រទេសបារាំងនឹងមិន “ធ្វើជាចំណាប់ខ្មាំងចំពោះ គោលនយោបាយក្នុងស្រុក របស់ចក្រភពអង់គ្លេស” នោះទេ។ លោក Darmanin បានលើកឡើងថា “យើងត្រូវតែធ្វើការជាមួយ មិត្តភក្តិអង់គ្លេសរបស់យើង។ ពួកគេត្រូវតែជួយយើងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងអ្នករត់ពន្ធ” នេះបើយោងតាមកាសែតបារាំង...
ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ថា វីរុសបំប្លែងខ្លួនថ្មី Omicron ដែលជាមេរោគឆ្លង ប្រហែលជាកំពុងចរាចរនៅក្នុងប្រទេសបារាំងរួចហើយ រដ្ឋមន្ត្រីសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃអាទិត្យនេះ ដោយបន្ថែមថា រដ្ឋាភិបាលកំពុងរឹតបន្តឹងការរឹតត្បិតដើម្បីទប់ស្កាត់ការរីករាលដាល ។ វីរុស Omicron មានសក្តានុពលឆ្លងច្រើនជាងវីរុសបំប្លែងខ្លួនមុនៗ ទោះបីអ្នកជំនាញមិនទាន់ដឹង ថាតើ វានឹងធ្វើឱ្យជំងឺកូវីដ-១៩ធ្ងន់ធ្ងរជាង...
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសអ៊ីស្រាអែល មានក្តីព្រួយបារម្ភថា ប្រទេសអ៊ីរ៉ង់នឹងទទួលបានការបន្ធូរបន្ថយក្នុងទណ្ឌកម្ម នៅក្នុងកិច្ចចរចានុយក្លេអ៊ែជាថ្មីជាមួយមហាអំណាចពិភពលោក ប៉ុន្តែនឹងមិនដកគម្រោងដែលមានសក្កានុពលក្នុងការផលិតគ្រាប់បែកនុយក្លេអ៊ែ។ មន្ត្រីចរចា តាមសេចក្តីរាយការណ៍ នឹងជួបប្រជុំគ្នានៅក្នុងទីក្រុងវីយែននាថ្ងៃចន្ទ ក្នុងកិច្ចប្រឹងប្រែងចុងក្រោយបង្អស់ ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែ ដែលសហរដ្ឋអាមេរិក ស្ថិតក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានដកខ្លួនចេញនៅក្នុងឆ្នាំ២០១៨...
បរទេស៖ ប្រទេសបារាំង នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការចុះហត្ថលេខា លើកុងត្រាយន្តហោះចម្បាំង Dassault Aviation Rafale ដែលធ្លាប់បានប្រកាសពីមុន ជាមួយនឹងប្រទេសក្រូអាត នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។ រដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធបារាំង លោកស្រី Florence Parly បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀង...
មូស្គូ៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin បានធ្វើការខលទូរស័ព្ទទៅកាន់ប្រធានាធិបតីបារាំងលោក Emmanuel Macron និងបានពិភាក្សាគ្នាទៅលើប្រធានបទសំខាន់ៗមួយចំនួនដូចជា បញ្ហាជនអន្តោប្រវេសនៅ ព្រំដែនបេឡារូសនិងអ៊ឺរ៉ុបព្រមទាំងស្ថានភាព នៅអ៊ុយក្រែនផងដែរ។ យោងតាមការបញ្ជាក់ដោយវិមានក្រមឡាំងលោក Putin បានលើកឡើងថាការគ្រប់គ្រងជនអន្តោប្រវេសដោយកងកម្លាំង ការពារព្រំដែនប៉ូឡូញគឺពិតជាមានភាព ឃោរឃៅពេកហើយហើយលោក Putin ក៏បានអះអាងដែរលោកបានពិភាក្សាបញ្ហានេះរួចរាល់ហើយជាមួយនឹងប្រធានាធិបតីនៃប្រទេសបេឡារូស Alexander Lukashenko ។ លើសពីនេះផងដែរមេដឹកនាំរុស្សីរូបនេះ...
