ព្រុចសែល៖ ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានចេញទណ្ឌកម្មប្រឆាំងនឹងបុគ្គលចំនួន ១១ និងអង្គភាពចំនួន ៤ នៅក្នុងប្រទេសអ៊ីរ៉ង់ ជុំវិញតួនាទីរបស់ពួកគេក្នុងការស្លាប់របស់ Mahsa Amini នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការស្លាប់របស់ស្រ្តីជនជាតិអ៊ីរ៉ង់អាយុ ២២ឆ្នាំរូបនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍ ជាអន្តរជាតិក្នុងខែនេះ ហើយបានបង្កឱ្យមាន ភាពចលាចលក្នុងសង្គម និងការតវ៉ាយ៉ាងខ្លាំងក្លា នៅទូទាំងប្រទេសអ៊ីរ៉ង់ ដោយបានសម្លាប់មនុស្សរាប់សិបនាក់។ ទណ្ឌកម្មរបស់សហភាពអឺរ៉ុប...
បរទេស ៖ ការបន្តការលុកលុយរបស់រុស្សី ទៅលើអ៊ុយក្រែន អាចមានផលវិបាកផ្នែកសេដ្ឋកិច្ច សម្រាប់ប្រទេសភាគច្រើន នៃអឺរ៉ុបខាងកើត នៅចុងឆ្នាំក្រោយ នេះបើយោងតាមធនាគារ ពិភពលោក ។ ធនាគារពិភពលោក គឺជាអង្គភាពហិរញ្ញវត្ថុអន្តរជាតិ ដែលផ្តល់សេវាកម្មធនាគារ រួមទាំងប្រាក់កម្ចី ដល់ប្រទេសក្រីក្រ និងចំណូលមធ្យម។ ថ្លែងកាលពីថ្ងៃសៅរ៍ លោក Arup Banerji នាយកប្រទេសប្រចាំតំបន់...
បរទេស ៖ លោក Josep Borrell អ្នកការទូតកំពូល របស់សហភាពអឺរ៉ុប បាននិយាយថា អស់រយៈពេលជាយូរមកហើយ ភាពរុងរឿង របស់សហភាពអឺរ៉ុប គឺពឹងផ្អែកលើប្រទេសចិន និងរុស្ស៊ី ខណៈដែលសន្តិសុខត្រូវបាន ផ្តល់ប្រភពខាងក្រៅដល់សហរដ្ឋអាមេរិក។ យោងតាមសារ ព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានធ្វើការព្រមានសាជាថ្មីម្តងទៀត ទៅលើសហរដ្ឋអាមេរិក និងអឺរ៉ុបមិនត្រូវលូកដៃ នៅក្នុងកិច្ចការងារផ្ទៃក្នុង របស់អ៊ីរ៉ង់ឡើយខណៈដែលកំពុងបន្ត ការចរចាគ្នាលើបញ្ហា នុយក្លេអ៊ែរនៅឡើយនោះ។ មន្ត្រីអ្នកនាំពាក្យរូបនេះបានបន្តទៀតថា៖ ពួកយើងជឿជាក់ថា បញ្ហាផ្ទៃក្នុងរបស់ប្រទេសអ៊ីរ៉ង់ គឺពាក់ព័ន្ធតែជាមួយនឹង រដ្ឋាភិបាលរបស់អ៊ីរ៉ង់ និងពលរដ្ឋរបស់អ៊ីរ៉ង់ប៉ុណ្ណោះ ហើយពួកយើងមិនអនុញ្ញាតិឲ្យ អ្នកដទៃណាមួយមកចូលរួមប៉ះពាល់ និងពាក់ព័ន្ធលើកិច្ចការងារផ្ទៃក្នុងរបស់អ៊ីរ៉ង់។ គួរឲ្យដឹងដែរថា...
