បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសជាផ្លូវការហើយ ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន នឹងបញ្ជូនប្រព័ន្ធកាំភ្លើងធំ បាញ់គ្រាប់រ៉ូក្កែត HIMARS ទៅឲ្យប្រទេសអ៊ុយក្រែន គឺជា ផ្នែកមួយនៃកញ្ចប់សម្រាប់ ជំនួយដល់សន្តិសុខ ជូនរដ្ឋាភិបាលទីក្រុងគៀវ។ អាវុធទាំងនោះ នឹងត្រូវយកទៅប្រើប្រាស់ ក្នុងសមរភូមិប្រយុទ្ធនឹងរុស្ស៊ី ទាំងដែលលោក Biden...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ថា ក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Gazprom បានលើកឡើងកាលពីថ្ងៃអង្គារថា ខ្លួននឹងលែងផ្គត់ផ្គង់ឧស្ម័ន ដល់ក្រុមហ៊ុនថាមពលដ៏ធំបំផុត របស់ដាណឺម៉ាក Orsted ហើយនឹងបញ្ឈប់ការដឹកជញ្ជូន ទៅកាន់ប្រទេសអាល្លឺម៉ង់ ក្រោមកិច្ចសន្យា Shell Energy Europe ។ ក្រុមហ៊ុន Orsted បានជូនដំណឹងដល់ក្រុមហ៊ុន...
គៀវ ៖ នៅក្នុងសុន្ទរកថា វីដេអូកាលពីថ្ងៃអង្គារ លោក Zelenskyy បានឲ្យដឹងថា ការសម្រេចចិត្ត របស់អឺរ៉ុប ក្នុងការកាត់បន្ថយការ នាំចូលប្រេងភាគច្រើនរបស់រុស្ស៊ី មានន័យថា ទីក្រុងម៉ូស្គូ នឹងមិនអាចចំណាយប្រាក់ រាប់សិបពាន់លានអឺរ៉ូ “ដើម្បីផ្តល់ហិរញ្ញប្បទានភេរវកម្ម” បានទៀតនោះទេ ។ លោកបានលើកឡើង “ការ មាន គោលនយោបាយ...
បរទេស៖ ជំនួយការរបស់ប្រធានាធិបតី Volodymyr Zelensky បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលទីក្រុងគៀវនឹង ងាកទៅរកការផ្ទុះកំហឹង ប្រសិនបើសហរដ្ឋអាមេរិកបរាជ័យ ក្នុងការបញ្ជូនគ្រាប់រ៉ុក្កែតជាច្រើន ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី។ លោក Alexey Arestovich ដែលជាជំនួយការរបស់ប្រធានាធិបតី Volodymyr Zelensky បានឆ្លើយតបទៅនឹងការកត់សម្គាល់ របស់ប្រធានាធិបតីអាមេរិក Joe Biden ដែលបាននិយាយថា សហរដ្ឋអាមេរិកនឹងមិនបញ្ជូន...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បានពន្យល់កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនឹងមិនផ្គត់ផ្គង់ ដល់អ៊ុយក្រែន នូវប្រព័ន្ធមីស៊ីល រយៈចម្ងាយឆ្ងាយ ដែលមានសមត្ថភាព វាយប្រហារជ្រៅទៅក្នុងទឹកដី រុស្ស៊ីនោះទេ។ នៅពេលសួរដោយអ្នកសារព័ត៌មាន អំពីលទ្ធភាពនៃការចែកចាយ បែបនេះ លោក Biden បានច្រានចោលទាំងស្រុង នូវលទ្ធភាពនេះ។ យោងតាមសារព័ត៌មាន RT...
