អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានឲ្យដឹងថា ប្រតិបត្តិការយោធាជើងគោក នឹងធ្វើតាមរលកនៃការវាយប្រហារ តាមអាកាសនៅភាគខាងជើងប្រទេសស៊ីរី និងភ្នំនៃប្រទេសអ៊ីរ៉ាក់។ ការវាយប្រហាររបស់តួកគី បានសម្លាប់មនុស្សរាប់សិបនាក់ ភាគច្រើនជាយុទ្ធជនជីវពលឃឺដ ដែលទីក្រុងអង់ការ៉ា បានស្តីបន្ទោស ចំពោះការវាយប្រហារដោយ គ្រាប់បែកនៅអ៊ីស្តង់ប៊ុល ក្នុងខែនេះ។ ការផ្ទុះនៅផ្លូវ Istiklal ដែលជាកន្លែងលក់ទំនិញដ៏មមាញឹក បានសម្លាប់មនុស្ស៦នាក់ និងរបួសជាង៨០នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន...
ដាម៉ាស់៖ អ្នកជំនាញអង្គការសហប្រជាជាតិ បានជំរុញឱ្យបណ្តាប្រទេស លោកខាងលិចដឹកនាំ ដោយសហរដ្ឋអាមេរិក ឱ្យដកទណ្ឌកម្មឯកតោភាគី លើប្រទេសស៊ីរី ដោយព្រមានថា ពួកគេបានបង្កើនការឈឺចាប់ របស់ប្រជាជនស៊ីរី។ លោកស្រី Alena Douhan អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្តីពីផលប៉ះពាល់អវិជ្ជមាន នៃទណ្ឌកម្មឯកតោភាគី បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានមួយបន្ទាប់ពី ដំណើរទស្សនកិច្ចរយៈពេល ១២ ថ្ងៃរបស់លោកស្រីទៅកាន់ប្រទេសស៊ីរី។...
ដាម៉ាស់៖ ទូរទស្សន៍ Press TV របស់រដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា ប្រទេសស៊ីរី បានថ្កោលទោសការប្លន់ យកប្រេងរបស់សហរដ្ឋអាមេរិក ពីទឹកដីរបស់ខ្លួនថាជា “ទង្វើនៃការលួចប្លន់ និងការប៉ុនប៉ងវិលត្រឡប់ ទៅកាន់សម័យអាណានិគម” ។ ក្រសួងការបរទេស និងជនបរទេសស៊ីរី បានឲ្យដឹងថា ការរត់ពន្ធប្រេងរបស់សហរដ្ឋអាមេរិក និងផ្ទេរទៅកាន់ប្រទេសអ៊ីរ៉ាក់ ដែលជាប្រទេសជិតខាង គឺជាការបំពានច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ...
ដាម៉ាស់៖ ក្រសួងការបរទេសស៊ីរី បានឲ្យដឹងថា អ៊ីស្រាអែលត្រូវតែទទួលខុសត្រូវ ចំពោះការវាយប្រហារលើអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងអាឡេប៉ូរបស់ប្រទេសស៊ីរី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅលើគណនី Twitter ផ្លូវការរបស់ខ្លួន ក្រសួងបានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល គឺជា “ការកើនឡើងដ៏គ្រោះថ្នាក់” ដែលមិនត្រឹមតែគំរាមកំហែងដល់អាយុជីវិតរបស់ជនស៊ីវិលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កហានិភ័យដល់សុវត្ថិភាពនៃអាកាសចរណ៍ស៊ីវិលនៅក្នុងប្រទេសស៊ីរី និងក្នុងតំបន់ផងដែរ។ ប្រភពបានកត់សម្គាល់ថា ការវាយប្រហាររបស់អ៊ីស្រាអែលម្តងហើយម្តងទៀត ជាពិសេសការវាយប្រហារចុងក្រោយបំផុតលើអាកាសយានដ្ឋានអាឡេប៉ូ គឺស្មើនឹងឧក្រិដ្ឋកម្មសង្រ្គាម។ ទន្ទឹមនឹងនេះ ក្រសួងបានឲ្យដឹងទៀតថា...
ដាម៉ាស់ ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា កងកម្លាំងសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានបញ្ជូនយានជំនិះចំនួន ៣១ គ្រឿង រួមទាំងរថយន្ដដឹកប្រេង ពីតំបន់ប្រេងស៊ីរីក្នុងខេត្ត Hasakah ភាគឦសានប្រទេស ទៅកាន់មូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសអ៊ីរ៉ាក់ ដែលនៅជិតខាងនោះ។ មួយថ្ងៃមុននេះ សហរដ្ឋអាមេរិកបានបញ្ជូន រថយន្ដដឹកប្រេងចំនួន ៦៤ គ្រឿងពីវាលក្នុងទីក្រុង...
ដាម៉ាស់៖ អ្នកឃ្លាំមើលសង្គ្រាមម្នាក់ បានរាយការណ៍កាលពីយប់ថ្ងៃសុក្រថា ទាហានស៊ីរីរហូតដល់ ២៩១នាក់ និងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ត្រូវបានសម្លាប់ នៅក្នុងការប្រឈមមុខដាក់គ្ នារវាងភាគីទាំងពីរ ចាប់តាំងពីដើមឆ្នាំនេះ។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា ចំនួនអ្នកស្លាប់រួមមានសមាជិក ១៣៦នាក់នៃក្រុមរដ្ឋឥស្លាម IS ដែលត្រូវបានសម្លាប់ដោយការវាយប្រហារ តាមអាកាសរបស់រុស្ស៊ីនៅក្នុងតំបន់វាលខ្សាច់នៃខេត្ត Homs, Sweida, Hama, Raqqa...
ដាម៉ាស់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា កងកម្លាំងសហរដ្ឋអាមេរិក បានបញ្ជូនរថយន្ដដឹកប្រេងចំនួន ១០០គ្រឿងដែលផ្ទុកដោយប្រេងស៊ីរី ដែលត្រូវបានលួចពីខេត្ត Hasakah ភាគឦសាននៃប្រទេសស៊ីរី ទៅកាន់មូលដ្ឋានរបស់ខ្លួនក្នុងប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃចន្ទ ដែលជាផ្នែកនៃយុទ្ធនាការកាន់តែខ្លាំងរបស់ពួកគេក្នុង ការរត់ពន្ធប្រេងពីប្រទេសស៊ីរី។ ដោយលើកឡើងពីអ្នកសារព័ត៌មានរបស់ខ្លួន អង្គភាពព័ត៌មាន SANA បានចុះផ្សាតថា រថយន្ដដឹកប្រេងរាប់សិបគ្រឿង ដែលផ្ទុកដោយប្រេងស៊ីរី ដែលត្រូវបានគេលួចត្រូវបានគេមើលឃើញថាកំពុងធ្វើដំណើរ ទៅកាន់ភាគខាងជើងប្រទេសអ៊ីរ៉ាក់តាមរយៈការឆ្លងកាត់ខុសច្បាប់ ដែលត្រូវបានប្រើប្រាស់ដោយសហរដ្ឋអាមេរិក...
ដាម៉ាស់ ៖ ក្រសួងការបរទេសស៊ីរី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រថា វត្តមានរបស់កងកម្លាំង សហរដ្ឋអាមេរិក នៅភាគឦសាន ប្រទេសស៊ីរី និង ការប្លន់យកប្រេង របស់ស៊ីរីមានគោលបំណងរារាំង ដំណោះស្រាយនយោបាយ និងការវិលត្រឡប់ នៃស្ថិរភាព និងសន្តិសុខដល់ ប្រទេសស៊ីរី ។ ក្រសួងបានឲ្យដឹងថា ការអនុវត្ត របស់សហរដ្ឋអាមេរិក និងការគាំទ្រគ្មានដែនកំណត់ចំពោះក្រុមភេរវករ...
បរទេស៖ កាលពីថ្ងៃអង្គារម្សិលមិញនេះ សហរដ្ឋអាមេរិកបានបើកការ វាយប្រហារតាមអាកាស នៅក្នុងប្រទេសស៊ីរីនិងបានសម្លាប់មេដឹកនាំដ៏សំខាន់ម្នាក់ ក្នុងចំណោម ៤នាក់របស់ក្រុមហ៊ុន IS គឺលោក Maher al-Agal។ ការស្លាប់របស់លោក Al-Agal ត្រូវបានប្រកាសនៅថ្ងៃ ជាមួយក្នាដោយក្រុមការងារ របស់មន្ទីរប៉ងតាហ្គោនដែលជាអ្នកគ្រប់គ្រងកិច្ចការងារ នៅតំបន់មជ្ឈឹមបូព៍ាឬ CENTCOM ។ CENTCOM ក៏បានធ្វើការអះអាងដែរថា ក្រុមអ្នកពាក់ព័ន្ធផ្សេងទៀតក៏ជាគោលដៅ...
ដាម៉ាស ៖ ទីភ្នាក់ងារចិនស៊ិនហួ នៅថ្ងៃនេះបានឲ្យដឹថា ប្រធានាធិបតីស៊ីរី លោក Bashar al Assad បានបំពេញទស្សនកិច្ច ជាលើកដំបូងរបស់លោក ទៅកាន់តំបន់ឧស្សាហកម្ម និងសេដ្ឋកិច្ចដ៏ធំមួយ របស់ប្រទេស គឺទីក្រុងអាឡេប៉ូ បន្ទាប់ពីសង្គ្រាម បានអូសបន្លាយនៅទីនេះ អស់រយៈពេល១១ឆ្នាំមកហើយ ។ ប្រភពដដែលបានឲ្យដឹងទៀតដែរថា លោក Assad...