បរទេស ៖ ក្រសួងការបរទេស នៃប្រទេសបារាំង កាលពីថ្ងៃអង្គារម្សិលមិញ បានប្រកាសថា ប្រទេសរុស្សី បានបដិសេធ មិនព្រមចូលរួមប្រជុំថ្នាក់រដ្ឋមន្ត្រី ជាមួយ នឹងប្រទេសបារាំង ប្រទេស អ៊ុយក្រែនប្រទេស អាល្លឺម៉ង់ ឡើយ ដើម្បីដោះស្រាយបញ្ហាជម្លោះ នៅប្រទេសអ៊ុយក្រែន ភាគខាងកើត និងថែមទាំងបដិសេធថា ខ្លួនមិនបានធ្វើឲ្យបរាជ័យ ចំពោះសំណើរដែលធ្លាប់ បានធ្វើឡើង...
បរទេស៖ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅប្រទេសអូស្ត្រាលី លោក Jean-Pierre Thebault បានមានប្រសាសន៍នៅថ្ងៃពុធនេះថា ប្រទេសអូស្រ្តាលីបានធ្វើទង្វើឆបោក នៅពេលដែលុបចោលភ្លាមៗ នូវកិច្ចព្រមព្រៀងមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារជាមួយទីក្រុងប៉ារីស ក្នុងការកសាងកងនាវាមុជទឹក។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា លោក បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន នៅក្នុងទីក្រុងកង់ប៉េរ៉ា នាថ្ងៃពុធនេះថា “ការឆបោកនោះ គឺប្រកបដោយចេតនា”។...
ប៉ារីស៖ បេសកជនបារាំងប្រចាំទីក្រុងកង់បេរ៉ា បានឲ្យដឹងថា ការអះអាងរបស់អូស្រ្តាលីថា ខ្លួនមិនអាចប្រាប់បារាំងអំពីកិច្ចចរចាសម្ងាត់កំពូលរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដើម្បីសាងសង់នាវាមុជទឹកនុយក្លេអ៊ែរ គឺជារឿងក្មេងខ្ចីណាស់។ អូស្ត្រាលី បានដើរចេញពីកិច្ចព្រមព្រៀង ៤០ ពាន់លានដុល្លារជាមួយក្រុមហ៊ុន Naval Group របស់បារាំង ដើម្បីបង្កើតនាវាមុជទឹកធម្មតា កាលពីខែមុន ហើយនឹងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរយ៉ាងតិច ៨ គ្រឿងជាមួយបច្ចេកវិទ្យាអាមេរិក និងអង់គ្លេស បន្ទាប់ពីបានធ្វើឱ្យមានភាពជាដៃគូសន្តិសុខត្រីភាគីជាមួយប្រទេសទាំងពីរ។...
ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ថា នៅថ្ងៃសុក្រទី ២៤ ខែកញ្ញានេះ លោក Boris Johnson នាយករដ្ឋមន្រ្តីអង់គ្លេស បានថ្លែងប្រាប់ដល់លោក Emmanuel Macron ប្រធានាធិបតីបារាំង ថា លោកចង់ “បង្កើតកិច្ចសហប្រតិបត្តិការឡើងវិញ”...
បរទេស៖រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian តាមសេចក្តីរាយការណ៍ បានប្រារព្ធធ្វើកិច្ចពិភាក្សាគ្នាយ៉ាងហ្មត់ចត់និងមានទំនុកចិត្ត ជាមួយប្រធានាធិបតីអ៊ីរ៉ាក់ លោក Barham Salih នៅថ្ងៃព្រហស្បតិ៍ នេះបើតាមសារបង្ហោះនៅលើបណ្ដាញសង្គមធ្វីតធ័រ។ ដោយមិនផ្តល់សេចក្តីលម្អិតបន្ថែមនោះ លោក Jean-Yves Le Drian បានមានប្រសាសន៍បន្ថែមថា “ក្រោយសន្និសីទនៅទីក្រុងបាដាត កាលពីថ្ងៃទី២៨ ខែសីហា...