គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងកាលពីថ្ងៃអង្គារថា ការចាប់ផ្តើមកិច្ចចរចាស្តីពីការចូលជាសមាជិកសហភាពអឺរ៉ុប (EU) នៅក្នុងឆ្នាំនេះ គឺជាអាទិភាពបំផុតសម្រាប់ប្រទេសរបស់លោក ។ លោក Zelensky បានថ្លែងថា “សម្រាប់ប្រទេសអ៊ុយក្រែន នេះគឺជាអាទិភាពបំផុត ដើម្បីត្រៀមខ្លួនសម្រាប់ការសម្រេចចិត្តខាងផ្នែកនយោបាយ...
បរទេស៖ ខណៈដែលជម្លោះនៅអ៊ុយក្រែន និងរុស្សី នៅតែបន្តនៅឡើយនោះប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានអះអាងកាលពីថ្ងៃអង្គារម្សិលមិញនេះថាអ៊ុយក្រែនបានទទួលមីស៊ីលចំងាយឆ្ងាយយ៉ាងស្ងាត់ៗពីសហរដ្ឋអាមេរិកនិងត្រូវបានគេស្គាល់ថាជាមីស៊ីលប្រភេទ ATACMS ។ យោងតាមការចេញផ្សាយរបស់ RT លោក Zelenskyបានថ្លែងថា៖ថ្ងៃនេះខ្ញុំពិតជាមានក្តីរីករាយយ៉ាងខ្លាំងជាពិសេសជាមួយនឹងសម្ព័ន្ធមិត្តរបស់យើងអាមេរិក។កិច្ចព្រមព្រៀងជាមួយនឹងលោកប្រធានាធិបតី Joe Biden កំពុងត្រូវបានអនុវត្តហើយមានភាពច្បាស់លាស់ដោយក្នុងនោះយើងកំពុងទទួលបានមីស៊ីលចំងាយឆ្ងាយ ATCMS។ ក្នុងពេលជាមួយគ្នានេះកងកម្លាំងយោធាអ៊ុយក្រែនក៏បានចេញសេចក្តីថ្លែងការណ៍ផងដែរថាបានត្រៀមរៀបចំខ្លួនបានយ៉ាងល្អក្នុងការវាយប្រហារលើទីតាំងសត្រូវទាំងផ្លូវអាកាសនិងឧទ្ធម្ភាគចក្រផងនៅតាមតំបន់ Lugansk និង Zaporozhyeផងដែរ។...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានថ្លែងថា លោកខាងលិច បានអំពាវនាវសុំឲ្យមានការបោះឆ្នោតថ្នាក់ជាតិនៅអ៊ុយក្រែន ប៉ុន្តែពួកគេដាច់ខាតត្រូវតែត្រៀមលុយមួយចំនួនផង ដើម្បីដំណើរការកិច្ចការងារនេះ និងទោះបីដឹងហើយថា អ៊ុយក្រែន កំពុងជាប់ដៃវ៉ៃជាមួយនឹងរុស្សី ក្តី។ ថ្លែងទៅកាន់ប៉ុស្តិ៍ទូរទស្សន៍លោក Zelensky បានលើកឡើងអំពីពាក្យរិះគន់មួយចំនួនពីសំណាក់លោកខាងលិច ផងដែរជុំវិញបញ្ហាថា បានបង្អាក់ដំណើរការប្រជាធិបតេយ្យ នៅក្នុងប្រទេសប៉ុន្តែដោយលើកឡើងថា ការរៀបចំការបោះឆ្នោត មិនអាចប្រព្រឹត្តិទៅបានទេបើមិនមានការចំណាយខ្ពស់ទេនោះ។...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky កាលពីថ្ងៃម្សិលមិញនេះបានធ្វើការលើកឡើងថា រដ្ឋាភិបាលទីក្រុងគៀវ អាចនឹងបាត់បង់ការគាំទ្រពីសំណាក់លោកខាងលិច ប្រសិនបើជម្លោះរបស់ខ្លួននឹងអាចប៉ះពាល់ទៅដល់ទឹកដិរបស់ប្រទេសរុស្សី។ យោងតាមការចេញផ្សាយរបស់ RT បានសរសេរថា ការអះអាងរបស់មេដឹកនាំអ៊ុយក្រែន រូបនេះបានធ្វើឡើងនៅក្រោយពេលដែលមន្ត្រីរដ្ឋាភិបាលរុស្សី ជាច្រើនបាននាំគ្នាចោទប្រកាន់អ៊ុយក្រែន ថា បានវាយប្រហារតាមបែបភេវរកម្មមកលើទឹកដីរបស់ខ្លួន អស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះហើយសូម្បីតែទីក្រុងមូស្គុផង។ ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់ទូរទស្សន៍កាលពីថ្ងៃចុងសប្តាហ៍កន្លងមកលោក Zelensky បានបញ្ជាក់ថាអ៊ុយក្រែន ខ្លួនឯងបានត្រៀមការប្រយុទ្ធរយៈពេលវែងដើម្បីប្រឆាំងនឹងប្រទេសរុស្សី។...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky កាលពីថ្ងៃម្សិលមិញនេះបានអះអាងថា កងកម្លាំងយោធាអ៊ុយក្រែន បច្ចុប្បន្នពិតជាកំពុងដំណើរការប្រតិបត្តិការវាយបកមានសភាពយឺតយ៉ាវខ្លាំងមែនទែនប្រឆាំងនឹងប្រទេសរុស្សី។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថា សេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតីរូបនេះ បានធ្វើឡើងបន្ទាប់ពីមានព័ត៌មានចេញផ្សាយជាច្រើនរបស់អន្តរជាតិធ្លាប់បានចេញផ្សាយថា លោកខាងលិច កំពុងបាត់បង់ជំនឿមកឲ្យរដ្ឋាភិបាលទីក្រុងគៀវ ចំពោះប្រតិបត្តិការយោធាវាយបកលើកនេះ។ មេដឹកនាំរបស់អ៊ុយក្រែន រូបនេះបានបន្តទៀតថា៖ ពួកយើងអាចមើលឃើញហើយ នូវគោលដៅទាំងឡាយដែលអ៊ុយក្រែន កំពុងវាយលុក។ថ្វីត្បិតែយើងបានរុលទៅមុខក្តីប៉ុន្តែវាពិតជាមានភាពលំបាកខ្លាំងណាស់សម្រាប់យើង ហើយជាពិសេសចំការមីនដ៏ក្រាស់ជាមួយនឹងមីនរាប់ពាន់គ្រាប់...
បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky នៅថ្ងៃនេះបានចេញមកធ្វើការប្រតិកម្មទៅនឹងព្រឹត្តិការណ៍ ធ្វើរដ្ឋប្រហារដោយក្រុមទាហានស៊ីឈ្នួល Wagner Group ដែលដឹកនាំដោយលោក Yevgeny Prigozhi។ គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញនេះ ក្រុមទាហានស៊ីឈ្នួល Wagner Group បានឈានទៅដល់ការគ្រប់គ្រងទីស្នាក់កាលកណ្តាល នៃកងកម្លាំងយោធារបស់រុស្សី ប្រចាំក្នុងទីក្រុង Rostov-on-Don។ លោក...
បរទេស៖ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនលោក Vladimir Zelensky កាលពីចុងសប្តាហ៍កន្លងមកនេះ បានចេញមកធ្វើការអះអាងជាផ្លូវការហើយថា ប្រទេសអ៊ុយក្រែនបានបើកប្រតិបត្តិការ វាយប្រហារទៅលើប្រទេសរុស្សីវិញ ដើម្បីដណ្តើមយកទីតាំងមួយចំនួន ដែលជាទឹកដីរបស់ខ្លួនត្រឡប់មកវិញ។ យោងតាមការចេញផ្សាយរបស់ The Kyodo News បានឲ្យដឹងដែរថាប្រតិបត្តិការលើកនេះ នឹងអាចក្លាយទៅជាចំណុចផ្លាស់ប្តូរសង្គ្រាម ដែលបានចាប់ផ្តើមកើតឡើង តាំងតែពីខែកុម្ភៈឆ្នាំទៅនោះ។ លោក Zelensky បានថ្លែងបែបនេះថា ក្នុងពេលដែលកំពុងមានវត្តមាន...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky នឹងត្រូវត្រៀមខ្លួនក្នុងការធ្វើដំណើរ ទៅចូលរួមក្នុងកិច្ចប្រជុំ Arab League នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃសុក្រម្សិលមិញនេះ។ យោងតាមការចេញផ្សាយរបស់កាសែត The Bloomberg បានឲ្យដឹងថា លោកនឹងត្រូវធ្វើដំណើរផងដែរ ទៅកាន់ប្រទេសជប៉ុនដើម្បីចូលរួម កិច្ចប្រជុំមេដឹកនាំកំពូលទាំង៧ឬ G7 ប៉ុន្តែចាប់តាំងតែពីពេលប្រកាស មកមន្ត្រីអ៊ុយក្រែនបានត្រឹមអះអាងថា លោកនឹងមិនទៅចូលរួម ដោយផ្ទាល់នោះឡើយ។...
បរទេស៖ អជ្ញាធរនៃប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍បានប្រកាស បើកឲ្យមានការស៊ើបអង្កេតមួយ ដែលហៅថាជាការបែកធ្លាយ ការសំងាត់ដោយភាគីអាល្លឺម៉ង់ នូវចំពោះព័ត៌មានថា លោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensk អាចនឹងធ្វើដំណើរទស្សនកិច្ច មកកាន់ប្រទេសអាល្លឺម៉ង់។ មេប៉ូលីសនៅទីក្រុងប៊ែរឡាំងលោកស្រី Barbara Slowik បានចេញមកបដិសេធ ចំពោះព័ត៌មានមិនផ្លូវការទាំងនោះថា បាននឹងកំពុងធ្វើឲ្យបាត់បង់កេរ្ត៍ឈ្មោះនៃ ក្រុមប៉ូលីសរបស់ទីក្រុងប៊ែរឡាំង និងគឺជាវិធីសាស្ត្រដែលគួរឲ្យខ្មាស់អៀនបំផុត ប្រសិនបើវាគឺជាការពិតទាំងនៅក្នុងប្រទេស និងចំពោះមុខអន្តរជាតិផង។...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានជួបជាមួយសមាភាគី លោកប្រធានាធិបតីប៉ូឡូញ Andrzej Duda នៅក្នុងទីក្រុង Warsaw កាលពីថ្ងៃពុធកន្លងមកនេះ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាដំណើរទស្សនកិច្ច ជាលើកដំបូងរបស់លោក Zelensky ទៅកាន់ប្រទេសប៉ូឡូញ គឺជាដំណើរទស្សនកិច្ច មិនធ្លាប់មានឡើយគិតចាប់តាំងតែពី ពេលដែលមានព្រឹត្តិការផ្ទុះជម្លោះ រវាងប្រទេសអ៊ុយក្រែន និងប្រទេសរុស្សី...