Update: សមាជិកចំនួន ១១ ក្នុងចំណោមសមាជិកទាំង ១៥ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បោះឆ្នោត សម្រាប់ចលនាថ្កោលទោស ការឈ្លានពានរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ប៉ុន្តែវេតូរបស់រុស្ស៊ី រារាំងវិធានការនេះ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។ ប្រទេសចិន ឥណ្ឌា និងអារ៉ាប់រួម បោះឆ្នោតអនុប្បវាទ។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: រុស្ស៊ី បោះឆ្នោត “វេតូ” សេចក្តីសម្រេចរបស់អ.ស.ប ស្តីពីការ មើលងាយការឈ្លានពាន នៅអ៊ុយក្រែន, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: នាយកគ្រប់គ្រង IMF Kristalina Georgieva និយាយថាអ៊ុយក្រែន ស្នើសុំ “ការផ្តល់ហិរញ្ញប្បទានបន្ទាន់”,នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: នាយករដ្ឋមន្ត្រីអង់គ្លេស៖ ចក្រភពអង់គ្លេស គ្រោងដាក់ទណ្ឌកម្ម ‘ជិតមកដល់’ ប្រឆាំងនឹងលោក ពូទីន និង ឡារ៉ូវ ហើយ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: នាយករដ្ឋមន្ត្រី Trudeau ប្រកាសថា កាណាដា នឹងដាក់ទណ្ឌកម្មលោក ពូទីន និង ឡារ៉ូវ ដោយនិយាយថា គាត់ គាំទ្រការរារាំងប្រទេសរុស្ស៊ី ពីប្រព័ន្ធធនាគារ SWIFT, នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: ការហាមប្រាមការធ្វើដំណើរ នឹងក្លាយជា “ផ្នែកនៃទណ្ឌកម្ម” របស់សហរដ្ឋអាមេរិក លើលោក ពូទីន និង ឡារ៉ូវ : សេតវិមាន, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: ទីក្រុងមូស្គូ ឌឺឱ្យ ការដាក់ទណ្ឌកម្ម លើលោក ពូទីន លោក ឡារ៉ូវ គឺជាសញ្ញា នៃភាពទន់ខ្សោយ របស់លោកខាងលិច, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
ម៉ូស្គូ៖ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានប្រាប់ស្ថានីយទូរទស្សន៍រុស្ស៊ី នៅយប់ថ្ងៃសុក្រ ថាទំនាក់ទំនងជាមួយលោកខាងលិច “បានឈានដល់បន្ទាត់ បន្ទាប់ពីចំណុចនៃការមិនត្រឡប់មកវិញ ចាប់ផ្តើម” ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។
Breaking: UN អំពាវនាវឱ្យមាន “ការចូលប្រើដោយសុវត្ថិភាព និងគ្មានការរារាំង” ទៅកាន់អ៊ុយក្រែន សម្រាប់ប្រតិបត្តិការជំនួយមនុស្សធម៌, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking៖ វិមានក្រឹមឡាំងរបស់រុស្ស៊ី នៅថ្ងៃសុក្រនេះ បាននិយាយថា ប្រធានាធិបតីគឺលោក វ្ល៉ាឌីមៀ ពូទីន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ជូនគណៈប្រតិភូ ទៅកាន់រដ្ឋធានី Minsk នៅប្រទេសបេឡារុស ដើម្បីពិភាក្សាជាមួយអ៊ុយក្រែន ខណៈដែលកងកម្លាំងរុស្ស៊ី ចូលទៅជិតទីក្រុងគៀវ នៅថ្ងៃទីពីរនៃការលុកលុយរបស់ទីក្រុងម៉ូស្គូ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅមុននេះបន្តិច។ អ្នកនាំពាក្យរបស់ពូទីន លោក Dmitry...