តូក្យូ៖ សេចក្តីព្រាងនៃរបាយការណ៍គោលនយោបាយការបរទេស ប្រចាំឆ្នាំរបស់ខ្លួនបានបង្ហាញឲ្យដឹងថា ប្រទេសជប៉ុន នឹងសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញ កិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក និងហ្វីលីពីន ដើម្បីប្រឆាំងនឹងអាកប្បកិរិយាអះអាងរបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ សេចក្តីព្រាងឯកសារនោះបានឲ្យដឹងថា “ប្រទេសចិនបាននិងកំពុងបន្ត និងបង្កើនការប៉ុនប៉ងរបស់ខ្លួនក្នុងការផ្លាស់ប្តូរស្ថានភាពជាឯកតោភាគីដោយកម្លាំង” និងសកម្មភាពយោធា” នៅក្នុងដែនទឹកជុំវិញប្រទេសជប៉ុន រួមទាំងសមុទ្រចិនខាងត្បូង និងខាងកើត។ សេចក្តីព្រាងច្បាប់នេះបានឲ្យដឹងថា ទង្វើបែបនេះរបស់ចិន បានធ្វើឱ្យប្រទេសជប៉ុន ស្ថិតក្នុងបរិយាកាសសន្តិសុខ “ធ្ងន់ធ្ងរ និងស្មុគស្មាញបំផុត”...
បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាល ហ្វីលីពីន បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក និងហ្វីលីពីន នឹងធ្វើការប្រថុយប្រថាន ជាលើកដំបូងនៅខាងក្រៅដែនទឹក របស់ទីក្រុងម៉ានីល នៅពេលដែលពួកគេចាប់ផ្តើមសមយុទ្ធប្រចាំ ឆ្នាំរួមគ្នានៅក្នុងខែមេសា។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកវរសេនីយ៍ឯក Michael Logico បាននិយាយថា...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន នឹងធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. សម្រាប់កិច្ចប្រជុំកំពូលត្រីភាគីនៅថ្ងៃទី១១ ខែមេសា។ កិច្ចប្រជុំកំពូល ៣ផ្លូវលើកដំបូងរបស់ប្រទេស នឹងប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោន មួយថ្ងៃបន្ទាប់ពីកិច្ចប្រជុំរបស់លោក បៃដិន ជាមួយលោក គីស៊ីដា ដែលនឹងចូលរួមពិធីជប់លៀងថ្នាក់រដ្ឋ...
សមុទ្រចិនខាងត្បូង៖ កាលពីថ្ងៃសៅរ៍ ហ្វីលីពីន បានចោទប្រកាន់កប៉ាល់ឆ្មាំឆ្នេរសមុទ្រ របស់ប្រទេសចិន ថា បានធ្វើសមយុទ្ធដែលអាចបង្កជា “គ្រោះថ្នាក់បំផុត” ក្រោយពីពួកគេបានរារាំងម្តងហើយម្តងទៀត នូវការធ្វើនាវាចរណ៍របស់ហ្វីលីពីន ដែលផ្តល់ការផ្គត់ផ្គង់ដល់អ្នកនេសាទ នៅឯតំបន់ដែនទឹកថ្មប៉ប្រះទឹកមួយ នៅឆ្នេរសមុទ្រនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។ គួរបញ្ជាក់ថា ឧប្បត្តិហេតុនេះបានកើតឡើងនៅជិតឆ្នេរ Scarborough Shoal ដែលគ្រប់គ្រងដោយប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ដែលនៅប៉ុន្មានថ្ងៃបន្ទាប់ពីឆ្មាំឆ្នេរសមុទ្រហ្វីលីពីន...
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងាជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រី ម៉ារៀ អាមេលីតា ស៊ី អាគីណូ (Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា បានកោតសរសើរចំពោះវឌ្ឍនភាព និងសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន...
