ព្រុចសែល៖ ប្រទេសជាសមាជិកសហភាពអឺរ៉ុប បានព្រមព្រៀងគ្នា ក្នុងការហាមឃាត់ការលក់រថយន្ត ដែលបញ្ចេញឧស្ម័នកាបូនិកថ្មីនៅឆ្នាំ២០៣៥ ដោយការសម្រេចចិត្តនេះ បានកើតឡើងបន្ទាប់ពីគណៈកម្មការអឺរ៉ុប និង ប្រទេសអាល្លឺម៉ង់ ឈានដល់ការសម្របសម្រួល មួយលើការលើកលែង រថយន្តម៉ាស៊ីនចំហេះ ខាងក្នុងដែលដំណើរ ការដោយឥន្ធនៈអេឡិចត្រូនិក ដែលត្រូវបានហាមឃាត។ ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានអនុម័តបទប្បញ្ញត្តិកំណត់ស្តង់ដារការបំភាយឧស្ម័នកាបូនិក CO2 ដ៏តឹងរ៉ឹង សម្រាប់រថយន្តថ្មី ដែលនេះមានគោលបំណង កាត់បន្ថយការបំភាយ...
បរទេស៖ លោក Josep Borrell តំណាងជាន់ខ្ពស់នៃ សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងថា សហភាពអឺរ៉ុបនឹងធ្វើការ ឆ្លើយតបជាមួយនឹងទណ្ឌកម្មបន្ថែមទៀត ប្រសិនបើបេឡារូសនឹងទទួលយក ក្បាលគ្រាប់នុយក្លេអ៊ែររបស់រុស្សី មករក្សាទុកនៅក្នុងប្រទេសរបស់ខ្លួនមែននោះ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថា លោក Borrell ក៏បានលើកឡើងអំពីភាព ដែលមិនអាចទទួលយកបានឡើយ ចំពោះការសម្រេចចិត្តណាមួយ...
បរទេស៖ ប្រទេសនៅសហភាពអឺរ៉ុបចំនួន ១៨ បានព្រមព្រៀងគ្នាក្នុងការទាញយក កាំភ្លើងពីឃ្លាំងស្តុកកាំភ្លើងធំរបស់ពួកគេ និងរួមគ្នាទិញគ្រាប់ផ្លោងបន្ថែមទៀត ដូច្នេះពួកគេអាចផ្តល់មួយលានគ្រាប់ ដល់អ៊ុយក្រែនក្នុងរយៈពេល ១២ ខែខាងមុខ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ ត្រូវបានបញ្ចប់នៅក្នុងកិច្ចប្រជុំ នៃរដ្ឋមន្ត្រីការបរទេស និងការពារជាតិ របស់សហភាពអឺរ៉ុបកាលពីថ្ងៃចន្ទ។...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា សមាជិកនៃប្លុកអឺរ៉ុបជាច្រើន ប្រទេសបានប្រកាសសន្យា ក្នុងការផ្គត់ផ្គង់ប្រទេសអ៊ុយក្រែន ជាមួយនឹងគ្រាប់កាំភ្លើងធំយ៉ាងហោចណាស់ ១លានគ្រាប់ សម្រាប់រយៈពេលមួយឆ្នាំក្រោយ ។ ប្រភពដដែលបានឲ្យដឹងទៀតដែរថា ផែនការផ្គត់ផ្គង់នេះដែលមានតម្លៃសរុបដល់ទៅ ២ពាន់លានអឺរ៉ូ ត្រូវបានព្រមព្រៀងគ្នា នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃចន្ទម្សិលមិញនេះ នាទីក្រុងប្រ៊ូសែលប្រទេសប៊ែលហ្សិក។ រំលឹកដែរថា កាលពីខែមុនប្រទេសអ៊ុយក្រែន បានស្នើសុំអឺរ៉ុប ក្នុងការផ្តល់ឲ្យគ្រាប់កាំភ្លើងធំ យ៉ាងហោចណាស់...
ព្រុចសែល៖ គណៈកម្មការអឺរ៉ុប បានអនុម័តកំណែទម្រង់ ក្នុងគោលបំណងជំរុញសន្តិសុខថាមពល និងធ្វើឱ្យវិក្កយបត្រអ្នកប្រើប្រាស់តិចជាងការពឹងផ្អែក លើតម្លៃឥន្ធនៈហ្វូស៊ីលដែលប្រែប្រួល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កំណែទម្រង់នេះកើតឡើងប្រឆាំង នឹងផ្ទៃខាងក្រោយនៃតម្លៃថាមពលកើនឡើងខ្ពស់ ក្នុងឆ្នាំ២០២២ ខណៈដែលសហភាពអឺរ៉ុប បានព្យាយាមផ្លាស់ទីឆ្ងាយពីឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី ក្នុងបរិបទនៃជម្លោះនៅអ៊ុយក្រែន។ ស្នងការអឺរ៉ុបទទួលបន្ទុកថាមពលលោក Kadri Simson បានប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងស្នើឱ្យពង្រីកតួនាទីនៃឧបករណ៍រយៈពេលវែង ណែនាំវិធានការជំរុញទីផ្សារ សម្រាប់កិច្ចព្រមព្រៀងទិញថាមពល និងបង្កើនភាពបត់បែន...
