កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាឱ្យមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យជាបន្ទាន់រោងម៉ាស៊ីនមួយកន្លែង នៅភូមិថ្មគោល សង្កាត់បឹងកុក ក្រុងកំពង់ចាម ដែលធ្វើអាជីវកម្មប៉ះពាល់ ដល់ប្រជាពលរដ្ឋ ។ ការចាត់បញ្ជារនោះ បន្ទាប់ពីមានការលើកឡើង របស់សមាជិកក្រុមប្រឹក្សាខេត្ត ក្នុងអង្គប្រជុំក្រុមប្រឹក្សាខេត្តលើកទី៣៨ អាណត្តិទី៣ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ចាម...
កំពង់ចាម៖ ក្នុងពិធីប្រកាសសុពលភាព ក្រុមប្រឹក្សាសង្កាត់សំបួរមាស ក្រុងកំពង់ចាម អាណត្ដិទី៥ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានប្រាប់ឱ្យតួអង្គសំខាន់ចំនួន៥ នៅក្នុងមូលដ្ឋាន ខិតខំយកចិត្តទុកដាក់ អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសេវា សាធារណៈនានា ប្រកបដោយប្រសិទ្ធភាព ជូនប្រជាពលរដ្ឋរបស់ខ្លួន។ លោកអភិបាលខេត្ត...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានអញ្ជើញជាអធិបតីក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ ធ្វើឡើងនៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលយៀកថៃ កំពង់ចាម ក្នុងសង្កាត់សំបួរមាសក្រុងកំពង់ចាម ។ បើតាមប្រធានគណៈកម្មការ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃ ទី១០ ខែមិថុនា ឆ្នាំ២០២២ នេះ បានអនុញ្ញាតឱ្យប្រតិភូរបស់អង្គការ Cambodia Vision ដឹកនាំដោយលោកស្រី យ៉ង់ ធីតា (Thida Yang) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ មួយចំនួនទាក់ទង ការចុះពិនិត្យនិងព្យាបាលជម្ងឺត្រចៀក,...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ អង្គភាពមន្ទីរពាក់ព័ន្ធ ចុះពិនិត្យការសាងសង់ដំបូលផ្សារ និងសំណេះសំណាលជាមួយអាជីវករ ក្នុងផ្សារធំកំពង់ចាម និងអាជីវករផ្សារបឹងកុក ស្ថិតក្នុងក្រុងកំពង់ចាម ។ ប្រធានគណ:អាជិវករផ្សារធំកំពង់ចាមលោក ឈាង ថា បានប្រាប់ឲ្យដឹងថា កន្លងទៅ...
កំពង់ចាម៖ រូបសំណាក ព្រះឥន្ទ្រគង់លើដំរីឯរវ័ណ ដែលជាកាផ្តួចផ្តើមកសាងឡើងដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នឹងបានយកមកតម្កល់ នៅលើសួនច្បារមាត់ទន្លេ ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ហើយរដ្ឋបាលខេត្ត គ្រោងនឹងធ្វើពិធីអភិសេក នាពេលឆាប់ៗខាងមុខ ។ លោក អ៊ុន...
កំពង់ចាម៖ ប្រធានគណៈកម្មាធិការ បក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា ការបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតឲ្យខ្លួនឯង ។ លោក អ៊ុន ចាន់ដា បានគូសបញ្ជាក់យ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២២ នៅសួនក្រញូង ក្នុងពិធីសំណេះសំណាល...
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងពិធីសំណេះសំណាល ជាមួយនឹងសមាជិក សមាជិកា និងសកម្មជន នៃគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ប្រមាណជាង៥០០នាក់ នៅវត្តបុទមរតនៈដីដុះ ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្ត បានដាក់ចេញនូវយុទ្ធសាស្ត្រនានា ជូនដល់សមាជិក សមាជិកា...
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២២ ដែលជាថ្ងៃដំបូងបើកយុទ្ធនាការ ឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ មានសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ប្រមាណជា ៤០០០ នាក់ ដង្ហែរក្បួនឃោសនាបោះឆ្នោត ក្នុងក្រុងកំពង់ចាម ។ តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ទាំង៤សង្កាត់...
កំពង់ចាម៖ នៅក្នុងពិធីសំណេះសំណាល ជាមួយគណៈអាជីវករ និងលោកគ្រូ អ្នកគ្រូ ជិត១,០០០ នាក់ នាព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២ នេះនៅសាលាខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា ធនធានមនុស្សមានសារ:សំខាន់ណាស់ នៅក្នុងការអភិវឌ្ឍន៍ និងការកសាងប្រទេសរបស់យើង ឲ្យមានភាពរីកចម្រើន ដែលអាស្រ័យលើកត្តាសុខសន្តិភាព...