ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ចំនួន ៣៥នាក់ ក្នុងនោះមានស្រុកបាធាយ ២២នាក់ ស្រុកជើងព្រៃ ១០នាក់ (ពលករមកពីថៃ ៥នាក់) និងស្រុកកំពង់សៀម ៣នាក់ ។ សូមអានសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តនៅខាងក្រោម៖
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ១៣នាក់ទៀត ក្នុងនោះមាននៅស្រុកកងមាស ៣នាក់ ស្រុកស្រីសន្ធរ ៣នាក់ ស្រុកបាធាយ ៣នាក់ និងមកពីខេត្តត្បូងឃ្មុំ ៤នាក់ផងដែរ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីអំពីការរកឃើញអ្នកវិជ្ជមាន កូវីដ១៩ថ្មី ចំនួន៤នាក់បន្ថែមទៀត នៅក្រុងកំពង់ចាម ស្រុកត្បូងឃ្មុំ មេមត់ និងសន្ទុក ។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ បានសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ចំនួន ០៣នាក់ក្នុងនោះ៖ បុរសជនជាតិខ្មែរ អាយុ ៥០ឆ្នាំ និងប្រពន្ធអាយុ ៥៦ឆ្នាំ រស់នៅស្រុកចំការលើ និងស្ត្រីអាយុ ៦៧ឆ្នាំឆ្នាំ រស់នៅស្រុកកោះសូទិន ក្នុងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ។
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងមន្រ្តីក្រោមឱវាទ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ ចុះពិនិត្យការ និងត្រៀមរៀបចំមណ្ឌលចត្តាឡីស័ក តាមបណ្តាស្រុក និងទីតាំងសម្រាប់បូជាសព អ្នកដែលបានស្លាប់ដោយសារកូវីដ-១៩ ។ អភិបាលខេត្តរូបនេះ មានប្រសាសន៍ឲ្យដឹងថា កន្លងទៅនេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំមណ្ឌលចត្តាឡីស័ក ចំនួន...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្ត លោក អ៊ុន ចាន់ដា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ ជាពិសេសក្រុមគ្រូពេទ្យជួរមុខ ចុះពិនិត្យ អ្នកកំពុងធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគខេត្តកំពង់ចាម ក្នុងគោលបំណង ដើម្បីឲ្យបងប្អូនចូលរួមសហការជាមួយអាជ្ញាធរ ក្រុមគ្រូពេទ្យ ក្នុងការទ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ ចុះដោះស្រាយបញ្ចប់ក្នុងករណីវិវាទដីផ្លូវ ស្ថិតក្នុងភូមិត្នោតលើ ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ដោយភាគីទំនាស់យល់ព្រម រុះរើចំណុចដីកើតហេតុ និងប្រគល់បើកផ្លូវប្រើប្រាស់ ជាសាធារណៈវិញ ។ សូមរំលឹកថា ករណីទំនាស់ដីផ្លូវខាងលើ តាំងពីឆ្នាំ...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២១នេះ បានដឹកនាំក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យ ការបង្កើតវារីប្បកម្ម របស់ក្រុមហ៊ុន ផារ័ត្ន វឌ្ឍនៈ ចាប់ដៃគូជាមួយសហគមន៍ទំនប់ចក បឹងធំ ស្ថិតក្នុងភូមិទួលព្រិច ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។...