ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូ វីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឲ្យដឹងថា ប្រជាពលរដ្ឋត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ បើកំពុងរស់នៅខណ្ឌណា ត្រូវចាក់នៅខណ្ឌនោះ «ហាមឆ្លងខណ្ឌជាដាច់ខាត» ប៉ុន្ដែប្រជាពលរដ្ឋត្រូវចាក់ដូសទី១ ត្រូវផ្អាកជាបណ្តោះអាសន្នសិន។ សូមរំលឹកថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចស្តីពី ការកែសម្រួលវិធានការដែលត្រូវអនុវត្ត...
ភ្នំពេញ៖ ទន្ទឹមនឹងបរិបទនៃការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ នៅលើសកលលោក ក៏មានបញ្ហាក្ដៅ មួយចំនួននៅក្នុងតំបន់ផងនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចចាក់វ៉ាក់សាំងកូវីដដូសទី២ មុនថ្ងៃកំណត់ ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន នៅហ្សាកាតា នាថ្ងៃទី២៤ខាងមុខ។ សូមរំលឹកបញ្ហាក្ដៅ ដែលកិច្ចប្រជុំអាស៊ានគ្រោងនឹង លើកឡើងនៅពេលនេះ គឺជាបញ្ហាវិបត្តិ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលចាប់តាំងពីយោធា បានធ្វើរដ្ឋប្រហារទម្លាក់ លោកស្រី...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារដែលបម្រើស ការងារនៅតាមអគ្គស្នងការដ្ឋាន អគ្គនាយកដ្ឋាន អង្គភាពនានា ចំណុះក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្តចំនួន៥២,១០៥រូបស្មើនឹង៨៣ភាគរយនៃចំនួនសរុបបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩គិតមកដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ ដូច្នេះផ្អែកតាមតួលេខសរុបនៅសល់ថ្នាក់ដឹកនាំ និងមន្ត្រីនានាចំនួន១០,៤៧៨រូបទៀត ស្មើនឹង១៧ភាគរយមិនទាន់បានចាក់វ៉ាក់សាំង។ បច្ចុប្បន្ន មន្ទីរពេទ្យ១៦ឧសភា បាននិងកំពុងបន្តដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ...
ទិន្នន័យនៃយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ចំណុះក្រសួងមហាផ្ទៃ សម្រេចបាន ៨៣%
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ បានឲ្យដឹងថា អង្គការមូលនិធិរូបិយបណ្ណវត្ថុអន្តរជាតិ IMF និងធនាគារពិភពលោក World Bank បានចេញសេចក្តីអំពាវនាវមួយរួមគ្នាដើម្បីប្តេជ្ញាចិត្តក្នុងការសហការគ្នា ក្នុងការរក្សាឲ្យបានផលប៉ះពាល់ ដោយសារកូវីដតិចតួចបំផុតនិងធ្វើយ់ាងណាធានាឲ្យបាន នូវការចែកចាយវ៉ាក់សាំង ដោយមានប្រសិទ្ធភាពនិងស្មើភាពគ្នា។ គណកម្មការថ្នាក់រដ្ឋមន្ត្រីនៃ ក្រុមប្រឹក្សារួមគ្នានៃ ធនាគារពិភពលោក World Bank និងមូលនិធិរូបិយបណ្ណវត្ថុអន្តរជាតិ IMF បានបញ្ជាក់ទៀតដែរថា...
ភ្នំពេញ៖ លោក ដួង តារា រដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ត្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវមានជំនឿទុកចិត្ត ដោយភាពកក់ក្តៅបំផុតលើ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលលោកតែងតែណែនាំលើកទឹកចិត្ត ឲ្យបងប្អូន ទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១២ មេសានេះ លោក ដួង...
ភ្នំពេញ៖ តំណាងអង្គការសុខភាពពិភពលោក (WHO)ប្រចាំកម្ពុជា លោកស្រី Li Ailan នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១បានថ្លែងការសារអបអរសាទរចំពោះកម្ពុជាដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនប្រជាជនបានចំនួន១លាននាក់។ លោក ប៉ាន់ សុវណ្ណរិទ្ធិ ភេទប្រុសអាយុ ៣៦ឆ្នាំ មានទីលំនៅ ផ្ទះល្វែងលេខ២ ព្រែកព្រីង២ សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ មានមុខរបរលក់ដូរតាមហាង ត្រូវបានរកឃេីញថា ជាអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងទីមួយលាន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសឲ្យដឹងថា វ៉ាក់សាំងកូវីដ១៩ ប្រមាណ ៨លានដូសបន្ថែមទៀត នឹងមកដល់កម្ពុជាជាបន្តបន្ទាប់ ។ ក្នុងឱកាសថ្លែងសារពិសេសទាក់ទង នឹងស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែនបញ្ជាក់ថា វ៉ាក់សាំងទាំងនោះ នឹងមកដល់កម្ពុជាបន្តបន្ទាប់...
បរទេស៖ ប្រទេសឥណ្ឌាបានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជូនដល់ប្រជាជនខ្លួនបានជាង ៩០លានដូស ក្នុងពេលមានការឆ្លងរាលដាលរលកទី២ ។ ប្រទេសឥណ្ឌា ក៏បានរាយការណ៍អំពីករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៩ ម៉ឺនករណីជារៀងរាល់ថ្ងៃផងដែរ ចាប់តាំងពីថ្ងៃទី ១ ខែមេសា។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា មនុស្សគ្រប់រូបដែលមានអាយុលើសពី...