ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrey Rudenko បានឲ្យដឹងថា ទីក្រុងម៉ូស្គូបច្ចុប្បន្ន កំពុងពិចារណាចាត់វិធានការសងសឹក ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្ត របស់ទីក្រុងគៀវ ក្នុងការដាក់របបទិដ្ឋាការ សម្រាប់ពលរដ្ឋរុស្ស៊ី។ លោក Rudenko ត្រូវបានសារព័ត៌មានក្នុងស្រុក ស្រង់សម្ដីថា “បច្ចុប្បន្នយើងកំពុងពិភាក្សា អំពីបញ្ហានេះនៅក្នុងនាយកដ្ឋានផ្សេងៗ យើងនឹងពិចារណាលើទិដ្ឋភាពយ៉ាងទូលំទូលាយ រួមទាំងផ្នែកមនុស្សធម៌ផងដែរ”។ លោកបានលើកឡើងថា “យើងមិនចង់ធ្វើឱ្យស្មុគស្មាញដល់ជីវិតរបស់ពលរដ្ឋអ៊ុយក្រែនទាំងនោះ...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសថា ប្រទេសរុស្សីនឹងរៀបចំការនាំចេញ ផលិតផលជាគ្រាប់ធញ្ញជាតិប្រមាណជា ៣០លានតោននៅក្នុងឆ្នាំនេះ ហើយដែលការជួយគាំទ្រភាគច្រើន គឺអទិភាពសម្រាប់បណ្តាប្រទេសក្រីក្រ។ លោក Putin បាននិយាយថា៖ ពួកយើងជឿជាក់ថានេះជាពេលវេលា ដ៏សមស្របបំផុតក្នុងការ ដឹកជញ្ជូនផលិតផលកសិកម្មទាំងនោះ ទៅផ្គត់ផ្គង់ឲ្យប្រទេសក្រីក្រ ដោយគិតត្រឹមឆ្នាំនេះរុស្សីនឹងផ្គត់ផ្គង់ ឲ្យបានសរុប៣០លានតោន ខណៈដែលនឹងបន្តផ្គត់ផ្គង់ ៥០លានតោនទៀត...
ប៉េកាំង៖ យោងតាមរបាយការណ៍ពី Bloomberg បានឱ្យដឹងថា ប្រទេសចិន បន្តបង្កើនការនាំចូល ឧស្ម័នធម្មជាតិរបស់រុស្ស៊ី ដោយថ្មីៗនេះបានធានាកិច្ចព្រមព្រៀង សម្រាប់ការផ្គត់ផ្គង់ពីប្រតិបត្តិករ Sakhalin 2 ក្នុងការបញ្ចុះតម្លៃ ៥០ភាករយរហូតដល់ដំណាច់ឆ្នាំ។ យោងតាមទិន្នន័យរបស់ Bloomberg បានឱ្យដឹងថា ប្រទេសចិន បាននាំចូលឧស្ម័នធម្មជាតិរាវពីរុស្ស៊ី ២៩ភាគរយ បន្ថែមទៀតនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ធៀបនឹងឆ្នាំ២០២១ ហើយការនាំចូលបានកើនឡើង...
ម៉ូស្គូ ៖ នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin បានឲ្យដឹងថា ប្រទេសលោក ខាងលិច បានបរាជ័យ ក្នុងការសម្រេចបាននូវគោលដៅ ចម្បងរបស់ពួកគេក្នុងការធ្វើឱ្យខូច ដល់ស្ថិរភាពហិរញ្ញវត្ថុ របស់ប្រទេសរុស្ស៊ីជាមួយនឹង “ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមក” ។ លោក Mishustin បានឲ្យដឹងនៅឯវេទិកាហិរញ្ញវត្ថុ នៅទីក្រុងមូស្គូថា គណៈរដ្ឋមន្ត្រី និងធនាគារកណ្តាល បានគ្រប់គ្រងកាត់បន្ថយយ៉ាងខ្លាំង...
ដាម៉ាស់ ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ការវាយប្រហារ តាមអាកាសរបស់រុស្ស៊ី ទៅលើទីតាំងនៃរណសិរ្ស Nusra ដែលមានទំនាក់ទំនង នឹងក្រុមអាល់កៃដា នៅភាគពាយ័ព្យប្រទេសស៊ីរី ដោយបានសម្លាប់ពួកឧទ្ទាមចំនួន ១២០ នាក់កាលពីថ្ងៃព្រហស្បតិ៍។ សារព័ត៌មាន SANA បានដកស្រង់ប្រភពយោធារុស្ស៊ី នៅប្រទេសស៊ីរីបានឲ្យដឹងថា យន្តហោះចម្បាំងរុស្ស៊ី បានវាយប្រហារជំរុំហ្វឹកហ្វឺន Nusra...
បរទេស៖ ការបិទឧស្ម័នរុស្ស៊ីសរុបនឹង បញ្ជូនអឺរ៉ុបទៅក្នុងវិបត្តិថាមពល ដែលនឹងមានរយៈពេលច្រើនក្នុងរដូវរងា ហើយនឹងត្រូវការចំណាយធំណាស់ សម្រាប់រដ្ឋាភិបាលក្នុងការ រក្សាតម្លៃថាមពល ដែលអាចទទួលយកបាន នេះបើយោងតាម ប្រធានផ្នែកទំនិញសកលរបស់ RBC លោកស្រី Helima Croft ។ លោកស្រី Croft បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNBC កាលពីថ្ងៃអង្គារថា “ខ្ញុំគិតថាយើងស្ថិតក្នុងស្ថានភាពនេះ ជាមួយរុស្ស៊ីនៅពេលនេះ...
បរទេស៖ មន្ត្រីយោធាជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានផ្តល់ការបណ្តុះបណ្តាល ដល់កងកម្លាំងអ៊ុយក្រែន ដែលគេបានអះអាងថា បានបាញ់ពន្លិចនាវាចម្បាំងរុស្ស៊ីចំនួន ២គ្រឿងកាលពីដើមឆ្នាំនេះ ដែលហាក់ដូចជា បានណែនាំកងទ័ពត្រូវបាន នាំយកទៅកាន់សហរដ្ឋអាមេរិក សម្រាប់ការណែនាំអំពីការប្រើប្រាស់មីស៊ីល Harpoon ដែលផលិតដោយសហរដ្ឋអាមេរិក ដែលពីមុន គឺមន្ទីរបញ្ចកោណបានបដិសេធការអះអាងនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២...
បរទេស៖ យោងតាមការបញ្ជាក់ដោយ មេដឹកនាំក្នុងតំបន់លោក Vladimir Leontyev នៃខេត្ត Kherson ដែលកំពុងគ្រប់គ្រងដោយប្រទេសរុស្សីបានអះអាងថា កងកម្លាំងអ៊ុយក្រែនបានបើក ការវាយប្រហារតាមមីស៊ីល ជាច្រើនគ្រាប់សំដៅតំបន់ Novaya Kakhovka និងបានបណ្តាល ឲ្យពលរដ្ឋស៊ីវិល៣នាក់បាត់បង់ជីវិត និងរបួស៦នាក់ទៀតរងរបួស។ លោក Leontyev បានថ្លែងប្រាប់កាសែត Sputnik ថា៖ មនុស្ស៦នាក់...
ម៉ូស្កូ៖ ប្រទេសរុស្ស៊ី អាចរកប្រាក់បានកាន់តែច្រើន ប្រសិនបើខ្លួនចាប់ផ្តើម លំហូរឧស្ម័នធម្មជាតិឡើងវិញ ក្នុងកំឡុងខែរដូវរងាសំខាន់ៗ នេះបើយោងតាមប្រធានផ្នែកស្រាវជ្រាវ ទំនិញសកលរបស់ Citigroup ។ ក្រុមហ៊ុនថាមពលយក្ស Gazprom ដែលគ្រប់គ្រងដោយរដ្ឋ បានបញ្ឈប់ការដឹកជញ្ជូនឧស្ម័ន ទៅកាន់អឺរ៉ុប តាមរយៈបំពង់ Nord Stream1 កាលពីសប្តាហ៍មុន។ ប៉ុន្តែលោក Ed Morse...
បរទេស៖ អនុរដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Marcin Ociepa បានប្រាប់កាសែតប៉ូឡូញ DGP នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធថា ប៉ូឡូញអាចបញ្ចប់ជម្លោះយោធា ជាមួយរុស្ស៊ីក្នុងរយៈពេលពី ៣ ទៅ ១០ ឆ្នាំ ហើយ លោកបានបន្ថែមថា ទីក្រុងវ៉ារស្សាវ៉ានឹងត្រូវការពេលវេលា ដែលនៅសល់មុនសង្រ្គាមដែលសន្មត់ថា ទទួលបានអាវុធឱ្យបានច្រើន តាមតែអាចធ្វើទៅបាន។ យោងតាមសារព័ត៌មាន...