ម៉ានីល៖ មន្ត្រីរដ្ឋាភិបាលម្នាក់បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះបាក់ដីកាលពីថ្ងៃទី៦ ខែកុម្ភៈ ដែលបានវាយប្រហារទីក្រុងជីករុករករ៉ែមួយកន្លែងនៅក្នុងខេត្ត Davao de Oro ស្ថិតនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន បានកើនឡើងដល់៧១នាក់ហើយ ។ លោកស្រី Leah Anora នាយកដ្ឋាននៃក្រសួងមហាផ្ទៃ និងរដ្ឋាភិបាលក្នុងតំបន់បានប្រាប់ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯទីក្រុង Maco ដែលជាកន្លែងកើតមានសោកនាដកម្មថា ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកបាត់ខ្លួនចំនួន៤៧ នាក់ ។ លោកស្រីបានលើកឡើងថា...
បរទេស៖ ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនកាលពីថ្ងៃអាទិត្យ បានចោទកប៉ាល់ចិនពីការធ្វើសកម្មភាព “គ្រោះថ្នាក់” ក្នុងអំឡុងពេលជិះល្បាតរយៈពេលប្រាំបួនថ្ងៃ នៅជិតថ្មប៉ប្រះទឹកមួយ នៅឆ្នេរសមុទ្រនៃប្រទេសអាស៊ីអាគ្នេយ៍។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា កប៉ាល់ហ្វីលីពីន BRP Teresa Magbanua ត្រូវបានបញ្ជូនកាលពីដើមខែកុម្ភៈ ដើម្បីល្បាតដែនទឹកជុំវិញតំបន់ Scarborough Shoal ដែលជាកន្លែងនេសាទដ៏សម្បូរបែប...
ពេលថ្មីៗកន្លងទៅនេះ លោក Ferdinand Romualdez Marcos ប្រធានាធិបតីហ្វីលីពីន បានបញ្ចប់ដំណើរទស្សនកិច្ច នៅប្រទេសវៀតណាម ។ ក្នុងអំឡុងពេលបំពេញ ទស្សនកិច្ច លោកបានអះអាងថា លោកមានការ“ព្រួយបារម្ភ” ចំពោះវិវាទអធិបតេយ្យភាព រវាងហ្វីលីពីននិងចិន ។ តាមការផ្សាយដំណឹង ជាសាធារណៈឱ្យដឹងថា រដ្ឋាភិបាលហ្វីលីពីន និងវៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ពីរច្បាប់...
ម៉ានីល៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ថា ទូរទស្សន៍ CNN ប្រចាំហ្វីលីពីន នឹងបញ្ឈប់ប្រតិបត្តិការ ចាប់ពីថ្ងៃទី៣១ ខែមករា ដោយសារ “ការខាតបង់ផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរ” ម្ចាស់របស់ខ្លួនបានប្រកាស នៅថ្ងៃចន្ទនេះ ដែលជាការប៉ះទង្គិច ចុងក្រោយបំផុត សម្រាប់ឧស្សាហកម្មប្រព័ន្ធ ផ្សព្វផ្សាយនៅក្នុងប្រទេស អាស៊ីអាគ្នេយ៍មួយនេះ ។...
ម៉ានីល៖ លោក Romeo Brawner មេបញ្ជាការយោធា នៅទីក្រុងម៉ានីល បានប្រាប់ដល់អ្នកយកព័ត៌មាន នៅថ្ងៃចន្ទនេះថា ហ្វីលីពីន នឹងអភិវឌ្ឍកោះ នៅដែនសមុទ្រចិនខាងត្បូង ដែលខ្លួនចាត់ថា ទុកជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ដើម្បីធ្វើឱ្យពួកគេមានជម្រក សម្រាប់កងទ័ព ។ គួរបញ្ជាក់ថា ផែនការនេះ បានកើតឡើងស្របពេល ដែលមានភាពតានតឹង កាន់តែខ្លាំងឡើងរវាងហ្វីលីពីន និងប្រទេសចិន...