ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសទី៣ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ពុកប្រាកដជានឿយហត់ណាស់ហើយ តែនោះមិនមានអ្វីចម្លែកសម្រាប់ពុកទេ ព្រោះជីវិតរបស់ពុកបានលះបង់សម្រាប់ជាតិ និងប្រជាជនជារៀងរហូតមកហើយ ។ ការលើកឡើងរបស់លោក ហ៊ុន ម៉ានី ស្របពេលពិធីបុណ្យសម្តេច ហ៊ុន ណេង ដែលជាបងប្រុសបង្កើតរបស់សម្តេច...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺបានអះអាងថា ២ឆ្នាំចុងក្រោយនេះ ខ្មែរបានខិតខំប្រឹងប្រែងខ្លាំងណាស់ លើគ្រប់មូលដ្ឋាន គ្រប់វិស័យ គ្រប់លទ្ធភាពមិនសំចៃដៃ ដើម្បីធានាបាននូវអាយុជីវិត សេចក្តីសុខ និងសុខុមាលភាព របស់ប្រជាពលរដ្ឋ។ ក្នុងពិធីសំណេះសំណាលជាមួយភ្នាក់ងារ គណបក្សប្រជាជនកម្ពុជាចំនួន៥០២ នាក់ មកពី១៥ឃុំ នៃស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣០...
ភ្នំពេញ៖ សៀវភៅ “ក្តីសង្ឃឹម ហ៊ុន ម៉ានី» បានដាក់លក់ជាផ្លូវការហើយ កាលពីថ្ងៃ២៧ មេសា ។ លោក លាង ដឺលុច ដែលជាអ្នកកាសែតដ៏មានពិសោធន៍មួយរូប គឺជាអ្នកនិពន្ធសៀវភៅនេះឡើង ។ មូលហេតុលោកសរសេរសៀវភៅ ពីលោក ហ៊ុន ម៉ានី កូនប្រុសម្នាក់ក្នុងចំណោមបងប្អូនប្រុស ៣នាក់របស់សម្តេចតេជោ ហ៊ុន...
ភ្នំពេញ ៖ កម្លាំងប្រជាការពារ បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ដោយមិនបានគិតថា ពេលយប់ឬពេលថ្ងៃឡើយ គឺមានគោលដៅតែមួយគត់ ដើម្បីការពារ សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ។ នេះគឺជាការលើកឡើង របស់លោក ហ៊ុន ម៉ានី សមាជិក រដ្ឋសភា មណ្ឌលកំពង់ស្ពឺ...
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ពីភាពជោគជ័យ ដែលគណបក្សប្រជាជនសម្រេចបាន គឺអាស្រ័យលើការអនុវត្តកម្លាំងរួម មធ្យោបាយរួម និងមានភាពស្មោះត្រង់។ ក្នុងពិធីសំណេះសំណាល ជាមួយរចនាសម្ព័ន្ធគណៈចលនា មហាជនខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ ខណ្ឌឬស្សីកែវ និងខណ្ឌព្រែកព្នៅ នៅថ្ងៃ៦ មេសា លោក ហ៊ុន ម៉ានី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន...
ភ្នំពេញ៖ លោកហ៊ុន ម៉ានី ប្រធានសភាពសហព័ន្ធយុវជនកម្ពុជា(សសយក) បានលើកឡើងថាគណបក្សប្រជាជនកម្ពុជាបានរំដោះជាតិ កសាងជាតិ ដើម្បីប្រជាជន។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹននាំសមាជិកស.ស.យ.ក លោក ហ៊ុន ម៉ានី បានលើកសំណួរថាតើមានពេលលំបាកណាមួយដែលគ្មានវត្តមានគណបក្សប្រជាជនកម្ពុជានៅជួយដោះស្រាយបញ្ហាជាមួយគ្នា? លោកថា អ្នករំដោះប្រជាជនចេញពីរបបខ្មែរក្រហមឲ្យមានជីវិតទី២ គឺគណបក្សប្រជាជនកម្ពុជា។ ការចរចារស្វែងរកសន្តិភាពក៏គណបក្សប្រជាជនកម្ពុជា។ ការនាំមកនូវសន្តិភាពពេញលេញក៏គណបក្សប្រជាជនកម្ពុជា។ ការគ្រប់គ្រងស្ថានការពេលមានជម្លោះឈ្លានពានពីប្រទេសជិតខាងក៏គណបក្សប្រជាជនកម្ពុជា។ ការគ្រប់គ្រងជំងឺកូវីដ១៩ក៏គណបក្សប្រជាជនកម្ពុជា។ ការចាក់វ៉ាក់សាំងការពារជីវិតប្រជាជនពីជំងឺកូវីដ១៩ ក៏គណបក្សប្រជាជនកម្ពុជា។ ចំណែកអភិបាលខេត្តស្វាយរៀងបានសរសើរក្រុមយុវជន...
កំពង់ចាម៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ ២០២២ នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចុះពិនិត្យនិងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ធ្វើនៅក្នុងបរិវេណវិទ្យាល័យកងតាណឹង ស្ថិតក្នុងឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ។ ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋដែលអញ្ជើញមក ពិនិត្យនិងព្យាបាលជំងឺ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា...
ភ្នំពេញ៖ ស្របពេលដែល ថ្ងៃនេះជាថ្ងៃសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវពហុកីឡដ្ឋានជាតិ «មរតកតេជោ» លោក ហ៊ុន ម៉ានី បានសម្ដែងសុទិដ្ឋិនិយមយ៉ាងមុតមាំថា ពហុកីឡដ្ឋានជាតិ «មរតកតេជោ» នឹងក្លាយជាកម្លាំងជំរុញទឹកចិត្ត ដ៏មហិមាដល់បងប្អូនកីឡាករ កីឡាការិនីទាំងអស់ក្នុងការ ប្រឹងប្រែងដើម្បីដណ្តើមជោគជ័យ ក្នុងវិញ្ញាសារប្រកួតរបស់ខ្លួន ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៨ ធ្នូនេះ លោក ហ៊ុន...
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្ត មណ្ឌលកំពង់ស្ពឺ បានលើកឡើងថា ការដាក់ឲ្យចរាចរ នូវក្រដាសប្រាក់ប្រភេទ ៣០ ០០០រៀលថ្មី មិនត្រឹមតែបានឆ្លុះបញ្ចាំង ពីមនោសញ្ចេតនាដ៏ជ្រៀលជ្រៅ របស់កូនចៅ ចៅទួតចំពោះសម្តេចតា សម្តេចតាទួតរបស់យើងទាំងអស់គ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងពីដំណើរវិវឌ្ឍ ប្រកបដោយភាពវិជ្ជមាន របស់សង្គមកម្ពុជា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក...
ភ្នំពេញ ៖ អំណោយជាគ្រឿងឧបភោគ បរិភោគ ជាមួយថវិកាមួយចំនួនត្រូវបានលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី យឹម ឆៃលីន ប្រគល់ឲ្យរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីផ្ដល់ជូនបន្តទៅប្រជាការពារខណ្ឌ និងសង្កាត់ទាំង១០៥ ទូទាំងរាជធានីដើម្បីសម្រួលដោះស្រាយការលំបាក ខណៈរាជធានីភ្នំពេញបាននិងកំពុងប្រឈមមុខការរីករាលដាលជំងឺកូវីដ-១៩ ។ ក្នុងពិធីប្រគល់ និងទទួលអំណោយនាថ្ងៃទី២៣ ខែសីហា...