បរទេស៖រដ្ឋបាលលោក បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបញ្ចូលប្រទេសក្រូអាតក្នុងកម្មវិធីលើកលែងទិដ្ឋាការ ដោយអនុញ្ញាតពលរដ្ឋប្រទេសនេះ ឲ្យធ្វើដំណើរទៅសហរដ្ឋអាមេរិក បានរហូតដល់ទៅ៩០ថ្ងៃ ដោយមិនចាំបាច់មានឯកសារធ្វើដំណើរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងសន្តិសុខផ្ទៃប្រទេសអាមេរិក បាននិយាយប្រាប់ថា ចាប់ផ្តើមពីថ្ងៃទី០១ ខែធ្នូទៅ ប្រព័ន្ធអេឡិកត្រូនិក សម្រាប់ការអនុញ្ញាតការធ្វើដំណើរ នឹងត្រូវធ្វើបច្ចុប្បន្នភាព ដើម្បីអនុញ្ញាតឲ្យប្រជាជនក្រូអាតចូលទៅក្នុងសហរដ្ឋអាមេរិក សម្រាប់ជំនួញឬក៏ការធ្វើដំណើរកំសាន្ត បានរហូតដល់ទៅ៣ខែ។ ក្រសួងសន្តិសុខផ្ទៃប្រទេសអាមេរិកបាននិយាយដច្នេះថា “ការកំណត់ឲ្យប្រទេសក្រូអាតចូលរួមក្នុងកម្មវិធី VWP...
បរទេស ៖ ក្រុមហ៊ុនអាកាសចរណ៍ United Airlines បាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍មួយ ទៅកាន់សារព័ត៌មាន Sputnik ថាក្រុមហ៊ុនអាកាសចរណ៍ United Airlines បានបញ្ឈប់បុគ្គលិកជិត ៦០០ នាក់ ដោយសារតែពួកគេបានខកខាន មិនបានទទួលវ៉ាក់សាំង ការពារវីរុសកូរ៉ូណាថ្មី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា...
បរទេស ៖ ប្រមុខកងទ័ពដែន អាកាសអាមេរិក នៅតែផ្តោតការយកចិត្ត ទុកដាក់យ៉ាងខ្លាំង ចំពោះបញ្ហាប្រឈម ដែលកំពុងកើនឡើង និងការអះអាងពីអំណាច កងទ័ពអាកាសរបស់ចិន នៅលើមហាសមុទ្រប៉ាស៊ីហ្វិក ខាងលិច និងឆ្ពោះទៅកាន់ ប្រទេសជប៉ុន និងកោះតៃវ៉ាន់ ។ នេះបើតាមឧត្តមសេនីយ៍ Charles Brown បានប្រាប់សន្និសីទ សារព័ត៌មាន Defense...
បរទេស៖ យោងតាមការបញ្ជាក់ដោយក្រុមហ៊ុនអ្នកឲ្យ កំចីដ៏ធំមួយរបស់ប្រទេសអាហ្គានីស្ថានបានឲ្យដឹងថាប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងប្រទេសអាហ្គានីស្ថាន កំពុងកៀកជិតទៅដល់ភាពដួលរលំហើយ ក្រោយជួបវិបត្តិអស់រយៈ ពេលជាច្រើនសប្តាហ៍ចុងក្រោយមកនេះ។ បុរសដែលមិនបានបញ្ចេញអត្តសញ្ញាណមួយនេះ បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នក កាសែតបរទេសព្រមទាំង BBC ផងថាបច្ចុប្បន្នមិនមានការបញ្ចូលលុយឬដាក់លុយ ចូលធនាគារនោះឡើយគឺមាន តែសកម្មភាពដកលុយប៉ុណ្ណោះ ហើយភាគច្រើននៃធនាគារក៏មិនមាន ដំណើរការទៀតឡើយ។ លោកបានបន្តថាបញ្ហាកាន់តែធ្ងន់ធ្ងរ នៅពេលដែលសហរដ្ឋអាមេរិក បានធ្វើការបង្កកទុកនូវប្រាក់បម្រុងរបស់ធនាគារ កណ្តាលនៃប្រទេសអាហ្គានីស្ថាន ដល់ទៅចំនួន ១០ ពាន់លានដុល្លារ...
