បរទេស៖ យោងតាមការចេញផ្សាយរបស់ Bloomberg និងបន្តចេញផ្សាយដោយ rt.com កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានឲ្យដឹងថា មកដល់ពេលនេះទូតអាមេរិកបាន គឺមិនអាចឈានទៅដល់កិច្ចព្រមព្រៀងថ្មី ទណ្ឌកម្មថ្មីសម្រាប់ប្រឆាំងរុស្សី នៅឡើយដោយសារតែហុងគ្រី នៅតែបន្តបដិសេធមិនចូលរួមអនុវត្ត កិច្ចការងារប្រឆាំងការនាំចេញប្រេងពី រុស្សីជាមួយនឹងអឺរ៉ុបឡើយ។ កន្លងមកអឺរ៉ុបគឺបានអនុវត្ត រួចទៅហើយនៅទណ្ឌកម្មកញ្ចប់ទី៥ របស់ខ្លួនប្រឆាំងទៅនឹងប្រទេសរុស្សី ក្រោយការប្រកាសបើកប្រតិបត្តិការ យោធានៅក្នុងប្រទេសអ៊ុយក្រែនតាំងតែ ពីខែកុម្ភៈមកប៉ុន្តែថ្មីៗនេះអឺរ៉ុប បានដាក់សំណើរថ្មីជាកញ្ចប់ទណ្ឌកម្មជុំទី៦ ក្នុងការប្រឆាំងរុស្សី។ កញ្ចប់ទី៦...
គៀវ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ថា អង្គការសុខភាព ពិភពលោក ហៅកាត់ថា (WHO) កំពុងប្រមូលភស្តុតាង សម្រាប់ធ្វើការស៊ើបអង្កេត លើឧក្រិដ្ឋកម្មសង្រ្គាម ដែលអាចកើតមាន ចំពោះការវាយប្រហារ ដែលអង្គការនេះអះអាងថា ខ្លួនបានចងក្រងឯកសារពីរុស្ស៊ី ស្តីពីកន្លែងថែទាំសុខភាព នៅក្នុងប្រទេសអ៊ុយក្រែន...
បរទេស៖ នាយក CIA លោក William Burns បានប្រាប់ Financial Times នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក មិនបានឃើញ “ភស្តុតាងជាក់ស្តែង” ណាមួយដែលថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងអ៊ុយក្រែននោះទេ។ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky...
បរទេស៖ ប្រធានសភារុស្ស៊ីបានទទូចថា របាយការណ៍ដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន គ្រោងនឹងប្រកាសសង្រ្គាមជាផ្លូវការលើអ៊ុយក្រែន និងចាប់ផ្តើមការចល័តកងកម្លាំងពេញលេញនៅព្រឹកថ្ងៃចន្ទនេះ គឺមិនមែនជាការពិតនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីដើមសប្តាហ៍នេះ មន្ត្រីអាមេរិក និងមន្រ្តីលោកខាងលិច ដែលមិនបញ្ចេញឈ្មោះបានប្រាប់ CNN ថា លោក ពូទីន...
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានឲ្យដឹងថា មេដឹកនាំនៃក្រុមប្រទេស ឧស្សាហកម្មទាំង៧ នឹងបើកកិច្ចប្រជុំនិម្មិតមួយ នៅថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីការ វិវត្តចុងក្រោយបង្អស់ នៅក្នុងសង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន និងបង្ហាញពីការបន្តឯកភាពគ្នា ក្នុងការជំរុញទីក្រុងម៉ូស្គូ ឱ្យបញ្ចប់ការឈ្លានពាននេះ។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងមុននេះថា ការពិភាក្សានឹងរួមបញ្ចូល...
