ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអំពាវនាវឱ្យរុស្ស៊ី និងចិន បង្កើនកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្ររបស់ពួកគេជាប់លាប់ ចំពេលមានភាពចលាចលជាសកល។ លោក ពូទីន បានធ្វើការកត់សម្គាល់នេះ នៅពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅវិមានក្រឹមឡាំង។ ក្នុងជំនួបនោះ លោក ពូទីន បានពាំនាំនូវការសួរសុខទុក្ខយ៉ាងស្មោះស្ម័គ្រ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកអាចនឹងដាក់ពន្ធ លើប្រេងរុស្ស៊ី ប្រសិនបើលោកជឿថា រុស្ស៊ីមានកំហុស ចំពោះការមិនឈានដល់បទឈប់បាញ់ជាមួយអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយ NBC News លោក ត្រាំ បានឲ្យដឹងថា លោកពិតជាខឹងខ្លាំងណាស់ នៅពេលដែលប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានទទួលយកការអញ្ជើញពីនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌា ហើយការត្រៀមរៀបចំសម្រាប់ ព្រឹត្តិការណ៍នេះកំពុងដំណើរការ នេះបើតាមរដ្ឋមន្ត្រីការបរទេស Sergey Lavrov បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍។ លោក Lavrov បានបង្ហាញផែនការនេះ អំឡុងពេលថ្លែងសុន្ទរកថា...
វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាម៉ូដែលវៀតណាម-រុស្ស៊ី លោក Dinh Nhikolai ដែលល្បីខាងបង្ហាញ ម៉ូដក្នុងកម្មវិធី បង្ហាញម៉ូដ និងវីដេអូចម្រៀង ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគារ រយៈពេល ២ ឆ្នាំ ពីបទរក្សាទុកគ្រឿងញៀនខុសច្បាប់។ តារាម៉ូដែលវ័យ ៣០ឆ្នាំរូបនេះ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីលោក Vladimir Putin បាននិយាយថា មនុស្សមួយចំនួន នៅលោកខាងលិច មិនយល់ពីប្រទេសរុស្ស៊ីទេ ប៉ុន្តែការពិតនោះមិនបានរារាំង ដល់ការអភិវឌ្ឍន៍ របស់ប្រទេសនោះទេ។ ប្រធានាធិបតីរុស្ស៊ី បានធ្វើការកត់សម្គាល់ទាំងនោះ កាលពីថ្ងៃពុធក្នុងអំឡុងពេលកិច្ចប្រជុំមួយ nS ក្រុមប្រឹក្សាភិបាល នៃចលនាទីមួយ ដែលជាអង្គការរុស្ស៊ី...
បរទេស៖ សារព័ត៌មាន Financial Express បានរាយការណ៍កាលពីថ្ងៃចន្ទថា ការនាំចូលប្រេងឆៅរបស់ឥណ្ឌាពីរុស្ស៊ីបានស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៅក្នុងខែមីនា ជាមួយនឹងតម្លៃទាប ដែលធ្វើឱ្យវាកាន់តែសន្សំសំចៃ សម្រាប់អ្នកចម្រាញ់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា តម្លៃថោកក៏បាននាំឲ្យមានការកើនឡើងនូវភាពអាចរកបាននៃ នាវាដឹកប្រេងដែលមិនមានទណ្ឌកម្ម ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ក្រុមហ៊ុនឥណ្ឌាក្នុងការដឹកជញ្ជូនប្រេង។ របាយការណ៍បានបន្ថែមថា ជាលទ្ធផល ការនាំចូលប្រេងពីរុស្ស៊ីរបស់ឥណ្ឌាបានស្ទុះងើបឡើងវិញក្នុងខែមីនា បន្ទាប់ពីការធ្លាក់ចុះនៅក្នុងខែមុនៗ។...
រីយ៉ាដ៖ ការចរចាកម្រិតបច្ចេកទេសរយៈពេល ៣ថ្ងៃ ស្តីពីព័ត៌មានលម្អិតនៃបទឈប់បាញ់ដែ លមានសក្តានុពលក្នុង ប្រទេសអ៊ុយក្រែនបានបញ្ចប់នៅថ្ងៃអង្គារម្សិលមិញនេះ ដោយគ្មានសេចក្តី ថ្លែងការណ៍រួមផ្លូវការ មួយត្រូវបានឈាន ដល់ឡើយ ខណៈដែលភាគី ដែលចូលរួមបាន ផ្តល់ការវាយតម្លៃផ្ទុយគ្នាខ្លះនៃកិច្ចចរចា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព៧ត៌មានចិនស៊ិនហួ។ អន្តរកម្មប៉ារ៉ាឡែលដ៏ខ្លាំងក្លារវាងសហរដ្ឋអាមេរិក និងគណៈប្រតិភូមកពីអ៊ុយក្រែន និងរុស្ស៊ីនៅលើតុចរចា រួមទាំងរយៈពេល ១២ ម៉ោងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RTវិមានក្រឹមឡាំង បានចេញផ្សាយបញ្ជី នៃទីតាំងផ្គត់ផ្គង់ថាមពល ដែលស្ថិតនៅក្រោមបទ ឈប់បាញ់បណ្តោះអាសន្ន ដោយសហរដ្ឋអាមេរិក រវាងរុស្ស៊ីនិងអ៊ុយក្រែន ។គួរឲ្យដឹងដែរថា ការផ្អាកនៅក្នុងការវាយប្រហារ រយៈពេលវែងប្រឆាំងនឹងគោលដៅ បែបនេះបានចូលជាធរមាននៅថ្ងៃទី១៨ខែមីនា ហើយនឹងមានរយៈពេល៣០ថ្ងៃ នេះបើយោងតាមការ ប្រកាសដោយភាគីរដ្ឋាភិបាល នៃទីក្រុងមូស្គូ។ ក្នុងនោះគេប្រភេទនៃទីតាំងថាមពលដែលស្ថិតក្រោមបទឈប់បាញ់រួមមាន កន្លែងកែច្នៃប្រេង និងឧស្ម័ន រួមទាំងស្ថានីយ៍បូមទឹក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អភិបាលក្រុងង លោក Vyacheslav Gladkov បាននិយាយនៅលើ Telegram កាលពីថ្ងៃសុក្រថា មនុស្សពីរនាក់បានស្លាប់ នៅក្នុងការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ជាបន្តបន្ទាប់ទៅលើតំបន់មួយចំនួន នៅក្នុងទឹកដីព្រំដែន Belgorod របស់រុស្ស៊ី។ លោកGladkov បាននិយាយថា ការវាយប្រហារបានសម្លាប់ជនស៊ីវិលម្នាក់ និងរបួសធ្ងន់ម្នាក់ទៀតនៅក្នុងភូមិតូចមួយ ដែលមានចម្ងាយប្រហែល១៨គីឡូម៉ែត្រពីព្រំដែនរុស្ស៊ីជាមួយអ៊ុយក្រែន។...
បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT លោក Yury Ushakov ជំនួយផ្ទាល់កិច្ចការងារការគោល នយោបាយការបរទេស របស់ប្រធានាធិបតី Vladimir Putin បាននិយាយថា ការចរចាសាជាថ្មីរវាងមន្ត្រីរុស្ស៊ី និងអាមេរិកនឹងធ្វើឡើង នៅរដ្ឋធានីរីយ៉ាដ របស់ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃចន្ទអាទិត្យក្រោយ។ លោក Ushakov បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ថា ព្រឹទ្ធសមាជិក...