បរទេស៖យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្រុមគ្រូបង្រៀនជាច្រើននៅក្នុងប្រទេស បារាំងបាននាំគ្នាធ្វើការប្រមូលផ្តុំគ្នាដើម្បីធ្វើការប្រឆាំងទៅនឹងវិធីសាស្ត្ររបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងវិបត្តិកូវីដ។ បាតុកម្មនេះនឹងអាចធ្វើឲ្យសាលារៀន ប្រហែលជាពាក់កណ្តាលនឹងអាចបិទទ្វាបណ្តោះអាសន្នទោះបីជាកន្លងមករដ្ឋមន្ត្រីក្រសួងអប់រំបាន បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តបើកទ្វាសាលារៀនក្នុងអំឡុងពេលវិបត្តិកូវីដ។ ក្រុមគ្រូបង្រៀនទាំងនោះបានថ្លែងថាគោលការណ៍ ច្បាប់ថ្មីនៅតាមសាលារៀនតែងតែបានធ្វើឲ្យមានការយល់ ច្រឡំនិងមានការកែប្រែជានិច្ចជាកាល។ គួរឲ្យដឹងដែរថាគិតត្រឹមថ្ងៃព្រហស្បតិ៍នេះសាលារៀន បឋមជាច្រើននឹងត្រូវបិទទ្វា ខណៈដែលសហជីពគ្រូបង្រៀន បានអះអាងថាគ្រូបង្រៀនសរុប ប្រមាណជា៧៥ភាគរយនឹងចូលរួមក្នុងបាតុកម្ម៕ ប្រែសម្រួល៖ស៊ុនលី
ប៉ារីស៖ ការរីករាលដាលយ៉ាងឆាប់រហ័ស នៃទម្រង់ឆ្លងថ្មីអូមីក្រុង នៅទូទាំងប្រទេសបារាំង បានជំរុញឱ្យរដ្ឋាភិបាល កាត់បន្ថយពេលវេលា នៅដាច់ដោយឡែកពីគេ(ច័តាឡីស័ក) សម្រាប់អ្នកទទួលថ្នាំបង្ការ និងផ្លាស់ទីទៅដាក់ឱ្យនៅ ដាច់ដោយឡែកបន្ថែមទៀតនូវកន្លែង ដែលមិនបានចាក់វ៉ាក់សាំង ពីកន្លែងសាធារណៈក្នុងគោលបំណង ដើម្បីសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុ និងសង្គមនៃការផ្ទុះឡើងនៃជំងឺរាតត្បាត។ ពេលវេលានៅដាច់ដោយឡែកពីគេដោយខ្លួនឯង សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ ដែលធ្វើតេស្តវិជ្ជមាននឹងធ្លាក់ចុះពី ១០ថ្ងៃមកត្រឹម ៧ថ្ងៃវិញនៅថ្ងៃច័ន្ទនេះ ហើយអាចត្រូវបានកាត់បន្ថយមកត្រឹម ៥ថ្ងៃ ជាមួយនឹងលទ្ធផលតេស្តអវិជ្ជមាន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CGTN បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានប្រកាសដាក់បម្រាម ចំពោះអ្នកដំណើរទាំងឡាយណា ដែលធ្វើដំណើរមកពី បណ្តាប្រទេសដូចជា អង់គ្លេស បារាំង នរវេស និងដាណឺម៉ាកផង ជាផ្នែកមួយនៃកិច្ចខិតខំទប់ស្កាត់ មិនឲ្យមានករណីរីករាលដាល មេរោគថ្មីអូមីក្រុងនៅក្នុងប្រទេស។ សេចក្តីប្រកាសបម្រាមនេះ បានធ្វើឡើងនៅតាមកញ្ចក់ ទូរទស្សន៍របស់រដ្ឋកាលពីថ្ងៃអាទិត្យ ក្នុងពេលដែលរដ្ឋាភិបាល បានប្រកាសដោយប្តេជ្ញាចិត្ត ក្នុងការត្រៀមខ្លួនប្រយុទ្ធប្រឆាំង...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron នៅតែរក្សាជំហរចំពោះការដាក់ចេញ វ៉ាក់សាំងកាតព្វកិច្ច ខណៈដែលប្រជាជនបារាំងរាប់លាននាក់នៅតែមិនទាន់បានចាក់វ៉ាក់សាំង ទោះបីជាមានករណីឆ្លងវីរុសកើនឡើងក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា នៅ ពេលសួរដោយប៉ុស្តិ៍ទូរទស្សន៍បារាំង TF1 និង LCI កាលពីថ្ងៃពុធថាតើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នឹងក្លាយជាកាតព្វកិច្ចនាពេលអនាគតឬអត់នោះ លោក...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ថា បារាំង បានរាយការណ៍កាលពីថ្ងៃអង្គារ ថា មានករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៥៩.០១៩ នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ដែលជាកំណត់ត្រាប្រ ចំាថ្ងៃខ្ពស់ដែលបានរាប់ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០ ។ ទីភ្នាក់ងារសុខភាពសាធារណៈរបស់ប្រទេសបារាំង បានឲ្យដឹងថា ស្ថាប័នរដ្ឋាភិបាលបានរាយការណ៍ដល់ក្រសួងសុខាភិបាលបារាំង ថា អ្នកជំងឺកូវីដ-១៩ចំនួន១៦៨នាក់ បានស្លាប់...
