ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ភាគីអូស្រ្តាលីថា កម្ពុជា នឹងបន្តខិតខំជួយមីយ៉ាន់ម៉ា ឱ្យវិលទៅរកប្រក្រតីភាព និងដំណើរការតាមគន្លង ប្រជាធិបតេយ្យឡើងវិញ ទោះបីមានការលំបាក និងស្មុគស្មាញយ៉ាងណាក៏ដោយ។ ទាក់ទងទៅនឹងបញ្ហានៅមីយ៉ាន់ម៉ានេះ ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោកស្រី ផេននី វង់ (Penny Wong) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃចន្ទ អ្នកនាំពាក្យអង្គការសហប្រជាជាតិ (UN) មនុស្សជាង ១,២លាននាក់ឥឡូវនេះត្រូវបានផ្លាស់ទីលំនៅ នៅទូទាំងប្រទេសមីយ៉ាន់ម៉ា រួមទាំងមនុស្សជាង ៨៦៦.០០០នាក់ បានផ្លាស់ទីលំនៅដោយសារជម្លោះ និងអសន្តិសុខចាប់តាំងពី ការកាន់កាប់ដោយយោធានៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ ។ លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ...
រ៉ង់ហ្គូន៖ ក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិរបស់មីយ៉ាន់ម៉ា បានសម្រេចកាលពីថ្ងៃអាទិត្យ ដើម្បីបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល ៦ខែទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ ក្រុមប្រឹក្សាបានឲ្យដឹងថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង សម្រាប់ការរៀបចំចាំបាច់ សម្រាប់ការបោះឆ្នោតសកលពហុបក្ស។ យោងតាមរដ្ឋធម្មនុញ្ញឆ្នាំ២០០៨ របស់ប្រទេសមីយ៉ាន់ម៉ា ស្ថានភាពនៃភាពអាសន្នរបស់ ប្រទេសអាចត្រូវបានគេប្រកាសរហូតដល់ ២ឆ្នាំ ដែលជាការប្រកាសលើកដំបូងនៃមួយឆ្នាំ និង ២លើករយៈពេល ៦ខែនីមួយៗ។ ប្រធានាធិបតីស្តីទីមីយ៉ាន់ម៉ា...
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារម្សិលមិញនេះ របបយោធាមីយ៉ាន់ម៉ា បានប្រឆាំងនឹងការថ្កោលទោស ជាអន្តរជាតិចំពោះការប្រើប្រាស់ ទណ្ឌកម្មជាលើកដំបូងរបស់ប្រទេសនេះ ក្នុងរយៈពេលជាច្រើនទស្សវត្ស ដោយអះអាងថា អ្នកទោសដែលត្រូវបានប្រហារជីវិតទាំង ៤នាក់ ដែលក្នុងនោះ២នាក់ ជាអ្នកប្រយុទ្ធលទ្ធិប្រជាធិបតេយ្យ ដ៏លេចធ្លោម្នាក់ “សមនឹងទទួលការកាត់ ទោសប្រហារជីវិតជាច្រើនលើក”...
សេអ៊ូល៖ អ្នកការទូតកំពូល របស់សហរដ្ឋអាមេរិក និងប្រទេសចំនួន៧ផ្សេងទៀត រួមទាំងកូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃចន្ទ ដោយថ្កោលទោស ការប្រហារជីវិត មេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅមីយ៉ាន់ម៉ា នាពេលថ្មីៗនេះ។ របាយការណ៍មុននេះ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស៤នាក់ រួមទាំងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ពីរនាក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានប្រហារជីវិត ដោយរបបយោធា របស់ប្រទេស ដែលបានឡើងកាន់អំណាច...
រ៉ងហ្គូន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ថា សកម្មជនប្រជាធិបតេយ្យចំនួន៤នាក់ត្រូវបានយោធាមីយ៉ាន់ម៉ាប្រហារជីវិត នៅក្នុងអ្វីដែលគេជឿថា ជាការប្រើប្រាស់ទណ្ឌកម្មដំបូងបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ។ អ្នកទាំង៤នោះ រួមទាំងសកម្មជន Ko Jimmy និងសមាជិកសភា Phyo Zeya Thaw ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើភេរវកម្ម ។ ពួកគេត្រូវបានកាត់ទោសប្រហារជីវិត...
ភ្នំពេញ ៖ ប្រធានអាស៊ាន បានចេញសេចក្តីថ្លែងការណ៍ សម្តែងការខកចិត្តយ៉ាងក្រៃលែង ចំពោះមេដឹកនាំយោធា មីយ៉ាន់ម៉ា លោក មីង ឡោអាំង លើការកាត់ទោសប្រហារជីវិតសកម្មជនបក្សប្រឆាំងចំនួន៤រូបដែលគាំទ្រលោកស្រី អោង សានស៊ូជី ហើយថា នេះគឺជាទង្វើ មិនអាចអត់ឱនបានឡើយ ដែលបានធ្វើឡើង មុនកិច្ចប្រជុំរដ្ឋមន្រ្ដីការ បរទេសអាស៊ាន លើកទី៥៥ ក្នុងខណៈកម្ពុជា ធ្វើជាម្ចាស់ផ្ទះ...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម និងជាប្រធាន នៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំក្រុមប្រឹក្សា សហគមន៍ សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានស្នើមីយ៉ាន់ម៉ា ពិនិត្យលទ្ធភាពជួយជំរុញ ឲ្យមានការនាំចូល ផលិតផលកសិកម្ម មានសក្តានុពលពីកម្ពុជា។ នាឱកាសអនុញ្ញាតឱ្យលោក Thit Linn Ohn ឯកអគ្គរដ្ឋទូត...
ថ្ងៃទី៣ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក វ៉ាង អ៊ី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិន បានផ្លាស់ប្តូរមតិយោបល់អំពីស្ថានការណ៍មីយ៉ាន់ម៉ា ជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជា រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជានៅក្រុង Pugam ប្រទេសមីយ៉ាន់ម៉ា។ លោកប្រាក់ សុខុនបានជម្រាបជូនភាគីចិន អំពីសភាពការណ៍បំពេញ ទស្សនកិច្ចនៅមីយ៉ាន់ម៉ារបស់លោក ក្នុង នាមជាបេសកជនពិសេស...