បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការកើនឡើង នៃចំនួន ការវាយប្រហារ របស់អ៊ុយក្រែននាពេលថ្មីៗនេះ លើដីរុស្ស៊ី គឺធ្វើឱ្យប៉ះពាល់ដល់ កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្ត ដើម្បីស្វែងរកដំណោះស្រាយ ដោយសន្តិវិធី ចំពោះជម្លោះរវាងប្រទេសទាំងពីរ។ ក្រសួងការពារជាតិនៅទីក្រុងមូស្គូ បានរាយការណ៍កាលពីថ្ងៃអង្គារថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទីក្រុងមូស្គូកំពុងធ្វើវាយប្រហារតាមអាកាស លើការដំឡើងដែលភ្ជាប់ដោយយោធារបស់អ៊ុយក្រែន ជាការឆ្លើយតបទៅនឹងការប៉ុនប៉ងរបស់ទីក្រុងគៀវ ដើម្បីបើកការវាយឆ្មក់ដោយយន្តហោះ គ្មានមនុស្សបើកលើមូលដ្ឋានស៊ីវិលរបស់រុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា អ៊ុយក្រែនបានបង្កើនការវាយប្រហាររបស់ខ្លួន លើរុស្ស៊ីយ៉ាងខ្លាំងក្លាចាប់តាំងពី មានកិច្ចសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin...
ម៉ូស្គូ៖ រុស្ស៊ី និងអ៊ុយក្រែន បានផ្លាស់ប្តូរអ្នកទោសចំនួន ៣០៣ នាក់កាលពីថ្ងៃអាទិត្យ ដោយបានបញ្ចប់ការផ្លាស់ប្តូរអ្នកទោសដ៏ធំបំផុតក្រោមកិច្ចព្រមព្រៀង ដែលសម្រេចបានក្នុងអំឡុងពេល កិច្ចចរចានាពេលថ្មីៗនេះនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ទាហានរុស្ស៊ី ៣០៣ នាក់ “បានវិលត្រឡប់ពីទឹកដី ដែលគ្រប់គ្រងដោយទីក្រុងគៀវ” ខណៈពេលដែលអ្នកទោសអ៊ុយក្រែនចំនួនស្មើគ្នា ក៏ត្រូវបានដោះលែងផងដែរ។ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា អ្នកទោសរុស្ស៊ី ដែលត្រូវបានដោះលែងគឺនៅលើទឹកដី នៃសាធារណរដ្ឋបេឡារុស្ស...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសរសើរជំហរដ៏រឹងមាំ របស់ប្រទេសរុស្សី ដែលបច្ចុប្បន្នបានក្លាយទៅជាប្រទេសមួយក្នុងចំណោម អ្នកនាំចេញអាវុធធំបំផុត របស់ពិភពលោក។លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា ការជាប់ចំណាត់ថ្នាក់ ក្នុងចំណោមអ្នក លក់កំពូលទាំង៥របស់ពិភពលោក បង្ហាញពីគុណភាពនៃអាវុធ ដែលផលិតដោយរុស្ស៊ី។ លោកPutin បាននិយាយកាលពីថ្ងៃសុក្រ ក្នុងអំឡុងពេលកិច្ចប្រជុំ...
មូស្គូៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា កងកម្លាំងរុស្ស៊ីកំពុងធ្វើការលើការបង្កើត តំបន់ការពារសន្តិសុខតាមបណ្តោយព្រំដែន របស់ប្រទេសជាមួយអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ពូទីន បានឲ្យដឹងនៅឯកិច្ចប្រជុំរដ្ឋាភិបាល ដោយសំដៅទៅលើតំបន់ការពារថា “ទីតាំងបាញ់របស់សត្រូវ កំពុងត្រូវបានបង្ក្រាបយ៉ាងសកម្ម ហើយការងារកំពុងបន្ត” ។ ប្រធានាធិបតីរុស្ស៊ីរូបនេះ បានកត់សម្គាល់ពីភាពចាំបាច់ដើម្បីចាប់ផ្តើមការងារ ស្តារឡើងវិញនៅតំបន់ព្រំដែននៃទីក្រុង...
