ម៉ូស្គូ៖ ប៉ុន្មានសប្តាហ៍មុន ធនាគារអាមេរិក JP Morgan បានផ្ដល់ការព្រមាន apocalyptic ដែលស្ទើរតែបានបង្កើតការ ញាប់ញ័រនៅខាងក្រៅសារព័ត៌មានហិរញ្ញវត្ថុ។ ប្រភពបានឲ្យដឹងថា ប្រសិនបើរុស្ស៊ី បញ្ឈប់ការនាំចេញប្រេងទាំងស្រុង ភាពតក់ស្លុត ចំពោះសេដ្ឋកិច្ចពិភពលោក អាចមានទំហំធំ វានឹងធ្វើឱ្យតម្លៃប្រេងកើនឡើងបួនដងភ្លាមៗ ដល់ជិត ៤០០ដុល្លារក្នុងមួយបារ៉ែល។ ឥឡូវនេះ វា មាន តម្លៃ...
បាលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ថា ប្រទេសជាច្រើននៅក្នុងក្រុមនៃ សេដ្ឋកិច្ចធំៗចំនួន២០ ឬហៅថា ក្រុម G20 បានថ្កោលទោសពីការលុកលុយ របស់រុស្ស៊ីមកលើប្រទេសអ៊ុយក្រែន ហើយបានអំពាវនាវឱ្យប្រទេសនេះ បញ្ចប់សង្រ្គាមក្នុងអំឡុងពេល កិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រី នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាម្ចាស់ផ្ទះបានថ្លែង នៅក្នុងសេចក្តីថ្លែងការណ៍បិទអង្គប្រជុំ របស់ខ្លួនកាលពីព្រឹកថ្ងៃអាទិត្យ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ រុស្ស៊ី លោក Sergey Shoigu បានត្រួតពិនិត្យកងទ័ពរុស្ស៊ី ដែលជាប់ពាក់ព័ន្ធ ក្នុងប្រតិបត្តិការយោធា ដែលកំពុងបន្តនៅក្នុង ប្រទេសអ៊ុយក្រែន ដែលជាអ្នកជិតខាងរបស់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Shoigu បានជួបជាមួយមេបញ្ជាការនៃកងទ័ព ‘ខាងត្បូង’...
បរទេស៖ ប្រទេសរុស្ស៊ីបាននិយាយថា ការវាយប្រហាររបស់ខ្លួនទៅលើទីក្រុង Vinnytsia ដែលស្ថិតនៅភាគកណ្តាលអ៊ុយក្រែន បានកំណត់គោលដៅនៃកិច្ចប្រជុំយោធាអ៊ុយក្រែន ខណៈដែលក្រុមអ្នកជួយសង្គ្រោះ បានបន្តស្វែងរកអ្នកនៅរស់រានមានជីវិតពីការវាយប្រហារនេះ ដែលបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ២៣ នាក់។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានកំណត់គោលដៅកិច្ចប្រជុំរវាងមន្ត្រីកងទ័ពអាកាសអ៊ុយក្រែន និងអ្នកផ្គត់ផ្គង់សព្វាវុធបរទេស នៅផ្ទះរបស់មន្រ្តីនៅក្នុងទីក្រុង...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រសហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួននឹងបន្តការហោះហើរ ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ជាមួយរុស្ស៊ី បើទោះបីជាមានការប៉ុនប៉ងរបស់ខ្លួន ដើម្បីដាក់ឱ្យនៅដាច់ដោយឡែក ពីទីក្រុងម៉ូស្គូជុំវិញការឈ្លានពាន មកលើអ៊ុយក្រែនក៏ដោយ ។ ទីភ្នាក់ងារអវកាសសហរដ្ឋអាមេរិក ហៅកាត់ NASA បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដើម្បីធានាបាននូវប្រតិបត្តិការ...
បរទេស៖ ក្រសួងការបរទេសអាមេរិកជឿជាក់ថា ប្រទេសចិន និងឥណ្ឌា ដែលជាអ្នកទិញប្រេងសំខាន់ៗ របស់រុស្ស៊ីនាពេលបច្ចុប្បន្ន គួរតែជាផ្នែកមួយនៃ យន្តការកំណត់តម្លៃប្រេង ដែលបានស្នើឡើង នេះបើតាមជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេស សម្រាប់ការិយាល័យកិច្ចការអឺរ៉ុប និងអឺរ៉ាស៊ី លោកស្រី Molly Montgomery បាននិយាយកាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី14 ខែកក្កដា ឆ្នាំ2022 បានឱ្យដឹងថា...
