ព័ត៌មានអន្តរជាតិ

រុស្ស៊ី បើកការវាយប្រហារ តាមផ្លូវអាកាស នៅក្នុងប្រទេសស៊ីរី សម្លាប់ក្រុមឧទ្ទាម ១២០នាក់

ដាម៉ាស់ ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ការវាយប្រហារ តាមអាកាសរបស់រុស្ស៊ី ទៅលើទីតាំងនៃរណសិរ្ស Nusra ដែលមានទំនាក់ទំនង នឹងក្រុមអាល់កៃដា នៅភាគពាយ័ព្យប្រទេសស៊ីរី ដោយបានសម្លាប់ពួកឧទ្ទាមចំនួន ១២០ នាក់កាលពីថ្ងៃព្រហស្បតិ៍។

សារព័ត៌មាន SANA បានដកស្រង់ប្រភពយោធារុស្ស៊ី នៅប្រទេសស៊ីរីបានឲ្យដឹងថា យន្តហោះចម្បាំងរុស្ស៊ី បានវាយប្រហារជំរុំហ្វឹកហ្វឺន Nusra Front ក្នុងតំបន់ Sheikh Youssef នៃខេត្ត Idlib ហើយបានបំផ្លាញ កន្លែងសង្កេតការណ៍ យន្តហោះគ្មានមនុស្សបើក និងឧបករណ៍បាញ់មីស៊ីល។

អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលជាអ្នកឃ្លាំមើលសង្រ្គាម ដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស ក៏បានរាយការណ៍ ពីការវាយប្រហារតាមអាកាស របស់រុស្ស៊ីនៅក្នុងខេត្ត Idlib ដោយឲ្យដឹងថា យន្តហោះចម្បាំងរុស្ស៊ីបានធ្វើការវាយប្រហារ តាមអាកាសចំនួន ១៤ លើកកាលពីថ្ងៃព្រហស្បតិ៍ និងបានបាញ់មីស៊ីលពីដីទៅដីមួយគ្រាប់ទៅលើតំបន់កាន់ កាប់ដោយក្រុមឧទ្ទាមក្នុងខេត្ត ។

គួរបញ្ចាក់ថា កាន់កាប់ដោយក្រុម ឧទ្ទាមមួយចំនួន រួមទាំងក្រុមជ្រុលនិយមដូចជា Nusra Front បានលេចចេញជាទីតាំងរឹងមាំចុង ក្រោយរបស់ពួកឧទ្ទាម នៅក្នុងប្រទេសស៊ីរី ៕

To Top