បរទេស៖ ក្រសួងការពារជាតិនៅទីក្រុងមូស្គូបាននិយាយថា ក្រសួងការពារជាតិរុស្ស៊ី បានទម្លាក់យន្តហោះគ្មានមនុស្សបើក ឬ ដ្រូន (UAVs) របស់អ៊ុយក្រែនសរុបចំនួន ៤៨៥ គ្រឿងនៅទូទាំង ប្រទេសក្នុងរយៈពេល ៤៨ ម៉ោងចុងក្រោយនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងការបង្ហោះនៅ លើបណ្តាញ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិនៅទីក្រុងមូស្គូបានរាយការណ៍ថា ប្រព័ន្ធមីស៊ីលប្រតិបតិ្តការ Iskander-M របស់រុស្ស៊ីបានបំផ្លាញប្រព័ន្ធការពារដែនអាកាស Patriot ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដែលដំណើរការដោយយោធាអ៊ុយក្រែន។ នៅក្នុងការបង្ហោះនៅលើបណ្តាញ Telegram របស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ក្រសួងបានរាយការណ៍ថា ការវាយប្រហារលើទីតាំងមួយនៅក្នុងតំបន់ Dnepropetrovsk របស់អ៊ុយក្រែន នឹងបានបំផ្លាញរ៉ាដា AN/MPQ-65 ពហុមុខងារ អង្គភាពបញ្ជា ក៏ដូចជាឧបករណ៍បាញ់បង្ហោះ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អភិបាលក្រុងមូស្គូលោក Sergey Sobyanin បានរាយការណ៍ថា អ៊ុយក្រែនបានកំណត់គោល ដៅលើទីក្រុងមូស្គូ ជាមួយនឹងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើកកាលពីថ្ងៃពុធបានជាច្រើនគ្រឿង។ នៅក្នុងការបង្ហោះជាបន្តបន្ទាប់នៅលើប៉ុស្តិ៍ Telegram របស់គាត់ មន្ត្រីជាន់ខ្ពស់រូបនេះបានបង្ហាញថាដ្រូន UAVs សរុបចំនួន២៨គ្រឿងត្រូវបានទម្លាក់នៅជិតទីក្រុងមូស្គូហើយ អភិបាលក្រុងមិនបានបញ្ជាក់អំពីចំនួននៃការបាត់បង់ជីវិតនិងការខូចខាតសម្ភារៈនៅលើដីនោះទេ។ ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ពីការលុកលុយ របស់យន្តហោះគ្មានមនុស្សបើកជាច្រើននៅទូទាំងប្រទេស រួមទាំងនៅក្នុងតំបន់ Orlov,...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រុមប្រឹក្សាសន្តិសុខនៅទីក្រុងមូស្គូបាននិយាយកាលពីថ្ងៃអង្គារថា បណ្តាប្រទេសអាហ្វ្រិក ភាគច្រើន នឹងចូលរួមក្នុងវេទិកាសន្តិសុខពិភពលោក ប្រចាំឆ្នាំរបស់រុស្ស៊ីក្នុងឆ្នាំនេះ។ គណៈប្រតិភូចំនួន៤៥ មកពីបណ្តាប្រទេសអាហ្វ្រិកជាង៤០ប្រទេសនិងអង្គការទ្វីបមួយចំនួន រួមទាំងសហភាពអាហ្វ្រិក និងអាជ្ញាធរអន្តររដ្ឋាភិបាល ស្តីពីការអភិវឌ្ឍន៍ (IGAD) បានបញ្ជាក់ថាពួកគេនឹងចូលរួម។ កិច្ចប្រជុំអន្តរជាតិលើកទី១៣ នៃអ្នកតំណាងជាន់ខ្ពស់សម្រាប់បញ្ហាសន្តិសុខនឹងប្រព្រឹត្ត ទៅនៅទីក្រុងមូស្គូចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ខែឧសភានៅមជ្ឈមណ្ឌលជាតិរុស្ស៊ីនិង ដែលដឹកនាំដោយលេខាធិការ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសាទរការហៅទូរស័ព្ទ របស់គាត់ជាមួយសមភាគី អាមេរិក លោក Donald Trump ថា មានប្រយោជន៍ខ្លាំងណាស់ ហើយមេដឹកនាំទាំងពីរ បាននិយាយអស់រយៈពេលជាងពីរម៉ោងកាលពីថ្ងៃចន្ទ ជាចម្បងអំពីជម្លោះអ៊ុយក្រែន។ ថ្លែងទៅកាន់អ្នកសារព័ត៌មានភ្លាមៗ បន្ទាប់ពីការហៅទូរសព្ទនេះ លោកPutinបានថ្លែងអំណរគុណ...