បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីលោក Volodymyr Zelensky បានត្រឡប់មកបំពេញទស្សនកិច្ច សាជាថ្មីនៅតំបន់ប្រយុទ្ធ ជួរមុខក្បែរទៅនឹងតំបន់ Bakhmut ដែលជាកន្លែងប្រយុទ្ធគ្នា ជាមួយនឹងរុស្សីអស់រយៈពេល ជាច្រើនខែមកហើយ។ ទីក្រុងដែលត្រូវបានបំផ្លិចបំផ្លាញ អស់រយៈពេលជាច្រើនខែហើយមកនេះ គឺជាគោលដៅសំខាន់របស់រុស្សីនិងអ៊ុយក្រែន នៅក្នុងជម្លោះគ្នាលើកនេះហើយ ក៏ជាទីតាំងដ៏សំខាន់សម្រាប់ការ ប្រយុទ្ធគ្នានៅក្នុងតំបន់ភាគខាងកើតផងដែរ។ ការបំពេញទស្សនកិច្ច របស់លោកប្រធានាធិបតីអ៊ុយក្រែនរូបនេះ...
បរទេស៖ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Irina Vereshchuk បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky និងសមភាគីចិន លោក Xi Jinping មានរឿងជាច្រើនដែលត្រូវពិភាក្សា ប៉ុន្តែបច្ចុប្បន្ននេះ វាមិនច្បាស់ទេថា តើការសន្ទនារបស់មេដឹកនាំទាំងពីរ នឹងកើតឡើងពិតប្រាកដឬយ៉ាងណានោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១...
អ៊ីស្រាអ៊ែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ថា អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល ដែលបម្រើការក្នុងរយៈពេលខ្លី ជាអ្នកសម្រុះសម្រួលនៅគ្រាចាប់ផ្តើម សង្រ្គាមរុស្ស៊ីជាមួយអ៊ុយក្រែន បានថ្លែងថា លោកបានលើកយកការសន្យា ពីប្រធានាធិបតីរុស្ស៊ីថា នឹងមិនសម្លាប់សមភាគីអ៊ុយក្រែន របស់គាត់ឡើយ ។ លោក Naftali Bennett អតីតនាយករដ្ឋមន្ត្រី...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសបារាំង បាននិយាយកាលពីថ្ងៃសៅរ៍ថា ការហៅទូរស័ព្ទរបស់ ប្រធានាធិបតីបារាំង Emmanuel Macron ជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin បានធ្វើឡើងជាចម្បង “តាមសំណើរបស់ ប្រធានាធិបតីអ៊ុយក្រែនលោក Zelensky” អ៊ុយក្រែន។ លោក Zelensky បានប្រកាសជាសាធារណៈថា លោកនឹងមិននិយាយជាមួយលោក Putin ដោយផ្ទាល់នោះទេ ហើយបានធ្វើការចរចាសន្តិភាព...
បរទេស៖ ប្រធានាធិបតីនៃប្រទេសស៊ែប៊ីលោក Aleksandar Vucic កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការលើកឡើងថា នាយករដ្ឋមន្ត្រីនៃតំបន់កូសូវ៉ូលោក Albin Kurti កំពុងតែព្យាយាមសំដែងខ្លួនថា ដូចទៅនឹងតួអង្គលោក Vladimir Zelensky ថ្មីម្នាក់ដែលគឺជាអ្នករងគ្រោះ និងត្រូវគេធ្វើបាប។ ថ្លែងបែបនេះទៅកាន់ ទីប្រឹក្សាក្រសួងការបរទេសលោក Derek Chollet ហើយលោកប្រធានាធិបតី បានបន្ថែមថា៖ វាគឺជាស្ថានភាពដ៏លំបាក...