ម៉ូស្គូ៖ វិមានក្រឹមឡាំងបានឲ្យដឹងថា ទីក្រុងមូស្គូវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងរីយ៉ាដ ហើយសង្ឃឹមថាដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត នឹងមិនត្រូវបានប្រើ ដើម្បីបង្កើតអរិភាពប្រឆាំងនឹងរុស្ស៊ីនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ដោយដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ថា “យើងវាយតម្លៃខ្ពស់ ចំពោះផលប្រយោជន៍ ទំនាក់ទំនងរបស់យើង និងកិច្ចសហប្រតិបត្តិការរបស់យើងជាមួយទីក្រុងរីយ៉ាដ” ។ លោកបានលើកឡើងថា “យើងសង្ឃឹមថាការកសាង...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសតួគីលោក Hulusi Akar កាលពីថ្ងៃពុធម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់បណ្តាញសារព័ត៌មាន ក្នុងស្រុកក្រោយកិច្ចប្រជុំបួនភាគីរវាងយូអិន តួកគី អ៊ុយក្រេននិងរុស្សីផងថា រដ្ឋាភិបាលទីក្រុងគៀវ និងរដ្ឋាភិបាលទីក្រុងមូស្គូ បានឈានទៅដល់កិច្ចព្រមព្រៀង ក្នុងការបង្កើតជាមជ្ឈមណ្ឌល សម្របសម្រួលមួយដែលប្រើប្រាស់ សម្រាប់កិច្ចការងារនាំចេញធញ្ញជាតិឡើងវិញ។ កាលពីថ្ងៃពុធម្សិលមិញនេះដែរ ក្រុមការងារនៃកិច្ចពិភាក្សា ដែលមានប្រភពមកពីប្រទេសរុស្សី ប្រទេសអ៊ុយក្រែន ខាងប្រទេសតួគី និងអង្គការសប្រជាជាតិផង...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែត The Bloomberg កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា សហភាពអឺរ៉ុបបានកំពុង រៀបចំផែនការរួចទៅហើយ ក្នុងការប្រកាសកម្រិតអាសន្ន ដោយសារតែឥទ្ធិពល នៃការកាត់ផ្តាច់ហ្គាសទាំងស្រុង ពីសំណាក់ប្រទេសរុស្សីចំពោះប្លុកអឺរ៉ុប ។ ការប្រកាសដែលត្រូវបានធ្វើឡើង កាលពីថ្ងៃម្សិលមិញនេះប្រភពដដែល បានបញ្ជាក់ទៀតថា ក្នុងចំណោមវិធានការទាំងអស់ របស់អឺរ៉ុបដែលមាននោះដូចជាការ ប្រើប្រាស់ហ្គាសដែលនៅសល់ ក្នុងស្តុកការផ្គត់ផ្គង់ដោយផ្ទាល់ ទៅកាន់សហគ្រាសនិងឧស្សាហកម្មសំខាន់...
តូក្យូ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន Shunichi Suzuki និងរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោកស្រី Janet Yellen នឹងជួបប្រជុំគ្នានៅថ្ងៃអង្គារនៅទីក្រុងតូក្យូ ដោយផ្តោតលើការទប់ស្កាត់តម្លៃប្រេង របស់រុស្ស៊ីជាការឆ្លើយតប ចំពោះការលុកលុយរបស់ ទីក្រុងមូស្គូលើអ៊ុយក្រែន។ យោងតាមក្រសួងរតនាគារសហរដ្ឋអាមេរិក បានឱ្យដឹងថា ជាមួយនឹងតម្លៃដែលទំនងជាកំណត់ប្រាក់ចំណូល សម្រាប់យោធារុស្ស៊ី លោក Suzuki និងលោកស្រី Yellen ក៏នឹងពិភាក្សាអំពីជំហាន ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃថាមពល...