អត្ថបទ
មិត្តហ្វូន បន្តស្វែងរកឃើញ អ្នកឈ្នះប្រចាំខែពីកម្មវិធី «បញ្ចូលឈ្នះពី កាតកោសមិត្តហ្វូន 5000៛»
ភ្នំពេញ៖ ថ្មីៗនេះក្រុមហ៊ុនមិត្តហ្វូនបានបន្តប្រគល់រង្វាន់ធំៗជាច្រើនទៅកាន់អតិថិជន ដែលមានសំណាងឈ្នះពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» ប្រចាំខែសីហា នៅឯការិយាល័យកណ្តាលរបស់ខ្លួន។ លោក រុន សិលា រស់នៅខេត្តបាត់ដំបងជាអតិថិជន ដែលមានសំណាងឈ្នះរង្វាន់ទូរស័ព្ទដៃទំនើប iPhone 12 Pro បានថ្លែងទាំងអារម្មណ៍រំភើបថា៖ “ខ្ញុំពិតជាសប្បាយចិត្តក្រៃលែងដែលបានឈ្នះរង្វាន់ធំពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» ដំបូងខ្ញុំហាក់មិនជឿតែបន្ទាប់ពីបានស្តាប់ការពន្យល់ពីក្រុមការងារ ពិនិត្យលេខទូរស័ព្ទរបស់ក្រុមហ៊ុន...