បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយ ដែលនឹងអនុញ្ញាត ឱ្យរុស្ស៊ីដាក់ទណ្ឌកម្ម លើជនបរទេសដែលត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទរំលោភសិទ្ធិមនុស្ស របស់ពលរដ្ឋរបស់រុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីថ្ងៃសុក្រ លោក ពូទីន បានចុះហត្ថលេខាលើបទបញ្ជាមួយ ដែលនឹងអនុញ្ញាតឱ្យអាជ្ញាធរដាក់ទណ្ឌកម្ម...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា រុស្ស៊ីបានបំពេញបេសកកម្ម អនុវត្តក្នុងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធាសំខាន់ៗរបស់អ៊ុយក្រែន រួមទាំងឃ្លាំងអាវុធ ឃ្លាំងរំសេវ យន្តហោះ និងប្រព័ន្ធការពារដែនអាកាស។ លោក ពូទីន បានឲ្យដឹងនៅក្នុងកិច្ចប្រជុំជាមួយបុគ្គលិកហោះហើរស្ត្រីនៃក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីថា កងកម្លាំងរុស្ស៊ីនឹងបំពេញរាល់កិច្ចការ ដែលបានកំណត់របស់ពួកគេ ហើយប្រតិបត្តិការនៅក្នុងប្រទេសអ៊ុយក្រែន កំពុងដំណើរការស្របតាមផែនការ និងកាលវិភាគ។ ដោយអត្ថាធិប្បាយលើរលកថ្មី នៃទណ្ឌកម្មលោកខាងលិច...
ម៉ូស្គូ៖ រុស្ស៊ីត្រៀមដាក់ពង្រាយ ទាហានស៊ីឈ្នួលរហូតដល់ ១០០០ នាក់បន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃ និងសប្តាហ៍ខាងមុខ ខណៈដែលមន្ត្រីស៊ើបការណ៍សម្ងាត់ លោកខាងលិចបានព្រមានថា ទីក្រុងមូស្គូអាច “វាយលុកទីក្រុងនានាឱ្យចូលជាធរមាន” ដែលជាការកើនឡើង ដែលអាចបណ្តាលឱ្យមាន ជនស៊ីវិលស្លាប់បាត់បង់ជីវិត។ មន្ត្រីការពារជាតិជាន់ខ្ពស់ម្នាក់ បានឲ្យដឹងកាលពីដើមសប្តាហ៍នេះថា សហរដ្ឋអាមេរិកបានឃើញ “ការចង្អុលបង្ហាញ” មួយចំនួន ដែលថា ទាហានស៊ីឈ្នួលរុស្ស៊ី អាចពាក់ព័ន្ធនឹងការលុកលុយ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel New Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នំា២០២២ថា យោធារបស់ប្រទេស រុស្ស៊ី បានបន្តវាយលុកចូលទីក្រុងជាច្រើនទៀតរបស់ប្រទេសអ៊ុយក្រែន និងបានបាញ់គ្រាប់ផ្លោងចំរោងចក្រថាមពលនុយក្លេអ៊ែរ របស់អ៊ុយក្រែនទៀតផង ។ រោងចក្រថាមពលនុយក្លេអ៊ែរអ៊ុយក្រែន Zaporizhzhia ត្រូវអគ្គីភ័យឆាបឆេះ ដែលបង្កដោយកងទ័ពរុស្ស៊ីបានបាញ់គ្រាប់ផ្លោងចំរោងចក្រនេះ ដែលបាញ់ចេញ” ពីគ្រប់ទិសទី” ។វឌ្ឍនភាពក្នុងកិច្ចពិភាក្សាអ៊ុយក្រែន-រុស្ស៊ី ក្នុងនាមជាអ្នកដាក់ទណ្ឌកម្មអាមេរិក...
គៀវ/ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ថា រុស្ស៊ី និងអ៊ុយក្រែនបានព្រមព្រៀងគ្នាក្នុងការរៀបចំច្រករបៀងមនុស្សធម៌ ដើម្បីជម្លៀសជនស៊ីវិល នៅក្នុងកិច្ចចរចាជុំទីពីរក្នុងប្រទេសបេឡារុស្សកាលពីថ្ងៃព្រហស្បតិ៍ ទីប្រឹក្សាប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន Mykhailo Podoliak បានបញ្ជាក់នៅលើបណ្តាញសង្គម Twitter ។ លោក Podoliak បានសរសេរលើបណ្តាញ Twitter ថា “មានដំណោះស្រាយសម្រាប់តែការរៀបចំច្រករបៀងមនុស្សធម៌ប៉ុណ្ណោះ” ។...
