បរទេស ៖ កងទ័ពស៊ីរី តាមសេចក្តីរាយការណ៍ បានបង្កើនការវាយលុក ដោយកាំភ្លើងធំ ទៅលើទីតាំងក្រុមប្រឆាំង មួយកន្លែង ក្នុងទីក្រុង Deraa ស្ថិតនៅភាគខាងត្បូង ប្រទេសស៊ីរី ក្នុងគោលបំណងបណ្ដើម គ្រប់គ្រងតំបន់មួយ ដែលបានធ្វើការប្រឆាំង នឹងអាជ្ញាធររដ្ឋ តាំងពីខ្លួនបានដណ្ដើម យកបានកាលពី៣ឆ្នាំមុន ។ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Today...
បរទេស៖ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានឲ្យដឹងថា កាលពីយប់ថ្ងៃចន្ទ អ៊ិស្រាអ៊ែល បានបើកការវាយប្រហារតាមអាកាស ដោយគ្រាប់មីស៊ីលជាច្រើនគ្រាប់សំដៅទីតាំងយោធានៅភាគខាងជើង ទីក្រុងអាឡេប៉ូប្រទេសស៊ីរី។ តាមការបញ្ជាក់ដោយ SANA ដដែលបានឲ្យដឹងទៀតថាការបាញ់មីស៊ីល ជាច្រើនទៀតក៏ត្រូវបានគេជឿជាក់ថា បានតំរង់ទៅលើទីតាំងយោធា ដែលស្ថិតនៅក្នុងតំបន់ដែល ត្រូវបានគេហៅឈ្មោះថា Safira នៅភាគខាងត្បូងទីក្រុងអាឡេប៉ូ ផងដែរប៉ុន្តែប្រព័ន្ធការពារអាកាស បានស្ទាក់ចាប់បានទាំងអស់។ គួរឲ្យដឹងដែរថា...
បរទេស៖ក្នុងពេលមួយថ្ងៃមុន ការបោះឆ្នោតជ្រើសប្រធានាធិបតី នឹងត្រូវប្រារព្ធធ្វើឡើងនៅក្នុងប្រទេសស៊ីរី នោះ បណ្ដាប្រទេសលោកខាងលិច ដែលរួមមានទាំងសហរដ្ឋអាមេរិក និងអង់គ្លេសផងនោះ បានព្រមានថា ការប្រកួតប្រជែង នឹងមិនធ្វើដោយសេរី និងយុត្តិធម៌នោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នា ពីរដ្ឋមន្ត្រីការបរទេសរបសប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស និងសហរដ្ឋអាមេរិកនោះ បានចេញនៅថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងពេលមួយថ្ងៃ មុនដំណើរការបោះឆ្នោតនឹងបើកប្រព្រឹត្តទៅក្នុងប្រទេសស៊ីរី សម្រាប់ការបោះឆ្នោតមួយ ដែលត្រូវគេរំពឹងថា...
បរទេស៖ប្រទេសស៊ីរី នៅពេលថ្មីៗនេះ បានដោះលែងមន្ត្រីរាជការ អ្នកច្បាប់ ចៅក្រមនិងអ្នកសារព័ត៌មានជាង៤០០នាក់ ដែលត្រូវចាប់ខ្លួននៅក្នុងឆ្នាំនេះ ក្នុងដំណើរបង្ក្រាបលើអ្នករិះគន់លើបណ្ដាញសង្គម ហើយចំណាត់ការនេះ ត្រូវអតីតអ្នកត្រូវឃុំខ្លួននិង សកម្មជនសិទ្ធិមនុស្សមើលឃើញថា មានបំណងយកឈ្នះលើ មតិសាធារណៈ នៅមុនពេលការបោះឆ្នោតជ្រើសប្រធានាធិបតីមកដល់។ អ្នកដែលត្រូវដោះលែងក្រោយត្រូវឃុំខ្លួនក្រោមច្បាប់ឧក្រិដ្ឋកម្មលើអ៊ីនធឺណេតរសប់ប្រទេសស៊ីរីនោះ គឺស្ថិតនៅក្នុងចំណោមមនុស្សរាប់ពាន់នាក់ ដែលត្រូវដោះលែងនៅក្នុងខែនេះ ក្រោមការលើកលែងទាំងស្រុងមួយ សម្រាប់ឈ្មួញថ្នាំញៀន អ្នកជួញដូររូបិយប័ណ្ណ អ្នកចាប់ជំរិត និងអ្នករត់ពន្ធមនុស្ស នៅមុនការបោះឆ្នោតថ្ងៃទី២៦...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ចូបៃដិន បានបញ្ជាឱ្យមានការវាយប្រហារ តាមអាកាសលើទីតាំងដែល ត្រូវបានប្រើដោយក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់ នៅភាគខាងកើតប្រទេសស៊ីរី កាលពីយប់ថ្ងៃព្រហស្បតិ៍ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ ដោយគ្រាប់រ៉ុក្កែតចំនួនបី ដាច់ដោយឡែកពីគ្នា ប្រឆាំងនឹងកងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ នេះបើយោងតាមអ្នកនាំពាក្យ មន្ទីរបញ្ចកោណ។ យោងតាមសារព័ត៌មាន Politico ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា...