ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងតាមបណ្តាញសង្គមតេឡេក្រាមនៅថ្ងៃ១៩ កក្កដា ថា “សភាពការណ៍នៅកម្ពុជាខុសឆ្ងាយពីនៅភូមា ចំណេះដឹងរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់(សម រង្ស៊ី)បានត្រឹមលួចចម្លងពីគេដែលមិនអាចទៅរួចទាល់តែសោះ” ។ លោកបន្តថា ឲ្យដើរនយោបាយការបរទេសយ៉ាងម៉េច បើក្រុមឧទ្ទាមក្រៅច្បាប់ គ្មានបរទេសណាទទួលស្គាល់ផងនោះ ។ លោកថា ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ចម្លងតាមថៃ តាមភូមា តាម វ៉េណេហ្ស៊ុយអេឡា តាមយូហ្គោស្លាវី…. ឥឡូវចប់ហើយចម្លងតាមខាងណាក៏ចប់ដែរ។ ការថ្លែងរបស់លោក...
ភ្នំពេញ ៖ ក្នុងនាមជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានលើកឡើងថា គណបក្សគ្មានការបែកបាក់អ្វីឡើយនៅតែរឹងមាំដដែល មិនដូចមនុស្សចំនួនបានលើកឡើងនោះទេ។ ការលើកឡើងរបស់លោកនេះ ក្រោយពេល ចលនានិស្សិតនៅក្រៅប្រទេសនិយាយថា “សម្តេចតេជោ ហ៊ុន សែន កំពុងប្រឈមមុខបញ្ហាធំៗដែលនាំឲ្យគណបក្សកាន់អំណាចប្រេះបែកជាពីរ” ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Cambodia Dailly នាថ្ងៃ១៤ កក្កដា។...
ភ្នំពេញ ៖ ក្រោយពេលលោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តី ការបរទេស និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស បំពេញទស្សនកិច្ច នៅកម្ពុជា ហើយបានជួបរដ្ឋមន្រ្តី ការបរទេសខ្មែរ លោក ប្រាក់ សុខុន គឺអត់បាននិយាយ ពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិប តេយ្យកម្ពុជានោះ...
ភ្នំពេញ ៖ ក្រោយពីលោក សម រង្ស៊ី បានប្រមាថព្រះមហាក្សត្រជាថ្មីម្តងទៀត កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា បើតាមផ្លូវធម៌បុគ្គលសម រង្ស៊ី នឹងត្រូវធ្លាក់នរកអវចី១៦ជាន់ ហើយតាមផ្លូវច្បាប់ជាប់គុកជាង១០០ឆ្នាំ ។ យោងតាមបណ្តាញតេឡេក្រាម នាថ្ងៃ២២ មិថុនា...
ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា “ការប្រកាសមិនជួបជាមួយ រដ្ឋមន្ត្រីការបរទេសអង់គ្លេស របស់សម្តេចតជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា គឺជាកិច្ចការពាក់ព័ន្ធនឹងសុខភាព ដែលសម្តេចត្រូវធ្វើចត្តាឡីស័ក មិនមែនដូចពាក្យរបស់ អ្នកវិភាគរត់ចោលស្រុកទេ” ។ លោក សុខ ឥសាន បានថ្លែងបន្តតាមបណ្តាញតេឡេក្រាម នាថ្ងៃយប់ថ្ងៃ២២ មិថុនាថា...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានចេញមុខជំនួសឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់គ.ជ.បថា ការចាញ់ ឬឈ្នះការបោះឆ្នោត មិនមែនមកពីគ.ជ.បទេ ប៉ុន្តែមកពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោតទៅវិញទេ ។ លោក សុខ ឥសាន បានថ្លែងតាមបណ្តាញប្រព័ន្ធតេឡេក្រាមនាថ្ងៃ១៧ មិថុនា ថា “គ.ជ.ប ជាអង្គការរៀបចំការបោះឆ្នោត ហើយការចាញ់ឈ្នះមិនមែនមកពីគ.ជ.បទេ គឺមកពីសន្លឹកឆ្នោតរបស់ប្រជាជន” ។...
ភ្នំពេញ៖ “សហរដ្ឋអាមេរិកមិនគួរចង់ ដើរជាន់ដានចាស់នៅអ៊ីរ៉ាក់ទេ ចង់ចោទថា មានមូលដ្ឋានកងទ័ពចិននៅសមុទ្ររាម ដើម្បីដាក់គំនាបមកលើកម្ពុជា” ។ នេះជាប្រសាសន៍របស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជានាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ដែលបានលើកឡើងក្នុងបណ្តាញតេឡេក្រាម។ លោកបន្តថា អាមេរិកដែលមានគោលបំណង ទៅពិនិត្យភាពការណ៍ទូទៅ នៅផែសមុទ្ររាមនោះ ការពិតទៅពេលទៅដល់ជាក់ស្តែង បែរជាចង់ធ្វើអធិការកិច្ចទៅលើផែសមុទ្ររាម ដើម្បីស្វែងរកមូលដ្ឋានទ័ពចិនទៅវិញ...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានលើកឡើងនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ថា គ្មានប្រទេសណាមួយអនុញ្ញាតឲ្យមានអន្តោប្រវេសន៍ខុសច្បាប់មកនៅខុសច្បាប់ និងអាណាធិបតេយ្យក្នុងប្រទេសគេទេ បើទោះបីអាជ្ញាធរវៀតណាមក៏មិនអនុញ្ញាតឲ្យតាំងទីលំនៅដ្ឋានខុសច្បាប់ និងបែបអាណាធិបតេយ្យតាមផ្លូវ និងទន្លេដែរ ។ លោកថ្លែងបន្តតាមបណ្តាញតេឡេក្រាមទៀតថា រាជរដ្ឋាភិបាលកម្ពុជាគាំពារតែអ្នករស់នៅស្របច្បាប់ទេចំពោះជនបរទេសខុសច្បាប់ ត្រូវអនុវត្តច្បាប់ ស្តីពី អន្តោប្រវេសន៍ និងសញ្ជាតិ ។ លោកថា...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន គ្មានសង្ឃឹមថា លុយ ដែលលោកសម រង្ស៊ី ប្រកាសប្រមូលបានពីការ លក់ប័ណ្ណនាឡិកា ចំនួន២២ ៨១៨០ដុល្លារ ក្រោយបញ្ចប់ យុទ្ធនាការនោះគឺ សម្រាប់ទុកចាយវាយ របស់លោក និងបក្ខពួកខ្លួន ប៉ុណ្ណោះ ដោយគ្មានយក...
ភ្នំពេញ ៖ ស្របពេលរឿងរ៉ាវ នៃការបាត់ថវិកា ៧០ម៉ឺនដុល្លារ ពីការបង្កើតទូរទស្សន៍ ព្រះអាទិត្យ ឬ SUN TV កំពុងតែប្រទាំងប្រទើសគ្នា ពីអតីតក្រុមមន្រ្តី នៃអតីតគណបក្សសង្រ្គោះជាតិ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានថ្លែងបែបចំអកឡកឡឺយថា ថវិកា៧០ដុល្លារ មិនទាន់ដឹងបាត់ ទៅទីណាផងបែរ...