យូអិន៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានអនុម័តសេចក្តីថ្លែងការណ៍ របស់អគ្គលេខាធិការ ស្តីពីវិបត្តិអ៊ុយក្រែន ដែលកំពុងបន្តដោយបង្ហាញពី “ការព្រួយបារម្ភយ៉ាងខ្លាំង” លើស្ថានភាព នៅក្នុងប្រទេសនេះ ខណៈដែលខ្លួនប្រយុទ្ធប្រឆាំងនឹង ការឈ្លានពានយោធា របស់រុស្ស៊ី។ វាជាលើកទីមួយហើយ សម្រាប់ក្រុមប្រឹក្សាដែលបែងចែក ជាញឹកញាប់ចេញសេចក្តីថ្លែងការណ៍ អំពីបញ្ហានេះ ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមការវាយប្រហារ របស់ខ្លួនលើអ៊ុយក្រែន កាលពីចុងខែកុម្ភៈ។ ឯកសារនេះត្រូវបាន អនុម័តជាឯកច្ឆ័ន្ទ...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ថា យោធារុស្ស៊ីបាននិយាយថា ជនស៊ីវិលចំនួន៥០នាក់ផ្សេងទៀត រួមទាំងកុមារ១១នាក់ ត្រូវបានជម្លៀស ចេញពីរោងចក្រ Azovstal ដែលត្រូវបានរារាំង ក្នុងទីក្រុងកំពង់ផែ Mariupol របស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រ ។ការិយាល័យកណ្តាលសម្របសម្រួលរួម នៃការឆ្លើយ តបមនុស្សធម៌នៃសហព័ន្ធរុស្ស៊ីបានឲ្យដឹងថា អ្នកជម្លៀសទាំងអស់ ត្រូវបានប្រគល់ទៅឱ្យតំណាង អង្គការសហប្រជាជាតិ...
ប៉េកាំង៖ អនុរដ្ឋមន្ត្រីការបរទេសចិន លោក Le Yucheng បាននិយាយកាលពីថ្ងៃសុក្រថា ការចោទប្រកាន់លើប្រទេសចិន ពីការទទួលខុសត្រូវចំពោះវិបត្តិអ៊ុយក្រែន គឺជារឿងមិនសមហេតុផល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Le បានធ្វើការកត់សម្គាល់ នៅពេលថ្លែងសុន្ទរកថា នៅឯកិច្ចសន្ទនាតាមអ៊ីនធឺណិត នៃក្រុមអ្នកគិតពិភពលោកនៃ ២០ ប្រទេស។ លោកបានលើកឡើងថា ចំពោះវិបត្តិអ៊ុយក្រែន មនុស្សមួយចំនួនបានធ្វើការ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃសុក្រម្សិលមិញនេះ បានបង្ហាញថាប្រធានប្រតិបត្តិ របស់ក្រុមហ៊ុនប្រេង Shell លោក Ben van Beurden បានធ្វើការព្រមានអឺរ៉ុបថា នឹងមិនអាចមានអ្នកជំនួសរុស្សី បានឡើយចំពោះការប្រើប្រាស់ និងនាំចូលហ្គាសរបស់ពួកគេ។ លោកបន្តថា៖ ការបង្កើនការផ្គត់ផ្គង់ហ្គាសពីអាហ្វ្រិកនិង Scandinavia ព្រមទាំងការបញ្ជាទីហ្គាស់ LNGD នឹងមិនអាចយកមកជំនួសទំហំហ្គាស របស់រុស្សីនៅក្នុងទីផ្សាររបស់អឺរ៉ុប...
បរទេស៖ ប្រធានប្រតិបត្តិការនៃ ទីភ្នាក់ងារថាមពលអន្តរជាតិ IEA លោក Fatih Birol កាលពីថ្ងៃសុក្រម្សិលមិញនាទីក្រុង Vienna បានធ្វើការលើកឡើងបែបព្រមានថា បណ្តាលោកខាងលិចដែលកំពុងបន្ត ដាក់ទណ្ឌកម្មទៅប្រឆាំងទៅនឹង ប្រទេសរុស្សីនឹងទទួលបានមកវិញ ជាផលប៉ះពាល់ធ្ងន់ធ្ងរ ចំពោះទីផ្សារថាមពល។ លោកបន្តថា ខ្ញុំជឿជាក់ថា ពួកយើងពួកយើងបច្ចុប្បន្នកំពុងរស់នៅ ក្នុងវិបត្តិថាមពលរួចទៅហើយ។ កាលពីអំឡុងទសវត្សឆ្នាំ៧០ ពួកយើងបានមើលឃើញវិបត្តិប្រេងដែលវាបាននាំឲ្យកើតជាផលប៉ះពាល់ ធ្ងន់ធ្ងរទាំងទៅលើសេដ្ឋកិច្ច...