បរទេស៖មន្ត្រីសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នឹងធ្វើដំណើរទៅអាមេរិកឡាទីន នាសប្ដាហ៍នេះ ដើម្បីវាយតម្លៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ ស្របពេលដែលពួកគេត្រៀម សម្រាប់ការប្រជែងរាប់សែនលានដុល្លារ ទល់នឹងគម្រោងក្រវ៉ាត់ផ្លូវចិន។ គណៈប្រតិភូនៃមន្ត្រីការទូតនិងមន្ត្រីអភិវឌឍន៍ ដឹកនាំដោយទីប្រឹក្សាសន្តិសុខជាតិរងរបស់លោកប្រធានាធិបតី ចូ បៃដិន គឺលោក Dilip Singh នាពេលបច្ចុប្បន្ននេះ កំពុងស្ថិតនៅក្នុងប្រទេសកូឡំប៊ី ជាទីដែលលោកគ្រោងជួបជាមួយលោកប្រធានាធិបតី Ivan Duke នៅមុនចាកចេញទៅអេក្វាឌ័រនិងប៉ាណាម៉ា នាចុងសប្ដាហ៍នេះ។...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ថា យន្តហោះវាយប្រហាររបស់រុស្ស៊ីនៅថ្ងៃអាទិត្យនេះ ហោះឡើងតាមអមដំណើរយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក១គ្រឿងនៅលើដែនទឹកអព្យាក្រឹតនៃមហាសមុទ្រប៉ាស៊ីហ្វិក ។ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងដូច្នេះ ។ ក្រសួងបានឲ្យដឹងថា ប្រព័ន្ធរ៉ាដារបស់រុស្ស៊ីបានរកឃើញគោលដៅអាកាសមួយដែលចូលមកជិតព្រំដែនរុស្ស៊ី នៅលើមហាសមុទ្រប៉ាស៊ីហ្វិក ហើយយន្តហោះចម្បាំង Su-35S ចំនួន៣គ្រឿងនៃតំបន់យោធាខាងកើតនៃប្រទេសរុស្ស៊ី បានធ្វើការឆ្លើយតបវិញភ្លាមៗ ។ អ្នកបើកយន្តហោះរបស់រុស្ស៊ី បានកំណត់គោលដៅអាកាសថា ជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ...
បរទេស៖ ឧត្តមសេនីយ៍ Gholam Ali Rashid មេបញ្ជាការបញ្ជាការដ្ឋាន Khatam ol-Anbia ជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានអះអាងថា កងទ័ពដែលទទួលការបណ្តុះបណ្តាលពីយោធាអាមេរិកនៅប្រទេសអ៊ីរ៉ាក់ និង ប្រទេសអាហ្វហ្គានីស្ថាន គឺបរាជ័យក្នុងការប្រយុទ្ធប្រឆាំងភេរវករនៅក្នុងប្រទេសទាំងនោះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ Rashid...
បរទេស ៖ ប្រេសិតទទួលបន្ទុកកិច្ចការអាហ្វ្រិក លោក Jeffrey Feltman នឹងធ្វើដំណើរ ទៅប្រទេសស៊ូដង់ នៅសប្ដាហ៍ក្រោយ ដើម្បីធ្វើការ បញ្ជាក់ជាថ្មី នូវការគាំទ្រអាមេរិក ចំពោះរដ្ឋាភិបាលស៊ូដង់ ក្រោយប៉ុន្មានថ្ងៃ បន្ទាប់ពីអាជ្ញាធរស៊ូដង់និយាយថា ពួកគេបានរារាំង ការប៉ុនប៉ងធ្វើរដ្ឋប្រហារ ។ នៅក្នុងកិច្ចសន្ទនាគ្នា តាមទូរស័ព្ទមួយ ជាមួយនាយករដ្ឋមន្ត្រី ស៊ូដង់...
បរទេស៖ ប្រធានាធិបតីគុយបា លោក Miguel Mario Díaz-Canel បានអំពាវនាវឲ្យអង្គការសហប្រជាជាតិ ជួយខ្លួនបញ្ចប់ទណ្ឌកម្មដែលដាក់ជាយូរដោយសហរដ្ឋអាមេរិក ដោយនិយាយថា ទណ្ឌកម្មទាំងនោះ មានឥទ្ធិពលប្រកាន់ពូជសាសន៍ដ៏គួរឲ្យកត់សម្គាល់។ លោក Miguel Mario Díaz-Canel ដែលបានផ្ញើសារជូនមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ នៅព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក បានសម្លុតគម្រាមប្រទេសដទៃទៀត ក្នុងការឲ្យចូលរួមជាមួយខ្លួន នៅក្នុងទណ្ឌកម្មនិងការដាក់ពិន័យសេដ្ឋកិច្ចដទៃទៀត...
វ៉ាស៊ីនតោន៖ បណ្តាញសារព័ត៌មានជាច្រើនបានរាយការណ៍ឲ្យដឹងថា បេសកជនពិសេសអាមេរិកប្រចាំប្រទេសហៃទីលោក Daniel Foote បានលាលែងពីតំណែង ដោយសារការសម្រេចចិត្ត“ អមនុស្សធម៌” របស់រដ្ឋបាលលោក បៃដិន ក្នុងការនិរទេសជនជាតិហៃទីរាប់ពាន់នាក់ ដែលព្យាយាមចូលប្រទេសនេះ។ អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថាលោក Foote បានដាក់លិខិតលាលែងពីតំណែងរបស់លោក ទៅរដ្ឋលេខាធិការ Antony Blinken កាលពីថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយលោក Foote...