បរទេស ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ថា តម្លៃប្រេងបានកើនឡើង នៅក្នុងពាណិជ្ជកម្មអាស៊ី ជាលើកដំបូងគិតត្រឹមថ្ងៃអង្គារនេះ បន្ទាប់ពីមេដឹកនាំ សហភាពអឺរ៉ុប (EU)បានលើកឡើងថា ពួកគេបានយល់ព្រម កាត់បន្ថយ៩០ភាគរយ នៃការនាំចូលប្រេង ពីប្រទេសរុស្ស៊ីនៅចុងឆ្នាំនេះ ។ អនាគតប្រេងឆៅ របស់សារជីវកម្ម...
ប្រ៊ុចស៊ែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ថា កាលពីថ្ងៃចន្ទមេដឹកនាំសហភាពអឺរ៉ុប ហៅកាត់ថា (EU) បានយល់ព្រមដើម្បីកាត់បន្ថយ ការនាំចូលប្រេងចំនួន ៩០ភាគរយ ពីប្រទេសរុស្ស៊ីនៅចុងឆ្នាំនេះ ដែលជាការដាក់ទណ្ឌកម្ម ចុងក្រោយបំផុតលើប្រទេសនេះ បន្ទាប់ពីការលុកលុយរបស់អ៊ុយក្រែន បានចាប់ផ្តើមកាលពី៣ខែមុន ។ ប្លុកនេះដែលមានប្រទេសចំនួន២៧ បានចំណាយពេលជាច្រើនសប្តាហ៍...
បរទេស៖ ប្រេងបានឡើងថ្លៃលើសពី ១២០ដុល្លារ ក្នុងមួយបារ៉ែលនៅថ្ងៃចន្ទនេះ ដែលត្រូវបានជំរុញដោយការ ខិតខំប្រឹងប្រែងបន្តរបស់អឺរ៉ុប ក្នុងការហាមឃាត់ប្រេងរុស្ស៊ី និងការរំពឹងទុកនៃការជំរុញសកម្មភាព សេដ្ឋកិច្ចរបស់ប្រទេសចិន ខណៈដែលទីក្រុងប៉េកាំង បន្ធូរបន្ថយការរឹតបន្តឹងទាក់ទងនឹងជំងឺរាតត្បាត។ ប្រេងឆៅប្រភេទ Brent ដែលជាតម្លៃគោលសម្រាប់ប្រេង ចំនួនពីរភាគបី នៃពិភពលោកបានកើនឡើង ពីកម្រិតខ្ពស់ជិតបីខែ កាលពីថ្ងៃសុក្រ ដោយកើនឡើង ០,៧៨ភាគរយ ដល់ ១២០,៤...
គៀវ៖ ទាហានរុស្ស៊ី បានចូលទៅក្នុងជាយក្រុង នៃទីក្រុង Severodonetsk របស់អ៊ុយក្រែន អភិបាលតំបន់មួយរូប បានឲ្យដឹងនៅថ្ងៃចន្ទនេះ ដោយពណ៌នាការប្រយុទ្ធគ្នាថា “សាហាវណាស់” នៅក្នុងទីក្រុង ដែលបានក្លាយជាគោលដៅសំខាន់ សម្រាប់ការវាយលុក របស់ទីក្រុងម៉ូស្គូ នៅតំបន់ដុនបាស។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា “ការរំដោះ” នៃតំបន់ ដែលជាតំបន់ឧស្សាហកម្ម...
បរទេស៖ យោងតាមការបញ្ជាក់ ដោយប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Recep Tayyip Erdogan កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថាប្រទេសតួកគី បានត្រៀមខ្លួនរួចជាស្រេច ទៅហើយក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសាជាថ្មី រវាងរដ្ឋាភិបាលទីក្រុងគៀវ និងរដ្ឋាភិបាលទីក្រុងមូស្គូ។ ប្រធានាធិបតីតួកគីរូបនេះ បានដាក់សំណើរនេះ តាំងតែពីជំនួបជាមួយនឹង ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីចុងសប្តាហ៍កន្លងទៅនេះ ខណៈដែលកិច្ចពិភាក្សា...