វ៉ាស៊ីនតោន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ថា មេបញ្ជាការកងទ័ពកំពូលរបស់រុស្ស៊ី លោក Valery Gerasimov បានទៅកាន់សមរភូមិមុខនៅ Donbas ក្នុងសង្រ្គាមអ៊ុយក្រែន កាលពីសប្តាហ៍មុន មន្ត្រីមន្ទីរបញ្ចកោណ បានឲ្យដឹងកាលពីថ្ងៃចន្ទ ប៉ុន្តែរបាយការណ៍បានដាក់ថា លោកបានរងរបួស ក្នុងការវាយប្រហាររបស់អ៊ុយក្រែន...
បរទេស៖ រដ្ឋមន្ត្រីក្រសួងកិច្ចការងារអេកូឡស៊ី របស់ប្រទេសអ៊ីតាលីលោក Roberto Cingolani បានថ្លែងប្រាប់ទៅកាន់កាសែត Politico កាលពីថ្ងៃចន្ទម្សិលមិញថា បណ្តាក្រុមហ៊ុនអ៊ីតាលីគួរតែអាច មានសិទ្ធក្នុងការទូទាត់លុយជារូបល ដើម្បីទិញហ្គាសរបស់រុស្សី ខណៈដែលបានលេច ឬព័ត៌មានថា បណ្តាប្រទេសអឺរ៉ុបចំនួន១០ កំពុងលួចទិញដោយប្រើប្រាស់លុយរូបល នេះស្ងាត់ៗជាមួយនឹងរុស្សី ។ លោក Cingolani បានថ្លែងបែបនេះថា៖ ខ្ញុំគិតថាវាគឺជារឿងដែលល្អបំផុត សម្រាប់រយៈពេលប៉ុន្មានខែខាងមុខនេះ...
បរទេស៖ រុស្ស៊ីបានលើកជាយោបល់ពីថ្ងៃអាទិត្យថា ខ្លួនអាចរឹបអូសទ្រព្យសម្បត្តិ របស់បណ្តាប្រទេសដែលមាន មូលដ្ឋាននៅរុស្ស៊ី ដែលខ្លួនចាត់ទុកថា ជាអរិភាពក្នុងការសងសឹក ចំពោះសហរដ្ឋអាមេរិក។ សំណើដើម្បីលក់ទ្រព្យសម្បត្តិរបស់ អប្បជនាធិបតេយ្យជន របស់រុស្ស៊ីនិងបង់ប្រាក់ចំណូល ទៅអ៊ុយក្រែន។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់ប្រធានសភាជាន់ទាបរបស់រុស្ស៊ី លោក...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock បាននិយាយថា ទណ្ឌកម្មរបស់លោកខាងលិច ដែលដាក់លើរុស្ស៊ីជុំវិញការ វាយលុកយោធារបស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែន នឹងមិនត្រូវបានដកចេញទេ លុះត្រាតែក្រុងម៉ូស្គូដកទ័ព ចេញពីប្រទេសជិតខាង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយ Bild កាលពីថ្ងៃអាទិត្យ លោកស្រី...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ី បាននិយាយថា ប្រទេសរុស្ស៊ីមិនសម្លឹងរកការបញ្ចប់សង្គ្រាម របស់ខ្លួននៅអ៊ុយក្រែន ត្រឹមថ្ងៃជ័យជំនះនៅថ្ងៃទី៩ ខែឧសភានោះទេ ខណៈដែលប្រទេសនេះ នឹងប្រារព្ធខួបដ៏សំខាន់ នៅក្រោមពពកនៃជម្លោះដ៏សាហាវមួយ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងជាមួយសារព័ត៌មានអ៊ីតាលី Mediaset លោក Sergei...
ព្រុចសែល៖ បំពង់បង្ហូរ Nord Stream 2 ត្រូវបានរងការរិះគន់យ៉ាងខ្លាំង ដោយសម្ព័ន្ធមិត្តមួយចំនួនរបស់អាល្លឺម៉ង់ថា ជាហានិភ័យសន្តិសុខ និងធ្វើឱ្យមានការពឹងផ្អែកលើ ឧស្ម័នរុស្ស៊ីកើនឡើង។ ប្រភពនានាបានឲ្យដឹងថា សហភាពអឺរ៉ុប នឹងស្នើការហាមឃាត់ ជាដំណាក់កាលលើការនាំចូល ប្រេងពីរុស្ស៊ី ដែលជាផ្នែកមួយ នៃការដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងរុស្ស៊ី ចំពោះការឈ្លានពាន អ៊ុយក្រែន។ ក្រុមអ្នកការទូតបានឲ្យដឹងថា គណៈកម្មការអឺរ៉ុប...
វ៉ាស៊ីនតោន៖ ការក្បត់របស់រុស្ស៊ី ចំពោះការធានាសន្តិសុខ នុយក្លេអ៊ែរ របស់ខ្លួន ចំពោះអ៊ុយក្រែននឹងគ្របដណ្ដប់ លើអនាគត នៃសណ្តាប់ធ្នាប់អន្តរជាតិ ដែលគាំទ្រដោយសន្ធិសញ្ញា មិនរីកសាយភាយអាវុធ នុយក្លេអ៊ែរ នេះជាការលើកឡើង របស់មន្ត្រីជាន់ខ្ពស់អាមេរិក ក្នុងបទសម្ភាសន៍ថ្មីៗនេះ ជាមួយសារព័ត៌មានក្យូដូ។ លោក Eliot Kang ជំនួយការរដ្ឋលេខាធិការ ទទួលបន្ទុក សន្តិសុខអន្តរជាតិ និងការមិនរីកសាយភាយបានឲ្យដឹងថា...
វ៉ាស៊ីនតោន៖ អ្នកប្រាជ្ញអាមេរិកលោក John Mearsheimer បានឲ្យដឹងថា មូលហេតុដ៏ជ្រៅនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន គឺការពង្រីកអង្គការណាតូ ហើយ “រុស្ស៊ីកំពុងមានប្រតិកម្មទៅនឹងការ ប៉ុនប៉ងរបស់លោកខាងលិច ដើម្បីធ្វើឱ្យអ៊ុយក្រែនក្លាយ ជាបន្ទាយខាងលិចនៅតាមព្រំដែនរុស្ស៊ី” ។ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ ជាមួយកាសែតស៊ិនហួ សាស្ត្រាចារ្យវិទ្យាសាស្ត្រ នយោបាយនៅសាកលវិទ្យាល័យ Chicago បានលើកឡើងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនចង់ធ្វើឱ្យអ៊ុយក្រែន ក្លាយជាសមាជិករបស់អង្គការ...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ថា រុស្ស៊ី បានលើកឡើងនៅថ្ងៃសៅរ៍ថា ខ្លួនរំពឹងថា លំហូរទំនិញជាមួយប្រទេសចិននឹងកើនឡើង ហើយពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង នឹងឈានដល់ ២០០ពាន់លានដុល្លារ នៅឆ្នាំ២០២៤ ខណៈដែលទីក្រុងម៉ូស្គូ ប្រឈមនឹងភាពឯកោកាន់តែខ្លាំងឡើង ពីលោកខាងលិច ។ ប្រទេសចិន បានបដិសេធមិនថ្កោលទោស...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ថា អនុរដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ប្រទេសអ៊ុយក្រែន បានលើកឡើងកាលពីថ្ងៃសៅរ៍ថា កងកម្លាំងរុស្ស៊ី បានលួចគ្រាប់ធញ្ញជាតិ “រាប់សែនតោន” នៅក្នុងតំបន់នៃប្រទេសអ៊ុយក្រែន ដែលពួកគេបានកាន់កាប់ ។ ថ្លែងតាមកញ្ចក់ទូរទស្សន៍ជាតិ អ៊ុយក្រែន លោក Taras Vysotskiy បានសម្តែងការព្រួយបារម្ភថា...