បរទេស៖ វិមានក្រឹមឡាំងនៅថ្ងៃពុធ បាននិយាយថា ខ្លួនមានក្តីព្រួយបារម្ភ ចំពោះភាពតានតឹងកើនឡើង នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត និងថា ខ្លួនភ័យខ្លាចថា កងកម្លាំងរដ្ឋាភិបាលរបស់ទីក្រុងកៀវ អាចនឹងធ្វើរឿងខ្លះបង្កឲ្យមានភ្លើងជម្លោះជាថ្មី ជាមួយពួកបះបោរគាំទ្ររុស្ស៊ី។ ការថ្លែងបែបនេះ គឺត្រូវបានធ្វើឡើង ក្រោយមួយថ្ងៃបន្ទាប់ពី អគ្គមេបញ្ជាការនៃប្រទេសអ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ី ពីបទកសាងកម្លាំងយោធា នៅជិតតំបន់ព្រំដែន និងបាននិយាយថា ពួកបះបោរគាំទ្រទីក្រុងមូស្គូ កំពុងបំពានជាប្រព័ន្ធ លើបទឈប់បាញ់គ្នាមួយ...
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា ភាពជាដៃគូរវាងរុស្ស៊ី – ចិន ពិតជាអស្ចារ្យខ្លាំងណាស់ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Peskov បានឲ្យដឹងនៅក្នុងពិធីប្រកាស អ្នកឈ្នះនៃការប្រកួតប្រជែងរូបថតព័ត៌មាន ដោយបានលើកឡើងពី “ការយកឈ្នះលើជំងឺរាតត្បាតកូវីដ-១៩” ដែលរៀបចំដោយទីភ្នាក់ងារសារព័ត៌មាន TASS ។...
បរទេស៖វិមានក្រឹមឡាំង នៅថ្ងៃអង្គារនេះ បាននិយាយប្រាប់ថា ទណ្ឌកម្មថ្មីអាមេរិកណាមួយ ជុំវិញរឿងលោក Alexei Navalny ដែលជាមេដឹកនាំប្រឆំាងវិមានក្រឹមឡាំងនោះ នឹងមិនសម្រេចគោលដៅរបស់ពួកគេនោះទេ ហើយនឹងត្រឹមតែធ្វើឲ្យចំណងមិត្តភាព ដែលជាប់គាំងស្រាប់កាន់តែអាក្រក់ឡើងប៉ុណ្ណោះ។ ប្រភពព័ត៌មាននៅសហរដ្ឋអាមេរិកចំនួនពីរ ដែលដឹងពីបញ្ហានេះ នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងដាក់ទណ្ឌកម្មនានា ដើម្បីជាការពិន័យចំពោះប្រទេសរុស្ស៊ី ពីបទដាក់ថ្នាំបំពុលលោក Navalny យ៉ាងយូរនៅថ្ងៃអង្គារសប្ដាហ៍នេះ។...
បរទេស៖ វិមានក្រឹមឡាំង នៅថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយថា ខ្លួនសង្ឃឹមថា សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប នឹងកែប្រែគំនិត និងការរឹងទទឹងស្នើឲ្យដាក់ទណ្ឌកម្មថ្មី លើទីក្រុងមូស្គូ ជុំវិញការចាប់ឃុំខ្លួនមេដឹកនាំ ប្រឆាំងក្នុងប្រទេសរុស្ស៊ី លោក Alexei Navalny។ រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងចេញបញ្ជីឈ្មោះក្រុមហ៊ុន ដែលខ្លួនជឿថា កំពុងតែជួយកសាងបំពុងទុយយោប្រេង...