បរទេស៖ អ្នកនាំពាក្យវិមានក្រមឡាំង លោក Dmitry Peskov កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការ លើកឡើងថាការងាក ចេញពីវិស័យថាមពល របស់រុស្សីនឹងធ្វើឲ្យអឺរ៉ុបជួប ផលលំបាកជាបន្តបន្ទាប់ ឬរហូតទៅដល់ជាង២០ឆ្នាំ ខាងមុខទៀតជាមិនខាន។ ថ្លែងទៅកាន់បណ្តាញ សារព័ត៌មាន ទូរទស្សន៍ក្នុងស្រុក Rossiya 1 លោក Peskov បានបន្តថា៖ អាមេរិកនៅពេលនេះ...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានថ្កោលទោសកាលពីថ្ងៃពុធថា “ជំហររំខាន” ដោយមន្ត្រីអឺរ៉ុបមួយចំនួន ទាក់ទងនឹងការវិវឌ្ឍន៍ថ្មីៗ នៅក្នុងប្រទេសអ៊ីរ៉ង់ ដោយព្រមានពីសកម្មភាព “មានប្រសិទ្ធភាព និងទៅវិញទៅមក” ប្រសិនបើសហភាពអឺរ៉ុប បន្តអាកប្បកិរិយា ស្តង់ដារទ្វេររបស់ខ្លួន។ លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីអ៊ីតាលី Luigi Di Maio...
ព្រុចសែល៖ គណៈកម្មការអឺរ៉ុប កាលពីថ្ងៃសុក្រ បានជំរុញឱ្យរដ្ឋជាសមាជិក នៃសហភាពអឺរ៉ុប រឹតបន្តឹងនីតិវិធីទិដ្ឋាការរបស់ពួកគេ និងបង្កើនការត្រួតពិនិត្យ ព្រំដែន សម្រាប់ពលរដ្ឋរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ស្នងការអឺរ៉ុបទទួលបន្ទុកកិច្ចការផ្ទៃក្នុង លោកស្រី Ylva Johansson បានលើកឡើងថា គោលការណ៍ណែនាំនេះ កើតឡើងជាការឆ្លើយតប ទៅនឹងការកើនឡើង នាពេលថ្មីៗនេះនៅក្នុងជម្លោះនៅ អ៊ុយក្រែន។...
បរទេស៖ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban កាលពីថ្ងៃព្រហស្បតិ៍ម្សិលមញនេះ បានធ្វើការព្រមានថារដ្ឋាភិបាល ទីក្រុង Budapest នឹងមិនគាំទ្រឡើយ ចំពោះទណ្ឌកម្មថ្មីប្រឆាំងនឹងប្រទេសរុស្សី ក្នុងករណីដែលសហភាពអឺរ៉ុប បន្តដាក់ទណ្ឌកម្មថ្មីសំដៅលើវិស័យថាមពល របស់ប្រទេសរុស្សី។ លោក Gergely Gulyas ប្រធានផ្នែកបុគ្គលិករបស់រដ្ឋាភិបាលលោក Orban បានថ្លែងប្រាប់ក្រុមអ្នកកាសែត នៅអំឡុងនៃពេលថ្លែងសន្ទរកថា...
រ៉ូម៖ ការប្រកាសរបស់រុស្ស៊ី ដែលប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ស្តីពី ការចល័តដោយផ្នែក បានទាក់ទាញប្រតិកម្មចម្រុះ ពីទីផ្សារអឺរ៉ុប កាលពីថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ផ្សារហ៊ុនអឺរ៉ុបសំខាន់ៗ បានធ្លាក់ចូលទៅក្នុងទឹកដីអវិជ្ជមាន បន្ទាប់ពីការប្រកាសរបស់រុស្ស៊ី។ តម្លៃឧស្ម័នធម្មជាតិបានកើនឡើង ហើយប្រាក់អឺរ៉ូបានធ្លាក់ចុះធៀប នឹងប្រាក់ដុល្លារអាមេរិក បន្ទាប់មក នៅពេលដែលការជួញដូរ...
ព្រុចសែល៖ ស្នងការថាមពលសហភាពអឺរ៉ុប លោក Kadri Simson បានឲ្យដឹងថា ផែនការ “អន្តរាគមន៍បន្ទាន់” ថ្មីរបស់គណៈកម្មការអឺរ៉ុប មានគោលបំណងដោះស្រាយបញ្ហា ថ្លៃថាមពលកើនឡើង សម្រាប់ទាំងគ្រួសារ និងអាជីវកម្មនៅទូទាំងសហភាពអឺរ៉ុប តាមរយៈវិធានការ កាត់បន្ថយតម្រូវការអគ្គិសនីពិសេស។ ផែនការនេះក៏ស្វែងរកការចែកចាយឡើងវិញ នូវប្រាក់ចំណូលអតិរេកនៃវិស័យថាមពល ដល់អតិថិជនចុងក្រោយផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ គណៈកម្មការស្នើសុំកាតព្វកិច្ច កាត់បន្ថយការប្រើប្រាស់អគ្គិសនី...