ព័ត៌មានអន្តរជាតិ

ការដាក់ទណ្ឌកម្ម របស់លោកខាងលិច មិនបានធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាព ហិរញ្ញវត្ថុរបស់រុស្ស៊ីនោះទេ

ម៉ូស្គូ ៖ នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin បានឲ្យដឹងថា ប្រទេសលោក ខាងលិច បានបរាជ័យ ក្នុងការសម្រេចបាននូវគោលដៅ ចម្បងរបស់ពួកគេក្នុងការធ្វើឱ្យខូច ដល់ស្ថិរភាពហិរញ្ញវត្ថុ របស់ប្រទេសរុស្ស៊ីជាមួយនឹង “ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមក” ។

លោក Mishustin បានឲ្យដឹងនៅឯវេទិកាហិរញ្ញវត្ថុ នៅទីក្រុងមូស្គូថា គណៈរដ្ឋមន្ត្រី និងធនាគារកណ្តាល បានគ្រប់គ្រងកាត់បន្ថយយ៉ាងខ្លាំង នូវផលប៉ះពាល់អវិជ្ជមាន នៃសកម្មភាពមិនរាក់ទាក់ប្រឆាំងនឹងពលរដ្ឋ និងអាជីវកម្មរុស្ស៊ី។

លោកបានកត់សម្គាល់ថា ប្រទេសរុស្ស៊ី បានចាត់វិធានការទប់ស្កាត់លំហូរ ចេញមូលធន ធានាបាននូវប្រតិបត្តិការ រលូនរបស់ធនាគារ និងអង្គការដទៃទៀត និងពង្រឹងអត្រាប្តូរប្រាក់របស់រូបិយបណ្ណ ។

លោក Mishustin បានកត់សម្គាល់ថា ទីក្រុងមូស្គូ ធ្វើការដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច និងធានាកំណើន ប៉ុន្តែ “ផែនការទាំងអស់នេះមិនមានន័យថា រុស្ស៊ីគួរតែផ្តាច់ខ្លួនចេញពីពិភពលោកនោះទេ ។ អធិបតេយ្យភាពមិនមែន និយាយអំពីភាពឯកោទេ ប៉ុន្តែអំពីសន្តិសុខ និងស្ថិរភាព”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top