បរទេស ៖ មន្ត្រីនាំពាក្យក្រសួង ការបរទេសបារាំង មួយរូប បាននិយាយក្នុងពេលថ្មីៗ នេះថា ប្រទេស បារាំង បានធ្វើបេសកកម្មជម្លៀសមួយ នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ដោយបញ្ជូនជនជាតិ អាហ្វហ្គានីស្ថាន ២៥៨នាក់ ជនជាតិបារាំង ១១នាក់ ជនជាតិហូឡង់ ប្រមាណ៦០នាក់ និងមនុស្ស ជាប់ពាក់ព័ន្ធនឹង ពួកគេមួយចំនួន...
ប៉ារីស៖ រដ្ឋាភិបាលបារាំង បានប្រកាសការរឹតបន្តឹងការធ្វើដំណើរថ្មីនៅថ្ងៃសុក្រដែលនឹងចូលជាធរមាននៅថ្ងៃទី០៤ ខែធ្នូ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ទន្ទឹមនឹងគម្រោងចាត់ថ្នាក់ពណ៌បៃតង-ពណ៌ទឹកក្រូច-ក្រហមរបស់បារាំង សម្រាប់ប្រទេសនានា យោងទៅតាមស្ថានភាពជំងឺរាតត្បាតនៃមេរោគឆ្លងរបស់ពួកគេ រដ្ឋាភិបាលក៏បានណែនាំបញ្ជីថ្មី ដែលត្រូវបានសម្គាល់ដោយពណ៌ក្រហម ដែលរួមមានប្រទេសអាហ្វ្រិកខាងត្បូងចំនួ ន ១០ប្រទេស។ យោងតាមក្រសួងមហាផ្ទៃ ប្រទេសក្នុងបញ្ជីក្រហម គឺជាកន្លែងដែលមានការចរាចរដ៏សកម្មពិសេសនៃមេរោគ និងការរកឃើញនៃទម្រង់ឆ្លងថ្មី ដែលទំនងជាបង្ហាញពីហានិភ័យនៃការកើនឡើងនៃការឆ្លងជំងឺ។ ក្រសួងបានឲ្យដឹងថា ពលរដ្ឋបារាំងត្រូវបាន “ផ្តល់អនុសាសន៍យ៉ាងខ្លាំង”...
ប៉ារីស៖ រដ្ឋមន្ត្រីការបរទេសបារាំងទទួលបន្ទុកកិច្ចការអឺរ៉ុប លោក Clement Beaune បានលើកឡើងថា ប្រទេសបារាំងបានសម្រេចចិត្តបន្តការហាមឃាត់ការហោះហើររបស់ខ្លួនលើប្រទេសអាហ្វ្រិកខាងត្បូងចំនួន៧ រហូតដល់ថ្ងៃសៅរ៍ ជុំវិញការព្រួយបារម្ភពីការរាលដាលជំងឺកូវីដ-១៩ ទម្រង់ថ្មី អូមីក្រុង Omicron ។ ថ្លែងទៅកាន់វិទ្យុ RTL លោក Beaune បានលើកឡើងថា ប្រទេសបារាំង និងបណ្តាប្រទេសអឺរ៉ុបមួយចំនួនទៀតបានចាត់វិធានការសម្របសម្រួលមួយ ដើម្បីផ្អាកជើងហោះហើរ ឬរារាំងការចូលពីអាហ្វ្រិកខាងត្បូង...
ប៉េកាំង៖ ស្ថានទូតចិនប្រចាំប្រទេសបារាំង បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះដំណោះស្រាយដែល បានអនុម័តដោយរដ្ឋសភាបារាំង ស្តីពីតំបន់តៃវ៉ាន់ របស់ប្រទេសចិន។ ដំណោះស្រាយដែលបានអនុម័ត កាលពីថ្ងៃទី២៩ វិច្ឆិកា អំពាវនាវឲ្យរដ្ឋាភិបាលបារាំង គាំទ្រការចូលរួម របស់តៃវ៉ាន់ ក្នុងអង្គការអន្តរជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ អ្នកនាំពាក្យស្ថានទូតចិន បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាន តាមប្រព័ន្ធអ៊ីនធឺណិតថា “ដំណោះស្រាយដែលបំពាន...
បរទេស ៖ ប្រទេសបារាំងនៅថ្ងៃនេះ បានប្រកាសបដិសេធជាមួយនឹងលោកនាយករដ្ឋមន្ត្រី អង់គ្លេស Boris Johnson ដែលបានស្នើ សុំឲ្យមានកិច្ចព្រមព្រៀង មួយអនុញ្ញាតិ ឲ្យមានច្រកធ្វើដំណើរ សម្រាប់ជនភៀសខ្លួន ហើយថែមទាំងបានចោទប្រកាន់ នាយករដ្ឋអង់គ្លេសរូបនេះថា បានកេងចំណេញនយោបាយ ផ្ទាល់ខ្លួនជាមួយ នឹងបញ្ហាវិបត្តិមួយនេះ។ រដ្ឋមន្ត្រីក្រសួង មហាផ្ទៃបារាំង លោក Gerald Darmanin...