ព្រុចសែល៖ សហភាពអឺរ៉ុប បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀង ដោយអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ដើម្បីបន្តទំនាក់ទំនងការទូតឡើងវិញ ដោយថា ខ្លួនទន្ទឹងរង់ចាំការអនុវត្តរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានThe National។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយជាមួយប្រទេសចិនកាលពីថ្ងៃសុក្រ ទីក្រុងរីយ៉ាដ និងក្រុងតេអេរ៉ង់បានឲ្យដឹងថា ពួកគេបានយល់ព្រមបន្តទំនាក់ទំនងការទូតឡើងវិញ បន្ទាប់ពីកិច្ចចរចាជាច្រើន ថ្ងៃនៅទីក្រុងប៉េកាំង។ លោក Peter Stano អ្នកនាំពាក្យកិច្ចការបរទេសនាំមុខ របស់គណៈកម្មការអឺរ៉ុបបានឲ្យដឹងថា “ដោយសារអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ គឺជាស្នូលសម្រាប់សន្តិសុខក្នុងតំបន់...
ព្រុចសែល ៖ រដ្ឋមន្ត្រីការពារជាតិ សហភាពអឺរ៉ុប បានពិភាក្សាគ្នាអំពីគំនិត នៃការបញ្ជូនជំនួយយោធា បន្ថែមទៀតទៅកាន់ប្រទេស អ៊ុយក្រែន នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការមួយ នៅក្នុងរដ្ឋធានីស្ដុកហូម ប្រទេសស៊ុយអែត ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ ស៊ុយអែតលោក Pal Jonson បានឲ្យដឹងនៅក្នុងវីដេអូមួយដែលបានចេញ ផ្សាយបន្ទាប់ពីកិច្ចប្រជុំថា “មានការយល់ស្របកាន់ តែច្រើនឡើងនៅជុំវិញតុ ដែលអឺរ៉ុប ត្រូវតែធ្វើសកម្មភាព...
បរទេស៖ ប្រធានាធិបតីប៉ូឡូញលោក Andrzej Duda បានថ្លែងប្រាប់ទៅកាន់បណ្តាញ ក្រុមអ្នកយកព័ត៌មានរបស់ CNN កាលពីថ្ងៃពុធថាការបំផ្លិចបំផ្លាញ បំពង់បង្ហូរហ្គាសនៅ Nord Stream គឺជារឿងល្អទៅវិញនោះទេ សម្រាប់អឺរ៉ុបទាំងមូល។ លោកប្រធានាធិបតីបានពន្យល់ទៀតថា ការបំផ្ទុះបំពង់បង្ហូរហ្គាសដ៏ធំបំផុតរបស់រុស្សី ដែលប្រើប្រាស់សម្រាប់បញ្ជូនហ្គាស ទៅឲ្យបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបនោះ គឺបានធ្វើឲ្យអឺរ៉ុបគេចចេញពីផែនការ គ្រប់គ្រងឥទ្ធិពលដោយរដ្ឋាភិបាល ទីក្រុងមូស្គូនិងកាត់ផ្តាច់អឺរ៉ុប ឲ្យមានឯករាជ្យចេញពីហ្គាសរបស់រុស្សី។ គួរឲ្យដឹងដែរថាសេចក្តីថ្លែង...
បរទេស៖ RIA Novosti បានធ្វើការរាយការណ៍ចំណូល ពាណិជ្ជកម្មតាមរយៈទិន្នន័យ ដែលប្រមូលបានពី Eurostat បានបង្ហាញថា មានការកើនឡើងរវាងភាគីរុស្សី និងអឺរ៉ុបដល់ទៅ ២,៣ភាគរយ កាលពីឆ្នាំ២០២២។ ការនាំចេញទំនិញពីប្រទេសរុស្សី ទៅកាន់ទ្វីបអឺរ៉ុបកាលពីឆ្នាំកន្លងទៅ នេះមានការកើនឡើងប្រហែល មួយភាគបួនទៅដល់ ២០៣,៤ពាន់លានអឺរ៉ូ ដែលស្ថិតមានចំនួនតិចជាងបន្តិច កាលពីចំណូលពាណិជ្ជកម្មច្រើនបំផុត ក្នុងតួលេខកំណត់ត្រាកាលពីឆ្នាំ២០១២ ប្រមាណជា ២៣០លានដុល្លារ។...
បរទេស៖ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានប្រាប់ទស្សនាវដ្ដីស្វីស Weltwoche កាលពីថ្ងៃព្រហស្បតិ៍ថា អឺរ៉ុបត្រូវការប្លុកយោធារបស់ខ្លួន ដោយគ្មានឥទ្ធិពលអាមេរិក។ លោក Viktor Orban បានចោទសហរដ្ឋអាមេរិកថា បានអូសអឺរ៉ុបទៅក្នុងជម្លោះ ដែលមិនអាចឈ្នះបាន និងប្រថុយនឹងសង្រ្គាមពិភពលោក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣...