បរទេស៖ កងកម្លាំងយោធានៃ ប្រទេសស៊ូដង់និងក្រុមកងកម្លាំង Rapid Support កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឈានទៅដល់ការព្រមព្រៀងគ្នា ក្នុងការបន្តបទឈប់បាញ់ថ្មី បន្ថែមរយៈបេល៥ថ្ងៃទៀត ពីលើកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២០ ខែឧសភាកន្លងមក។ កិច្ចព្រមព្រៀងចាស់ដែលបាន ធ្វើឡើងនៅក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត នឹងត្រូវអូសបន្លាយពេលវេលាកំណត់ បន្ថែម៥ថ្ងៃហើយភាគីទាំងសងខាង បានសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្ត ក្នុងការអនុញ្ញាតិឲ្យមានការធ្វើដំណើរ ដោយសុវត្ថិភាពចំពោះពលរដ្ឋស៊ីវិលទាំងអស់ នៅក្នុងតំបន់ជម្លោះនិងការពារចំពោះការ...
កាធុម ៖ ការប៉ះទង្គិចគ្នាបានបន្តកាលពីថ្ងៃចន្ទរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) ដោយផ្នែកភាគខាងកើតនៃរដ្ឋធានីកាធុម បានឃើញការទម្លាក់គ្រាប់បែក យ៉ាងខ្លាំងក្លា ដោយកងកម្លាំងអាកាសរបស់កងទ័ព។ ប្រភពព័ត៌មានពីកងទ័ពបានឲ្យដឹងថា “ការផ្គត់ផ្គង់គ្រឿងសព្វាវុធ គ្រាប់រំសេវ និង ឥន្ធនៈដ៏ធំមួយ ដែលជាកម្មសិទ្ធិ របស់កងជីវពលឧទ្ទាម ត្រូវបានដោះស្រាយនៅក្នុងប្រតិបត្តិការ ប្រកបដោយគុណភាពមួយ ដែលបានកំណត់គោលដៅ លើតំបន់មួយចំនួននៅក្នុងមូលដ្ឋាន Sharq Al-Neel...
កាធុម៖ យ៉ាងហោចណាស់មនុស្ស ៦៧៦ នាក់ត្រូវបានសម្លាប់ដោយសារតែ ការប៉ះទង្គិចគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) នេះបើយោងតាមរបាយការណ៍ របស់ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួល កិច្ចការមនុស្សធម៌ (OCHA) ។ ប្រភពពី OCHA បានឲ្យឹងថា “ការប៉ះទង្គិចគ្នារវាង កងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សបានបន្តរយៈពេល ៣០ថ្ងៃជាប់ៗគ្នា ជាពិសេសនៅក្នុង និងជុំវិញទីក្រុងកាធុម...
កាធុម ៖ ខណៈដែលជម្លោះប្រដាប់អាវុធ នៅតែបន្តរវាងកងកម្លាំង ប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) ក្រសួងសុខាភិបាល នៃប្រទេស ស៊ូដង់ បានប្រកាសថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ៥៥០នាក់ហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “ការស្លាប់ចំនួនជាង ៥៥០ នាក់ និង...
ស៊ូដង់៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ថា ប្រភពចេញពីនយោបាយជាន់ខ្ពស់ របស់អាល្លឺម៉ង់បានប្រាប់ដល់ទូរទស្សន៍ BBC ថា ការប៉ុនប៉ងរបស់អង់គ្លេស នៅក្នុងការជម្លៀស បុគ្គលិកស្ថានទូតរបស់ខ្លួនចេញពីស៊ូដង់ នៅចុងសប្តាហ៍នេះបានពន្យារពេល កិច្ចខិតខំប្រឹងប្រែងដោយប្រទេសផ្សេងទៀត ក្នុងការជួយសង្គ្រោះពលរដ្ឋ របស់ពួកគេផ្ទាល់ខ្លួនដែរ ។ ពួកគេបានចោទប្រកាន់កងកម្លាំងអង់គ្លេស បានចុះចតនៅប្រទេសស៊ូដង់ ដោយគ្មានការអនុញ្ញាតពីកងទ័ពស៊ូដង់ ខណៈដែលប្រទេសអឺរ៉ុប...
អារ៉ាប៊ីសាអូឌីត៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ថា កប៉ាល់ដឹកជនស៊ីវិលចំនួន ១.៦៨៧នាក់ មកពីជាង ៥០ប្រទេស បានជម្លៀសខ្លួនពលរដ្ឋចេញពីអំពើហិង្សា នៅក្នុងប្រទេសស៊ូដង់បានចូលចត ក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនៅថ្ងៃពុធនេះ ដែលជាកិច្ចខិតខំប្រឹងប្រែង ហើយជាការជម្លៀសដ៏ធំបំផុត ដោយព្រះរាជាណាចក្រឈូងសមុទ្រ រហូតមកដល់ពេលនេះ ។ ក្រសួងការបរទេសបានឲ្យដឹងថា ប្រទេសអារ៉ាប៊ីសាអូឌីត...
កាធុម៖ កងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) បានប្រកាសកាលពីថ្ងៃអង្គារថា បទឈប់បាញ់ថ្មីរយៈពេល ៧២ម៉ោងបានចូលជាធរមាន ទោះបីជាមានការបាញ់កាំភ្លើងជាបន្តបន្ទាប់នៅទីក្រុង កាធុម និងភាគីសង្រ្គាមទាំងពីរបាន ចោទប្រកាន់គ្នាទៅវិញទៅមក ពីបទរំលោភលើបទឈប់បាញ់ក៏ដោយ។ អ្នកនាំពាក្យកងទ័ពស៊ូដង់បានឲ្យដឹងថា ខ្លួនបានយល់ព្រមចំពោះបទឈប់បាញ់រយៈពេល ៧២ ម៉ោង ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត ជាមួយនឹងគោលបំណងមនុស្សធម៌ ហើយក្នុងលក្ខខណ្ឌថា “ពួកឧទ្ទាមប្តេជ្ញាបញ្ឈប់រាល់អរិភាព និងគោរពតាមលក្ខខណ្ឌតម្រូវសម្រាប់ការបន្ត”។...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ លោក អាន សុខខឿន បានបញ្ជាក់ឲ្យដឹងថា និស្សិតខ្មែរចំនួន៦នាក់ (ស្រី ២នាក់) ចេញទៅសិក្សា នៅក្នុងសាកលវិទ្យាល័យមួយក្នុងទីក្រុងខាតូម ប្រទេសស៊ូដង់ កំពុងស្ថិតក្នុងទីតាំងមានសុវត្ថិភាពហើយ ដើម្បីរង់ចាំការជម្លៀសចេញពីសូដង់ ក្នុងពេលឆាប់ៗនេះ។ ការបញ្ជាក់របស់អ្នកនាំពាក្យ ក្រសួងការបរទេសខ្មែរបែបនេះ បន្ទាប់ពីការផ្ទុះឡើងនូវការប្រយុទ្ធបង្ហូរឈាម នៅក្នុងទីក្រុងខាតូម កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣មក...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ថា បញ្ជីឈ្មោះប្រទេសដែល កំពុងកើនឡើងដោយ បានធ្វើការជម្លៀសអ្នកការទូត និងពលរដ្ឋចេញពីរដ្ឋធានីរបស់ប្រទេសស៊ូដង់ ខណៈដែលការប្រយុទ្ធគ្នា នៅតែបន្តដល់សប្តាហ៍ទី២ ។ ពលរដ្ឋសហភាពអឺរ៉ុបជាង ១.០០០នាក់ ត្រូវបាននាំចេញពីយន្តហោះ ដែលភាគច្រើននៅក្នុងបេសកកម្ម ជួយសង្គ្រោះរបស់បារាំង និងអាល្លឺម៉ង់ ។ ចក្រភពអង់គ្លេសបានជម្លៀសអ្នកការទូត និងក្រុមគ្រួសាររបស់ពួកគេកាលពីម្សិលមិញ...
កាធុម ៖ កងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) កាលពីថ្ងៃអាទិត្យ បានចោទប្រកាន់គ្នា ទៅវិញទៅមកថា បានបើកការវាយប្រហារ លើបេសកកម្មការទូត នៅក្នុងប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កងទ័ពស៊ូដង់បានចោទប្រកាន់ RSF ថា បានបាញ់កាំភ្លើងនៅក្បួនជម្លៀសកាតារី និងបុគ្គលិកស្ថានទូតបារាំងនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ កម្លាំងទាហានបានឲ្យដឹងបន្ថែមទៀតថា ជនជាតិបារាំងម្នាក់ត្រូវបានគេលបបាញ់។ RSF បានឆ្លើយតបកាលពីថ្ងៃអាទិត្យ...