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ហាក់ដូចជាមាន បំណងធ្វើសង្រ្គាមតំណាងប្រឆាំងនឹងរុស្ស៊ី ដោយប្រើប្រាស់អ៊ុយក្រែនជាឧបករណ៍។ លោកបានបន្ថែមថា ចំណុចសំខាន់ ដែលដកចេញពីកិច្ចប្រជុំកាលពីថ្ងៃពុធ រវាងមេដឹកនាំប្រទេសទាំងពីរគឺថា ទាំងសហរដ្ឋអាមេរិក និងអ៊ុយក្រែន មិនបានត្រៀមខ្លួនដើម្បីយកចិត្តទុកដាក់ចំពោះការព្រួយបារម្ភរបស់រុស្ស៊ីនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានធ្វើដំណើរទៅបំពេញទស្សនកិច្ច ទៅកាន់ទីតាំងយោធាដែល ស្ថិតនៅភាគខាងកើតនៃតំបន់ Donetsk ដែលកន្លងមករុស្សីធ្លាប់បាន ធ្វើប្រជាមតិដើម្បីដាក់បញ្ចូលវាជា តំបន់ក្រោមការគ្រប់គ្រងរបស់ខ្លួន។ ទីតាំងជាច្រើនជាពិសេសតំបន់ជុំវិញទីក្រុង Bakhmut ដែលពេលនេះគឺជា តំបន់ប្រយុទ្ធដ៏សំខាន់មួយរបស់ កងកម្លាំងអ៊ុយក្រែន ក្នុងផែនការដណ្តើមយកទីតាំង មួយចំនួនក្នុងទីក្រុង...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថា លោកសង្ឃឹមយ៉ាងមុតម៉ាំថា សង្គ្រាមរវាងអ៊ុយក្រែននិងរុស្សី នឹងអាចបញ្ចប់ទៅក្នុងរយៈពេលប៉ុន្មានខែ ខាងមុខនេះជាមិនខាន។ លោកបានបន្តថា៖ សង្គ្រាមនឹងត្រូវបញ្ចប់នៅពេលអ៊ុយក្រែន ទទួលបានជ័យជំនះ ឬនៅពេលដែលសហព័ន្ធរុស្ស៊ី នឹងចង់បានតែពេលដែលខ្លួនដឹងថាខ្លួនខ្សោយ ឯកោ និងគ្មានដៃគូ។ ពួកយើងសង្ឃឹមថា វានឹងអាចបញ្ចប់ ទៅឆាប់ៗនេះក្នុងរយៈពេល ប៉ុន្មានខែខាងមុខនេះ។ ទោះបីជាយ៉ាងណាក្តីលោក...
បរទេស៖ យោងតាមការបញ្ជាក់ ដោយមន្ត្រីជាន់ខ្ពស់របស់ប្រទេសឥណ្ឌូនេស៊ី ដែលជាអ្នកទទួលខុសត្រូវ លើកិច្ចការងាររៀបចំសមាសភាព អ្នកចូលរួមកិច្ចប្រជុំ G20 កាលពីថ្ងៃព្រហស្បតិ៍្សម្សិលមិញនេះ បានឲ្យដឹងថា លោកប្រធានាធិបតីអ៊ុយក្រែន Zelensky នឹងមិនចូលរួមកិច្ចប្រជុំដ៏ធំបំផុត របស់ពិភពលោកមួយនេះទេ។ យោងតាមប្រភពដដែល បានបន្តទៀតថាលោក Zelensky នឹងមិនចូលរួមកិច្ចប្រជុំ G20 ដោយបានលើកឡើងនូវ មូលហេតុសំខាន់ថា លោកកំពុងជាប់រវល់កិច្ចការងារផ្ទៃក្នុង ប្រទេសអ៊ុយក្រែន។...
បរទេស៖ ប្រធានាធិបតិអ៊ុយក្រែនលោក Vladimir Zelensky បានប្រកាសអំពាវនាវ កាលពីថ្ងៃម្សិលមិញសុំឲ្យមេដឹកនាំនៃប្រទេសសមាជិក G7 ក្នុងការបញ្ជូនអ្នកអង្កេតការណ៍ច្រើននាក់ មកកាន់ប្រទេសរបស់ខ្លួន ជាពិសេសក្បែរតំបន់ព្រំដែនជាមួយនឹងបេឡារូស។ រដ្ឋាភិបាលនៃទីក្រុង Minsk ប្រទេសបេឡារូសកន្លងមក បានធ្វើការចោទប្រកាន់ថា រដ្ឋាភិបាលទីក្រុង Kiev បានរៀបចំផែនការវាយប្រហារមួយប៉ុន្តែអ៊ុយក្រែន បានឆ្លើយតបថា វាគឺជាកលល្បិតដើម្បីលប់បិទបាំង ការវាយប្រហារពីប្រទេស មួយផ្សេងទៀតមកលើអ៊ុយក្រែនប៉ុណ្ណោះ។ ប្រធានាធិបតីបេឡារូសលោក...