ភ្នំពេញ៖ បន្ទាប់ពីការទន្ទឹងរង់ចាំរយៈពេល ៩១ថ្ងៃមក សត្វអណ្តើកហ្លួង មួយក្បាលបានញាស់ចេញ ពីពងរបស់វានៅក្នុងមជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ។ យោងតាមហ្វេសប៊ុក មជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) នៅថ្ងៃទី៦ មេសា បានឲ្យដឹងថា នេះក៏ជាលើកទីមួយហើយ ដែលប្រភេទរងគ្រោះជិតផុតពូជបំផុតនេះ បន្តពូជបានដោយជោគជ័យ នៅក្នុងមជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB)...
ភ្នំពេញ ៖ លោក នេត្រ ភត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងនៅថ្ងៃ២០ តុលា ថា ការដាក់បញ្ចូលអណ្តើកហ្លួង ជាសត្វនិមិត្តរូបតំណាងឲ្យជាតិកម្ពុជា ដោយសារតែអណ្តើកហ្លួង ជាប្រភេទសត្វដ៏កម្រ និងជាសត្វប្រឈមនឹងផុតពូជ និងដើម្បីបង្ហាញពី មរតកធម្មជាតិដ៏មាន តម្លៃ និងលើកតម្កើងនូវ មោទកភាពជាតិផងដែរ។ អណ្តើកហ្លួងឬអណ្តើកសរសៃ គឺជាប្រភេទឧរង្គសត្វ ដែលត្រូវបានចាត់ទុកជានិមិត្តរូប...