ម៉ូស្គូ៖ សាជីវកម្មអវកាសរដ្ឋ Roscosmos បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីបានសម្រេចចិត្តបញ្ឈប់ការចែកចាយម៉ាស៊ីនរ៉ុក្កែតទៅសហរដ្ឋអាមេរិក ដើម្បីជាការឆ្លើយតបទៅនឹងរលកថ្មីនៃទណ្ឌកម្មរបស់លោកខាងលិចទាក់ទងនឹងជម្លោះអ៊ុយក្រែន។ អគ្គនាយក Roscosmos លោក Dmitry Rogozin បានប្រាប់កម្មវិធីទូរទស្សន៍រុស្ស៊ីថា “ការចែកចាយបែបនេះមានសកម្មភាពខ្លាំងតាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ រួមទាំងម៉ាស៊ីន RD-180 ដែលផ្តល់ថាមពលដល់គ្រាប់រ៉ុក្កែត Atlas-V” ។ នៅក្នុងនោះដែរលោក បានស្នើឱ្យសហរដ្ឋអាមេរិក “ហោះហើរលើអំបោសរបស់ពួកគេ” បានន័យថា...
ភ្នំពេញ៖ ខណៈភាពតានតឹង នៅក្នុងសមរភូមិរុស្ស៊ីនិងអ៊ុយក្រែន បាននឹងកំពុងបន្តយ៉ាងក្ដៅគគុកនោះ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានឱ្យដឹង អឺរ៉ុបនិងប្រទេសលោកខាងលិច កំពុងបង្កើតឱ្យមានចលនា គាំទ្រអ៊ុយក្រែន ថ្កោលទោសរុស្ស៊ី ខណៈកម្ពុជាប្រកាសប្រឆាំងនឹងសង្គ្រាមរួចជាស្រេច។ ក្នុងនាមជាអ្នកស្អប់សង្គ្រាម និងស្រលាញ់សន្តិភាព លោក សយ សុភាព...
អ្នកសរសេរប្រវត្តិសាស្ត្រ ប្រហែលលែងកំណត់ Mikhail Gorbachev ថាជាអ្នកដែលបានធ្វើឱ្យសហភាពសូវៀតរលំរលាយ តែ Putin វិញទេ ដែរបានរុញ រុស្សីឱ្យឆ្ពោះទៅកាន់ភាពវិនាសហិនហោច បាត់កិត្យានុភាពជាតិ បន្ទាប់ពីជនកំណាច Staline នោះ ។ ការបំផុសសង្គ្រាម រុស្សី-អ៊ុយក្រែន លើកនេះគឺ Putin ជាអ្នកដែលបានប្រែក្លាយ ប្រជាជាតិអ៊ុយក្រែន ឱ្យក្លាយទៅជាពួក...
បរទេស៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលទីក្រុងតូក្យូនឹងបង្កកទ្រព្យសកម្ម របស់ធនាគាររុស្ស៊ីចំនួន៤ បន្ថែមទៀតចាប់ពីថ្ងៃទី២ ខែមេសា ដោយបង្កើនដល់ចំនួនគ្រឹះស្ថានហិរញ្ញវត្ថុសរុបចំនួន៧ ដែលត្រូវបានដាក់ទណ្ឌកម្ម។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ មីនា ឆ្នាំ២០២២ បានឱ្យដឹងថា ខុទ្ទកាល័យនាយករដ្ឋមន្ត្រីជប៉ុន បានទទួលយកការសម្រេចចិត្តបង្កកទ្រព្យសម្បត្តិរបស់ធនាគារ VTB, Sovcombank,...
បរទេស ៖ ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី លោក Roscosmos បានព្រមានទៅពួក Hacker ដែលប៉ុនប៉ងបង្អាក់ប្រតិបត្តិការ ផ្កាយរណប របស់ប្រទេសរុស្ស៊ី ដែលសកម្មភាព របស់ពួកគេអាចត្រូវបាន វែកញែកថាជា “ហេតុនៃសង្គ្រាម (casus belli) នោះគឺជាព្រឹត្តិការណ៍ ដែលបង្ហាញពីភាពត្រឹមត្រូវ នៃសង្គ្រាម” ។ យោងតាមសារព័ត៌មាន RT...