ព័ត៌មានអន្តរជាតិ

អាមេរិក ទំនងជានឹង ដាក់បញ្ចូលក្រុមហ៊ុន សម្ព័ន្ធមិត្ត របស់លោក Putin មួយទៅជាអង្គភាព ភេរវកម្ម

បរទេស ៖ យោងតាមការចេញផ្សាយ ដោយ The Bloomberg កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថា រដ្ឋបាលរបស់លោកប្រធានាធិបតី អាមេរិក Joe Biden ទំនង ជានឹងអាចធ្វើការដាក់បញ្ចូល ក្រុមហ៊ុន Wagner Group ទៅជាអង្គភាពភេរវកម្ម ដើម្បីអាចបន្តដាក់សំពាធ ទៅដល់ប្រទេសរុស្សី និងលោក Putin បន្ថែមទៀត។

Wagner គឺជាក្រុមហ៊ុនឯកជន ដែលមានសម្ព័ន្ធភាពយ៉ាងខ្លាំង ជាមួយនឹងប្រទេសរុស្សី និងជាពិសេសលោក Putin ហើយគឺជាក្រុមហ៊ុន ផ្នែកយោធា ដ៏មានសកម្មភាពខ្លាំងនៅ ក្នុងតំបន់អាហ្វ្រិក ជាច្រើនប្រទេស និងក៏ដូចជាសកម្មភាព នៅអ៊ុយក្រែនផងដែរ ហើយជាពិសេស គឺធ្លាប់បានទទួលរងទណ្ឌកម្ម ដោយអាមេរិកជាច្រើនឆ្នាំ មកហើយ។

ផ្ទាំងពាណិជ្ជកម្ម

The Bloomberg បានសរសេរថា ទោះបីជាយ៉ាងណាក្តីការសម្រេចចិត្តនេះ នៅមិនទាន់ត្រូវបានធ្វើឡើងជាផ្លូវការ នៅឡើយដោយរងការសម្រេចចិត្តចុង ក្រោយជាមុនសិនហើយ ដោយមានការចោទប្រកាន់ថា រុស្សីនឹងក្លាយទៅជាអ្នកគាំទ្រ ពីក្រោយលើអង្គភាពភេរវកម្មនេះ ទៀតផង៕

ប្រែសម្រួល៖ស៊ុនលី

To Top